ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូន្មាន​ពី​មហាសេដ្ឋី​ជេ​ហ្វ បេ​សូ​ស​ដែល​នឹង​ជួយ​ឲ្យ​អ្នក​សម្រេច​ចិត្តបាន​ល្អ​ជាង​មុន

3 ឆ្នាំ មុន

សម្រាប់​អ្នក​ដែល​កំពុង​ត្រូវ​ធ្វើការ​សម្រេច​ចិត្តធំ​ៗ​ក្នុង​ជីវិត ចូរ​អ្នក​ផ្អាក​ការ​សម្រេចចិត្ត​នោះ និង​អាន​ពី​ដំបូន្មាន​របស់​លោក​មហាសេដ្ឋី​ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ជា​មុន​សិន​។បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជាងគេ​លើ​លោក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon រូប​នេះ​បាន​ចែករំលែក​យុទ្ធសាស្ត្រ​របស់​លោក​ឲ្យ​ទៅ​លោក…

សម្រាប់​អ្នក​ដែល​កំពុង​ត្រូវ​ធ្វើការ​សម្រេច​ចិត្តធំ​ៗ​ក្នុង​ជីវិត ចូរ​អ្នក​ផ្អាក​ការ​សម្រេចចិត្ត​នោះ និង​អាន​ពី​ដំបូន្មាន​របស់​លោក​មហាសេដ្ឋី​ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ជា​មុន​សិន​។
បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជាងគេ​លើ​លោក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon រូប​នេះ​បាន​ចែករំលែក​យុទ្ធសាស្ត្រ​របស់​លោក​ឲ្យ​ទៅ​លោក ប្រ៊ូ​ណេ​ឡូ ស៊ូ​ស៊ី​ណេ​លី (Brunello Cucinelli) ដែល​ជា​អ្នក​ចៃ្ន​ម៉ូ​ដ​សម្លៀក​បំពាក់​ជនជាតិ​អ៊ី​តា​លី​ដ៏​ល្បីឈ្មោះ​ប្រចាំ​មហាសេដ្ឋី​ក្នុង​វិស័យ​បច្ចេកវិទ្យា​អា​មេ​រិ​ក​។

ជាមួយ​គ្នា​នេះ​ដែរ លោក ស៊ូ​ស៊ី​ណេ​លី បាន​ចែករំលែក​បន្ត​ពី​ចំណេះដឹង​ដ៏​មាន​តម្លៃ​នេះ​ក្នុង​បទ​សម្ភាសន៍​មួយ​ក្នុង​ពេល​ថ្មី​ៗ​ថា ជា​ទូទៅ​លោក​បេ​សូ​ស​ធ្វើការ​សម្រេចចិត្ត​សំខាន់​ៗ​នៅ​ម៉ោង​ប្រមាណ ១០:៣០​នាទី​ព្រឹក បន្ទាប់​ពី​បាន​ពិភាក្សា​ពី​វា​នៅ​ថ្ងៃ​ម្សិល និង​គេង​គិត​ពី​វា​មួយ​យប់​។

អ្នក​ច្នៃ​ម៉ូ​ដ​ខាងលើ​បាន​ប្រាប់​មក​ទៀត​ថា ដំបូន្មាន​នេះ​បាន​ជួយ​ដល់​លោក​ច្រើន​ណាស់​ក្នុង​កំឡុង​ពេល​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ នេះ ព្រោះ​វា​បាន​ធ្វើ​ឲ្យ​ហាង​សម្លៀក​បំពាក់​របស់​លោក​លក់​មិន​ចេញ​នូវ​ផលិតផល​ដែល​មាន​តម្លៃ​ប្រមាណ​៣៤​លាន​ដុល្លារ​។ លោក​បាន​បរិច្ចាគ​សម្លៀក​បំពាក់​ដែល​មាន​លើស​ស្តុក​ឲ្យ​ទៅ​អង្គការ​សប្បុរសធម៌​ជុំវិញ​ពិភពលោក​។
លោក​ស៊ូ​ស៊ី​ណេ​លី​ធ្លាប់​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយ​លោក​បេ​សូ​ស​ផង​ដែរ និង​បាន​សួរ​ទៅ​លោក​បេ​សូ​ស​ថា​លោក​កំពុង​តែ​ធ្វើ​អ្វី​សម្រាប់​អនាគត​នៃ​មនុស្សលោក​ក្នុង​នាម​ជា​បុរស​ដែល​មាន​ជាងគេ​លើ​លោក​នេះ​។

លោក​បេ​សូ​សបាន​ឆ្លើយ​តប​វិញ​ថា លោក​មាន​គម្រោង​លើ​អាវ​កាស ប៉ុន្តែ​លោក​ស៊ូ​ស៊ី​ណេ​លី​បាន​បក​ទៅ​វិញ​ថា មនុស្ស​នឹង​បន្ត​រស់នៅ​លើ​ភព​ផែនដី​ប៉ុន្មាន​រាប់រយ​ឆ្នាំ​ទៀត​។
លោក​ស៊ូ​ស៊ី​ណេ​លី និង​ប្រេ​ន​សម្លៀក​បំពាក់​របស់​លោក​មាន​ប្រជាប្រិយភាព​ណាស់​ក្នុង​ចំណោម​មនុស្ស​ដែល​ចូល​ចិត្ត​សម្លៀក​បំពាក់ និង​មហាសេដ្ឋី​ក្នុង​វិស័យ​បច្ចេកវិទ្យា​។ លោកនាយក​ប្រតិបត្តិ​ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg) របស់ Facebook ជា​អ្នកគាំទ្រ​ធំ​មួយ​របស់​លោក​ដែរ និង​ធ្លាប់​ឲ្យ​លោក​ស៊ូ​ស៊ី​ណេ​លី​ច្នៃ​ម៉ូ​ដ​អាវយឺត​តម្លៃ ៣០០ ទៅ​៤០០​ដុល្លារ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ