រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា បានសរសេរលើបណ្តាញសង្គមហ្វេកប៊ុក នាថ្ងៃទី១៥ សីខែហានេះថា« ថ្ងៃអាទិត្យ ទី១៦ សីហា ស្អែកនេះ ខ្ញុំនឹងចូលរួមសម្ពោធបើកអោយដំណើរការនូវសួនទឹកកម្សាន្ត “Garden City Water Park” របស់ក្រុមហ៊ុនឯកជនមួយនៅសង្កាត់ ព្រែកតាសេក ខ័ណ្ឌ ជ្រោយចង្វារ នៅជិតវិមានឈ្នះឈ្នះ ក្នុងរាជធានីភ្នំពេញ »។
សម្តេចតេជោបានបញ្ជាក់ថា បើទោះបីកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្តី ក៏ប៉ុន្តែមិនបានបង្អាក់ដល់ដំណើរការអភិវឌ្ឍ និងកិច្ចការវិនិយោគរបស់ក្រុមហ៊ុនឯកជនឡើយ ។
សម្តេចបានបន្តថា សូមអរគុណដល់បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិទាំងអស់ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាអោយកាន់តែរីកចម្រើនទៅមុខ ។
ជាចុងក្រោយសម្តេចតេជោបានបន្តទៀតថា ទោះទៅកំសាន្តនៅទីណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នកុំអោយឆ្លងជំងឺកូវីដ-19 អោយសោះ ៕
ចែករំលែកព័តមាននេះ