ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​​​ ! លើកនេះ OPPO Reno4 សម្ពោធអនឡាញប្លែកពីគេ ចូលរួមដោយតារាល្បីៗ​ជាច្រើនរូបកក្រើកឆាកជាមួយតម្លៃពិសេសត្រឹមតែ $369 ពិសេសកាដូច្រើនៗត្រូវចិត្តអតិថិជន (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ​15 ខែសីហា​ យប់មិញនេះ ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ល្បីល្បាញ និងឈរលំដាប់លេខ 1…

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ​15 ខែសីហា​ យប់មិញនេះ ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ល្បីល្បាញ និងឈរលំដាប់លេខ 1 នៅកម្ពុជា កាលពីឆ្នាំ 2019 បានប្រកាស និងសម្ពោធជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មីបំផុតគឺ OPPO Reno4 ដែលមានតម្លៃត្រឹមតែ $369 ប៉ុណ្ណោះ ។ សម្រាប់កម្មវិធីសម្ពោធនេះមានឈ្មោះថា “I Can See Your Voice Special Edition by OPPO Reno4” ក៏មានការ Live ផ្ទាល់តាមរយៈទូរទស្សន៍ហង្សមាស និងផេកផ្លូវការរបស់ក្រុមហ៊ុន OPPO ដោយមានវត្តមានតារាល្បីៗរហូតដល់ទៅ 16 រូប ក្នុងនោះក៏រួមមានតារាតំណាង 3 រូបឲ្យក្រុមហ៊ុន OPPO ដូចជា អ្នកនាង ពេជ្រ​ សោភា, លោក Step និងកញ្ញា រ៉េត ស៊ូហ្សាណា ព្រមទាំងតារាកិត្តិយសល្បីឈ្មោះ ជំនាញខុសៗគ្នាជាច្រើនទៀតដូចជា DJ Sdey, H.E.N.G, Raven Blaze, កែវ សុខផេង, ចេននី លោក ហេង វាសនា ជាមួយនឹងគណៈកម្មការវាយតម្លៃល្បីៗរួមមាន នាយក្រឹម, អ្នកនាង គ្រត, ផេនខេក, ខាត់ សុឃីម,​ លោក រតនៈ ពិសិទ្ធ អមមកជាមួយពិធីករល្បីឈ្មោះពីររូប គឺលោក ជា វិបុល និងលោក រ៉ាស៊ី ដើម្បីពញាក់អារម្មណ៍ញុំាងកម្មវិធីឲ្យកាន់តែសប្បាយរីករាយ និងកក្រើកឆាកក្នុងកម្មវិធីសម្ពោធនេះ​ ដើម្បីអបអរការចេញលក់ជាផ្លូវការ និងជោគជ័យរបស់ស្មាតហ្វូនកំពូល OPPO Reno4 ។

This image has an empty alt attribute; its file name is d8f49076534bfb6e3e46c3d93e2e13f6-2-1024x1024.jpg
This image has an empty alt attribute; its file name is 9af6d8dd2fe8431361ccf6744ead69ee-1024x576.png

មានឆ្ងល់អត់ថា ហេតុអ្វីបានជា OPPO Reno4 ល្បីរន្ទឺ ហើយមានអ្វីពិសេសៗខ្លះ? ជាការពិតណាស់ លោកអ្នកអាចរីករាយគ្រប់ពេលជាមួយ OPPO Reno4 កាន់មានភាពភាពលេចធ្លោ រូបរាងស្រឡូន ព្រមទាំងបានបំពាក់មកជាមួយនឹងមុខងារ AI Camera ថ្មីៗ និងបច្ចេកវិទ្យាទំនើបៗដូចជាមុខងារ AI Portrait Color រក្សាពណ៌មនុស្ស ចម្រុះ ពណ៌ផ្ទៃខាងក្រោយទៅជាសខ្មៅ ដើម្បីឲ្យពណ៌មនុស្សកាន់តែមានភាពលេចធ្លោ ។ មុខងារ Monochrome Video ដែលថតយកសកម្មភាពជាមួយភាពច្នៃប្រឌិតប្លែកពីគេ ជាពិសេសសម្រាប់អ្នកចូលចិត្តថតវីដេអូ ឬថត Vlog ជាដើម ។

This image has an empty alt attribute; its file name is aa3352fdb2df57ac233572e105ffbcad-1024x1024.jpg

មុខងារថតវីដេអូយឺតៗកម្រិត 960fps AI show-motion បង្ហាញសកម្មភាពលេចធ្លោរបស់អ្នកគ្រប់ប្លង់ គ្រប់ជំហាន ព្រមទាំងចាប់យករាល់សកម្មភាពបានរហ័សរហូតដល់ទៅ ​960 ​ប្លង់ក្នុងមួយវីនាទី (960fps) ឯណ្ណោះ ។​​ មិនតែប៉ុណ្ណោះ OPPO Reno4 ក៏មានមុខងារផ្សេងៗទៀតដូចជា Ultra Dark Mode, Ultra Night Mode, Ultra Clear 108MP ពិសេសថតរូប ឬវីដេអូ​ Bokeh ទាំងកាមេរ៉ាមុខ និងក្រោយ​ច្បាស់មុខព្រាលក្រោយ ។ OPPO Reno4 ក៏បានបំពាក់បច្ចេកវិទ្យាថ្មីគឺ AI-enhanced Smart sensor គឺជាបច្ចេកវិទ្យាសម្គាល់វៃឆ្លាតរួមមាន មុខងារការពារការសម្ងាត់ ដែលមិនឲ្យអ្នកជិតខ្លួនឃើញសារ ឬ Message ។

This image has an empty alt attribute; its file name is 48c7c41b72e1d678923ce3571aa65b2d-1024x1024.jpg

មុខងារបញ្ជាដោយកាយវិការ ជាមុខងារដែលផ្តល់ងាយស្រួលក្នុងការលើកទទួលទូរស័ព្ទពេលដៃកំពុងប្រឡាក់ ឬដៃសើម ជាពិសេសក៏អាចបញ្ជាដៃអូសក្នុងការលេងហ្វេសប៊ុក ឬ Tiktok ផ្សេងៗ ។ មុខងារបង្វិលអេក្រង់ គឺលែងពិបាកដាក់ Auto Rotation គឺអាចបង្វិលទៅតាមទម្រង់មុខរបស់អ្នកតែម្តង​ និងមុខងាររក្សាពន្លឺអេក្រង់វៃឆ្លាត គឺរក្សាពន្លឺមិនឲ្យរលត់ពេលភ្នែកកំពុងសម្លឹងមើលវីដេអូ ឬ Youtube ផ្សេងៗ ។ រឺឯចំណុចលេចធ្លោមួយទៀតគឺ បំពាក់បច្ចេកវិទ្យា VOOC 4.0 (30W) សាកថ្មលឿន សាកតែ 20 នាទីបាន 50% សាក 5 នាទីមើលវីដេអូបាន 2 ម៉ោង ។

This image has an empty alt attribute; its file name is b28e125574a744a25ba12ad308cdc6f8-1024x1024.jpg

និយាយជារួម OPPO Reno4 គឺមានសមត្ថភាពខ្លាំង កាមេរ៉ា AI បំពាក់ដោយមុខងារប្លែកៗយ៉ាងលេចធ្លោ និងបច្ចេកវិទ្យាថ្មីៗបែបវៃឆ្លាត (AI Enhanced Smart Sensor) ថតវីដេអូយឺតៗ ថតវីដេអូទប់លំនឹង​ រ៉េមធំ ទំហំផ្ទុកទិន្នន័យធំ ថ្មធំ សាកលឿន ល្បឿនខ្លាំងរលូន ពណ៍ឆើតស្រស់ ហួសពីការស្មាន ពោលគឺសមត្ថភាព គុណភាព រូបរាងស្តើងស្រាល​​​ មុខងារកាមេរ៉ា និងបច្ចេកវិទ្យាខ្លាំងជាងគេ បើធៀបនឹងតម្លៃជាមួយស្មាតហ្វូនដទៃ ដែលមានតម្លៃក្រោម $400 ដែលមានលក់នៅកម្ពុជាសព្វថ្ងៃ” ។

This image has an empty alt attribute; its file name is 8e553d01af37e1eae06b57c5ca1dcea8-2-1024x1024.jpg

បើតាមការប្រកាសតម្លៃស្មាតហ្វូន​ OPPO Reno4 កាលពីយប់មិញថ្ងៃ 15 គឺមានតម្លៃ $369 ប៉ុណ្ណោះ អាចនិយាយបានថា គុណភាព និងមុខងារ គឺលើសពីតម្លៃតែម្តង ជាមួយនឹងការប្រកាសពីព័ត៌មានលម្អិតនៃការកក់ទុកមុន ចាប់ពីថ្ងៃទី 15​ ដល់ថ្ងៃទី 21 ខែសីហា ឆ្នាំ 2020 នៅតាមបណ្តាហាងលក់ទូរស័ព្ទដែលមានផ្លាក OPPO គ្រប់ខេត្តក្រុង នឹងទទួលបានកាដូសរុបមានតម្លៃប្រមាណ $198 រួមមាន ៖ កាបូបសម្រាប់ធ្វើដំណើរ (តម្លៃ $49 ចំនួនមានកំណត់)​ ដបទឹកដ៏ស្រស់ស្អាតPower Bank 10,000 mAh (តម្លៃ $20) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 24 សប្តាហ៍ ។

This image has an empty alt attribute; its file name is 628fdbcc4597087d7ab8937627aadbb1-1024x390.png

បើយោងតាមវេបសាយ ហ្វេសប៊ុក និង Youtube ល្បីៗក្នុងស្រុក និងបរទេសជាច្រើនបាននិយាយស្រដៀងៗគ្នាថា បើ និយាយពីទូរស័ព្ទ ដែលថតរូបស្អាត គឺមនុស្សភាគច្រើនតែងតែនឹកឃើញដល់ក្រុមហ៊ុន OPPO មុនគេបង្អស់តែម្តង ព្រោះគ្រប់ស៊េរីរបស់ OPPO សុទ្ធតែបានបំពាក់មុខងារកាមេរ៉ា បច្ចេកវិទ្យា ថ្មី ប្លែក បំពេញតម្រូវការអតិថិជន និងភាពចាំបាច់នៃការប្រើប្រាស់ប្រចាំថ្ងៃ រួមមានកាមេរ៉ា AI ថតរូបច្បាស់ ស៊ែលហ្វីច្បាស់នៅពេលយប់​ ថតរូបច្បាស់នៅទីងងឹត ឬពេលយប់ស្អាតដោយមិនចាំបាច់កែ ឬ Edit ឬមិនចាំបាច់ថែម Flash អ្វីឡើយ ។ ជាក់ស្តែងដូចជាស្មាតហ្វូន OPPO Reno4 ទើបនឹងចេញនេះ បានបំពាក់នូវមុខងារថ្មីប្លែក និងបច្ចេកវិទ្យាឈានមុខ​​រួមមាន មុខងារ AI Color Portrait, Monochrome Video មុខងារថតវីដេអូយឺតៗកម្រិត 960fps AI Show-Motion, មុខងារថតវីដេអូទប់លំនឹង មិនញ័រ ឬរង្គើ (Ultra-Steady Video Pro) ជំនាន់ថ្មី ដែលថតវីដេអូបានទាំងកាមេរ៉ាមុខ និងក្រោយ ព្រមទាំងមុខងារ AI Enhanced Smart Sensor ជាច្រើនទៀត ដែលជាចំណុចខ្លាំង ព្រមទាំងអាចទាក់ចិត្តអតិថិជនបានរហូតមកដល់ពេលនេះ ។

This image has an empty alt attribute; its file name is 9d6bb6e479ebc55634b961c3622536c6-1024x576.png

ដូច្នេះអតិថិជន និងអ្នកគាំទ្រទាំងអស់អាចធ្វើការកក់ទុកមុនចាប់ពីថ្ងៃទី 15 រហូតដល់ថ្ងៃទី 21 ខែសីហា ឆ្នាំ 2020 នេះ។ ពិសេសមែនទែន មិនត្រឹមតែបានទូរស័ព្ទដ៏ទំនើប រូបរាងប្រណិត បែបស្រឡូន ស្តើងស្រាល ទូរស័ព្ទដែលបំពាក់នូវមុខងារថ្មីប្លែកកាមេរ៉ា AI និងបច្ចេកវិទ្យាថ្មីប្លែកទំនើបៗប៉ុណ្ណោះទេ ថែមទាំងទទួលបានកាដូច្រើនកប់។​ ពិសេសគ្រប់ស្មាតហ្វូន OPPO ទាំងអស់ អាចប្រើសេវាកម្ម Google ​ ឬ Google Play​​​ Store ដែលអាចដោនឡូតកម្មវិធីដោយមិនគិតថ្លៃ និងងាយស្រួលប្រើបានរហ័សទាន់ចិត្ត។ ដូចនេះ សូមរួសរាន់ឡើង ដើម្បីទទួលស្មាតហ្វូន OPPO Reno4 ដែលបង្ហាញពីភាពលេចធ្លោរបស់អ្នក ! របស់ល្អ កម្រមាន ស្តុកមានកំណត់ ! ៕ អត្ថបទសហការ

មោះទស្សនាវីដេអូបើកប្រអប់ OPPO Reno4 ទម្លាយអាថ៌កំបាំង ជាមួយស្រីស្អាត ហ្សាណា និងកំលោះសង្ហា ស្តេប ! ៖

តោះបើមិនបានទស្សនាពេលកំពុងផ្សាយផ្ទាល់ លោកអ្នកអាចទស្សនាតាម​​ link ហ្វេសប៊ុក OPPO ផ្លូវការខាងក្រោមនេះ ៖ https://www.facebook.com/OPPOCAMBODIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ