ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លៃមែន​! ស្បែកជើង​ពាក់​ដោយ​​កីឡា​ករ​ដ៏​ល្បី​​លក់តម្លៃ​ជាង​៦០​​ម៉ឺន​ដុល្លារ

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ ស្បែកជើង​មួយគូ​ដែល​ពាក់​ដោយ​កីឡាករ​បាល់​កន្ត្រក​ដ៏​ល្បី លោក Michael Jordan បាន​បំបែក​ឯតទគ្គ​កម្ម​សម្រាប់​ស្បែកជើង​ប៉ា​តា ដែល​ថ្លៃ​បំផុត​មិន​ធ្លាប់​មាន ដែល​ដាក់​លក់​ដេញថ្លៃ​ដោយ​ទទួល​បាន​ប្រាក់​ចំនួន ៦១៥,០០០​ដុល្លារ​។…

អា​មេ​រិ​ក ៖ ស្បែកជើង​មួយគូ​ដែល​ពាក់​ដោយ​កីឡាករ​បាល់​កន្ត្រក​ដ៏​ល្បី លោក Michael Jordan បាន​បំបែក​ឯតទគ្គ​កម្ម​សម្រាប់​ស្បែកជើង​ប៉ា​តា ដែល​ថ្លៃ​បំផុត​មិន​ធ្លាប់​មាន ដែល​ដាក់​លក់​ដេញថ្លៃ​ដោយ​ទទួល​បាន​ប្រាក់​ចំនួន ៦១៥,០០០​ដុល្លារ​។

ស្បែកជើង​សេរី​ខ្ពស់​របស់ Nike ឈ្មោះ Nike Air Jordan 1 ដែល​មាន​តម្លៃ​ប៉ាន់ស្មាន​ចន្លោះ​ពី ៦៥០,០០០ ដុល្លារ​ទៅ ៨៥០,០០០​ដុល្លារ ត្រូវ​បាន​ប្រើ​ដោយ​តារា​បាល់បោះ​ក្នុង​កំឡុង​ពេល​ការ​ប្រកួត​ពិព័រណ៍​មួយ​ដែល​បាន​លេង​នៅ​ទីក្រុង Trieste ប្រទេស​អ៊ី​តា​លី កាលពី​រដូវក្តៅ​ឆ្នាំ ១៩៨៥​។

ស្បែកជើង​នេះ គឺ​មិនធម្មតា​ទេ ពីព្រោះ​ស្បែកជើង​ខាងឆ្វេង​មាន​ជាប់​កំទេច​កញ្ចក់ ដែល​បែក​ពេល​លោក Michael លោត​បោះ​បាល់​ចូល​កន្ត្រក​។

ការ​លក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បំបែក​កំណត់​ត្រា​មុន​ដែល​បាន​កំណត់​ត្រឹមតែ​៣​ខែ​មុន​នៅ​ពេល​ដែល​ក្រុមហ៊ុន Sotheby បាន​លក់​កីឡាករ​របស់​ក្រុមហ៊ុន Nike Air Jordans ក្នុង​តម្លៃ ៥៦​ម៉ឺន​ដុល្លារ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ