ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​ខ្ចី​ម៉ូតូ​គេ​ជិះ​មក​ទិញ​គ្រឿងបន្លាស់ បែរជា​ជួប​គ្រោះ​អកុសល​ទៅ​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ដែល​ជា​ជាង​ជួសជុល​ម៉ូតូ​ម្នាក់ ខណៈ​ខ្ចី​ជិះ​ម៉ូតូ​១​គ្រឿង​ដែល​ជា​ជាង​ជួសជុល​ម៉ូតូ​ដូច​គ្នា ជិះ​ចេញពីផ្ទះ​នៅ​ខេត្តតាកែវ ដើម្បី​រក​ទិញ​គ្រឿងបន្លាស់​ម៉ូតូ​នៅ​ផ្សារ​ទួល​ទំពូង ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ជា​អកុសល​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ពីក្រោយ​រថយន្ត​ធុន​ធំ​ដឹក​ស៊ីម៉ង់​ត៌​១​គ្រឿង​ពេញទំហឹង ដែល​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ…

រាជធានី​ភ្នំពេញ ៖ យុវជន​ដែល​ជា​ជាង​ជួសជុល​ម៉ូតូ​ម្នាក់ ខណៈ​ខ្ចី​ជិះ​ម៉ូតូ​១​គ្រឿង​ដែល​ជា​ជាង​ជួសជុល​ម៉ូតូ​ដូច​គ្នា ជិះ​ចេញពីផ្ទះ​នៅ​ខេត្តតាកែវ ដើម្បី​រក​ទិញ​គ្រឿងបន្លាស់​ម៉ូតូ​នៅ​ផ្សារ​ទួល​ទំពូង ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ជា​អកុសល​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ពីក្រោយ​រថយន្ត​ធុន​ធំ​ដឹក​ស៊ីម៉ង់​ត៌​១​គ្រឿង​ពេញទំហឹង ដែល​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ ដែល​រថយន្ត​នោះ​កំពុង​ឈប់​ចត​ស្ងៀម ព្រោះតែ​មាន​ដុំ​១​ថ្ម​ធំ ជាប់​បង្កៀ​ប​កង់ ហើយ​អ្នកបើកបរ​បាន​ឈប់​អែប​ខាង ដើម្បី​ឆ្កឹះ​យក​ដុំ​ថ្ម​នោះ​ចេញ ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២០​និង​លេខ​២១ ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

យុវជន​ដែល​ស្លាប់​ឈ្មោះ ប្រាក់ សែន​ជ័យ អាយុ​២២​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ មាន​ទីលំនៅ​ក្នុងភូមិ​ស្លែង ឃុំ​គោ​ព្រិច ស្រុក​គី​រី​វង់ ខេត្តតាកែវ ។ ជិះ​ម៉ូតូ​ម៉ាក​HONDA Dream C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1GV-1250 ។ ចំណែក​រថយន្ត​ម៉ាក​HINO ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-2216 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​រត់គេច​ខ្លួន​បាត់ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ យុវជន​រង​គ្រោះ​បាន​ខ្ចី​ម៉ូតូ​១​គ្រឿង​ខាងលើ​ពី​យុវជន​ម្នាក់​ទៀត​ដែល​ជា​មិត្តភក្ដិ​ជា​ជាង​ជួសជុល​ម៉ូតូ​ដូច​គ្នា ជិះ​ចេញពីផ្ទះ​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដើម្បី​រក​ទិញ​គ្រឿងបន្លាស់​ម៉ូតូ​នៅ​ផ្សារ​ទួល​ទំពូង ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​មិន​ទាន់​ដល់​ផ្សារ​ទួល​ទំពូង​ផង មិនដឹង​ថា យុវជន​នេះ​បើកបរ​លឿន​ពេក​ហើយ​គេច​អ្វីមួយ​នៅ​ខាង​មុខ ឬ​ក៏​ងងុយដេក​នោះ​ទេ ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាក HINO ដឹក​ស៊ីម៉ង់​ត៌​ដែល​កំពុង​ឈប់​ស្ងៀម​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា រថយន្ត​ខាងលើ​ឈប់​ស្ងៀម ព្រោះតែ​មាន​ដុំ​ថ្ម​ជាប់​នៅ​បង្កៀ​ប​កង់​ហើយ​អ្នកបើកបរ​ឈប់​ដើម្បី​ឆ្កឹះ​យក​ដុំ​ថ្ម​នោះ​ចេញ ប៉ុន្តែ​ខណៈ​ពេល​កំពុង​តែ​ឆ្កឹះ​មិន​ទាន់​បាន​ផង ស្រាប់តែ​យុវជន​រង​គ្រោះ​ជិះ​ម៉ូតូ​ទុក​បុក​ពីក្រោយ​បណ្ដាល​ឲ្យ​ស្លាប់​បែប​នេះ ហើយ​ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​បាន​ដាក់​មេ​ប្រូច​ចោល​រថយន្ត​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​សាកសព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​កម្លាំង​នគរបាល​ចរាចរ​ខណ្ឌដង្កោ​បាន​រាយការណ៍​ជូន​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​វាស់វែង និង​នាំ​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ