ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចក្រឡា​ហោម ស ខេង៖ កម្ពុជា​រក្សាជំ​ហរ​ទំ​នាក់​ទំនងល្អជា​មួយ EU ដដែល

3 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ទោះបីជា​សហភាព​អឺរ៉ុប(EU) បាន​ប្រកាស​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ(EBA)២០%​ក៏​ដោយ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង មហាផ្ទៃបាន​បញ្ជាក់​ថា…

ខេត្ត​ត្បូងឃ្មុំ ៖ ទោះបីជា​សហភាព​អឺរ៉ុប(EU) បាន​ប្រកាស​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ
(EBA)២០%​ក៏​ដោយ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង មហាផ្ទៃបាន​បញ្ជាក់​ថា កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ទំនាក់ទំនង​ល្អ​ជាមួយ​សហគមន៍​អឺរ៉ុប​(EU)​ដដែល ។

សម្តេច​ក្រឡាហោម​បន្ត​ថា ទោះបី EU ផ្ដាច់ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​គ្រប់មុខ​ទំនិញ​លើកលែងតែ​គ្រឿង​សព្វាវុធ​(EBA)២០%​ពី​កម្ពុជា​ក៏​ដោយ ក៏​ទំនិញ​របស់​កម្ពុជា​នៅ​តែ​នាំ​ទៅ EU បាន ។ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ទីតាំង​និង​សមិទ្ធផល​នានា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាលពី​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២០ សម្ដេច​ក្រឡាហោម ស ខេ​ង មាន​ប្រសាសន៍​ថា «EBA បាន​ចូល​ជា​ធរមាន យើង​ដឹង
ហើយ​តាំងពី​ថ្ងៃ​ទី​១២ ខែសីហា ។

ប៉ុន្ដែ​យើង​ក៏មិន​មាន​ជំហរ​អ្វី​ប្លែក​ពី​មុន​ទេ គឺ​នៅ​ដដែល គឺ​យើង​ខិតខំ​ប្រឹង​ដើម្បី​ជម្នះ​ឧបសគ្គ​បញ្ហា​ប្រឈម​ទាំងឡាយ អត់​មាន​ជម្រើស​ក្រៅពី​ហ្នឹង​ទេ ។ មិនមែន​យើង​ផ្ដាច់ ទំនាក់ទំនង​ជាមួយ​សហគមន៍​អឺរ៉ុបទេ បាន​សេចក្ដី​ថា​ទំនាក់ទំនង​ជាមួយ​សហគមន៍​អឺរ៉ុប​នៅ​តែ​មាន​សារៈសំខាន់ ហើយ​យើង​ខិតខំ​បន្ថែម​ទៀត​» ។

សម្ដេច​ក្រឡាហោម ថ្លែង​ទៀត​ថា ទំនិញរបស់​កម្ពុជា​នាំ​យក​ទៅ​សហភាព​អឺរ៉ុប គឺ​យក​ទៅបាន​គ្រាន់តែ​បង់ពន្ធ​ប៉ុណ្ណោះ ក្នុង​ទំហំ​ទឹកប្រាក់​២០% ហើយ​៨០%​អត់​បាន​បង់ពន្ធ ។ ដូច្នេះ ភាគី​ពាក់ព័ន្ធ​ត្រូវ​រួម​គ្នា​ដោះស្រាយ និង​ជម្នះ​រាល់​ការ​លំបាក​ទាំងនោះ ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច ឬ​ស្ថិរភាព​នយោបាយ ដែល​ទាក់ទង​ទៅ​នឹងបញ្ហា EBA​នេះ ។

ទាក់ទិន​នឹង​បញ្ហា​ទាំងនេះ ឯកឧត្តម ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ដដែល​ឥត​កែប្រែ គឺ​ត្រូវ​ការពារ​រដ្ឋធម្មនុញ្ញ​ដោយ​មិន​យក​អធិបតេយ្យភាព និង​ឯករាជ្យ​កម្ពុជា​ទៅ​ដោះដូរ​ជាមួយ​ជំនួយ ឬ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ណាមួយ​ឡើយ ។ ជា​ពិសេស កម្ពុជា​មិន​លុតជង្គង់​សុំទាន​គេ​ជា​ដាច់ខាត ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១២ សីហា ឆ្នាំ២០២០ EU​បាន​ចេញ​សេចក្តីថ្លែងការណ៍​ចំនួន​២​ទំព័រ​ស្តី​ពី​ការ​កាត់​២០% ។ សេចក្តីថ្លែងការណ៍​លើក​ឡើង​ថា «​ការ​កាត់​នេះ​ដោយសារ​តែ​ព្រួយបារម្ភ​ពី​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​មានភាព​ផុយ​ស្រួយ​ផ្នែក​ប្រជា ធិបតេយ្យ​ជាដើម​» ៕

អត្ថបទសរសេរ ដោយ