ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទុក​ទេ​! ទាំង​អ្នកលក់ និង​អ្នកទិញ​ឃាត់ខ្លួន​ទាំងអស់

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​នគរបាល​ស្រុក​សំរោង​ទង បាន​សហការ​ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​រក្សា​ទុក​សារធាតុ​ញៀន និង​ជួញដូរ​នៅ​ចំណុច​ព្រៃ​ខាងលិច​ភូមិ​មហា​លំពាំង​ទី​១ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្ត​ក​ពង់​ស្ពឺ កាលពី​ថ្ងៃ​ទី​១៤ ខែសីហា…

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​នគរបាល​ស្រុក​សំរោង​ទង បាន​សហការ​ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​រក្សា​ទុក​សារធាតុ​ញៀន និង​ជួញដូរ​នៅ​ចំណុច​ព្រៃ​ខាងលិច​ភូមិ​មហា​លំពាំង​ទី​១ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្ត​ក​ពង់​ស្ពឺ កាលពី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២០ ដោយ​បាន​ធ្វើការ​ឃាត់​មុខសញ្ញា​សង្ស័យ​រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន 02​នាក់ ។ នេះបើយោងតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចេញផ្សាយនាយប់ថ្ងៃទី១៥ ខែសីហានេះ ។

ដោយ​ម្នាក់​ឈ្មោះ ឈ្មោះ វ៉ា​ន់ ពិសី អាយុ​28​ឆ្នាំ នៅ​ភូមិ​មហា​លំពាំង​ទី​២ ឃុំ​សែន​ដី ស្រុក សំរោង​ទង និង​ទី​២-​ឈ្មោះ ឈួ​ន វាស្នា អាយុ​30​ឆ្នាំ នៅ​ភូមិ​មហា​លំពាំង​ទី​២ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ។

ក្រោយ​ធ្វើការ​សាកសួរ​មុខសញ្ញា​ខាងលើ​បាន​ឆ្លើយ​ថា គ្រឿងញៀន​ខ្លួន​ទិញ​ពី​ឈ្មោះ ទែ​ត ស៊ី​ថា ភេទ​ប្រុស អាយុ​30​ឆ្នាំ នៅ​ភូមិ​សំរោង​ជើងភ្នំ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ។ ដោយ​បាន​គោលការណ៍​ឯកភាព​សម្របសម្រួល​ពីរ​ព្រះរាជអាជ្ញា និង​ការ​ចង្អុល​ណែនាំ​ពីរ​សំណាក់​លោក​ឧត្ដមសេនីយ៍ទោ សម សា​មួន ស្នងការ នគរបាល​ខេត្ត​ជំនាញ​បន្ដ​ឃាត់ខ្លួន​មុខសញ្ញា​(​ទែ​ត ស៊ី​ថា​)​។

ក្នុង​ប្រតិបត្តិការ​ខាងលើ​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង ៖ គ្រឿងញៀន​ចំនួន​០១​កញ្ចប់​តូច , ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង ដកហូត​គ្រឿងញៀន​បន្ថែម​០៤​កញ្ចប់​តូច និង​ម៉ូតូ​០១​គ្រឿង ។
បច្ចុប្បន្ន​មុខសញ្ញា​សង្ស័យ​០៣​នាក់ រួម និង​សម្ភារៈ​វត្ថុ​តាង​រក​ឃេ​ី​ញ​ជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ ដេ​ី​ម្បី​បន្ដ​នីតិវិធី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕