ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ធ្វើការ​ល្អ​ៗ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រលាញ់​ការងារ​របស់​អ្នក​លើស​ដើម

3 ឆ្នាំ មុន

មនុស្ស​ដែល​ជោគជ័យ និង​មាន​ផ្លូវ​ដើរ​បាន​វែង​ឆ្ងាយ​ភាគច្រើន​ជា​មនុស្ស​ដែល​តែងតែ​ព្យាយាម​រក​វិធី​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​ខ្លួន ​។ ប៉ុន្តែ​ប្រសិទ្ធភាព​ការងារ​មិន​ត្រឹមតែ​ទាក់ទង​ទៅ​នឹង​កិច្ចការ​ប៉ុន្មាន​ដែល​អ្នក​បាន​សម្រេច ឬ​ពេលវេលា​ដែល​អ្នក​បាន​ចំណាយ​លើ​ការងារ​ទាំងនោះ​ទេ ​។ ផ្ទុយ​មក​វិញ វា​ក៏​ទាក់ទង​ទៅ​នឹង​ការ​ទុក​ពេលវេលា​ឲ្យ​រាង​កាយ និង​ខួរក្បាល​របស់​អ្នក​សម្រាក​ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​អភិវឌ្ឍន៍​ខ្លួន…

មនុស្ស​ដែល​ជោគជ័យ និង​មាន​ផ្លូវ​ដើរ​បាន​វែង​ឆ្ងាយ​ភាគច្រើន​ជា​មនុស្ស​ដែល​តែងតែ​ព្យាយាម​រក​វិធី​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​ខ្លួន ​។ ប៉ុន្តែ​ប្រសិទ្ធភាព​ការងារ​មិន​ត្រឹមតែ​ទាក់ទង​ទៅ​នឹង​កិច្ចការ​ប៉ុន្មាន​ដែល​អ្នក​បាន​សម្រេច ឬ​ពេលវេលា​ដែល​អ្នក​បាន​ចំណាយ​លើ​ការងារ​ទាំងនោះ​ទេ ​។ ផ្ទុយ​មក​វិញ វា​ក៏​ទាក់ទង​ទៅ​នឹង​ការ​ទុក​ពេលវេលា​ឲ្យ​រាង​កាយ និង​ខួរក្បាល​របស់​អ្នក​សម្រាក​ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​អភិវឌ្ឍន៍​ខ្លួន និង​ធ្វើការ​បាន​កាន់តែ​ល្អ​ឡើង​។

asian freelance team planing for teamwork in office meeting room

ខាងក្រោម​គឺជា​ទម្លាប់​ធ្វើការ​ល្អ​ៗ​ដែល​អ្នក​អាច​បង្រួម​ចូល​ក្នុង​ជីវិត​របស់​អ្នក​ដើម្បី​ឲ្យ​អ្នក​កាន់តែ​ស្រលាញ់​ការងារ​របស់​អ្នក​៖

១. ចាប់ផ្តើម​ថ្ងៃ​របស់​អ្នក​ជាមួយ​អ្វី​ដែល​អ្នក​ចូល​ចិត្ត
ពេល​ព្រឹក​របស់​មនុស្ស​ម្នាក់​ៗ​អាច​ជះ​ឥទ្ធិពល​លើ​ថ្ងៃ​ទាំងមូល​របស់​ពួក​គេ ​។ ដូច្នេះ​អ្នក​គួរតែ​ទុក​ពេល​យ៉ាងតិច​ណាស់​ក៏ ៥​នាទី​ដែរ​ជា​រៀង​រាល់​ព្រឹក​ដើម្បី​ធ្វើ​អ្វី​ដែល​អ្នក​ចូល​ចិត្ត ដូច​ជា​ការ​អាន ឬ​ការ​ផឹក​កាហ្វេ​ជាដើម​។

២. កាត់​បន្ថយ​ការ​ឆ្លើយ​តប​ភ្លាម​ៗ
ក្នុង​ពិភពលោក​ដែល​មាន​ភាព​ត​ភ្ជាប់​ដ៏​ខ្លាំង​នេះ អ្នក​ប្រហែលជា​ជូ​ប​នឹង​សម្ពាធ​ក្នុង​ការ​ឆ្លើយ​តប​ភ្លាម​ៗ​ទៅ​នឹង​សារ ទូរស័ព្ទ អ៊ីមែល ឬ​សំបុត្រ​អញ្ជើញ​ផ្សេង​ៗ​ជាដើម​។ ប៉ុន្តែ​វា​ល្អ​សម្រាប់​អ្នក​ជាង​ប្រសិនបើ​អ្នក​ចំណាយពេល​គិត​សិន​មុន​ពេលធ្វើការ​ឆ្លើយ​តប​។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​មិន​គួរ​រំពឹង​ទុក​ថា​អ្នក​ដទៃ​នឹង​ឆ្លើយ​តប​នឹង​អ្នក​ភ្លាម​ៗ​ដែរ​ទេ​។ វិធី​ងាយ​មួយ​គឺ​ការ​ទុក​ពេល​មួយ​ឡែក​សម្រាប់​ការ​ឆ្លើយ​តប​នឹង​សារ ឬ​អ៊ីមែល​ទាំងនោះ​ម្តង​ទាំងអស់​។

៣. ធ្វើ​កិច្ចការ​ដែល​ពិបាក​ៗ​មុន
អ្នក​គួរតែ​ធ្វើ​កិច្ចការ​ពិបាក​ៗ​មុន​កិច្ចការ​ដទៃ តែ​វា​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវធ្វើ​កិច្ចការ​ដែល​ពិបាក​ម្តង​ទាំងអស់​ទេ​។ អ្នក​អាច​ធ្វើ​វា​ម្តង​មួយ ព្រោះ​ការ​ទុក​វា​ទៅ​ពេល​ល្ងាច​ឬ​ពេល​ដែល​អ្នក​នឿយហត់​ពី​ការងារ​ហើយ​មិន​អាច​ឲ្យ​អ្នក​សម្រេច​កិច្ចការ​ទាំងនោះ​បាន​ល្អ​ឬ​លឿន​ទេ​។

៤. រៀបចំ​តុ​ធ្វើការ​របស់​អ្នក​ឲ្យ​បាន​ស្អាត
មនុស្ស​មួយ​ចំនួន​គិត​ថា​តុ​ដែល​មិន​មាន​របៀបរៀបរយ​ជា​តុ​របស់​មនុស្ស​ដែល​ឆ្លាត​វៃ ឬ​មនុស្ស​ដែល​ធ្វើការ​ពិតប្រាកដ​។ ប៉ុន្តែ​តុ​បែប​នេះ​ក៏​បង្ក​ជា​បញ្ហា​ឲ្យ​ខួរក្បាល​ក្នុង​ការ​ទទួលយក​ព័ត៌មាន​ដែរ​។ កន្លែងធ្វើការ​របស់​អ្នក​មិន​ចាំបាច់​ត្រូវ​ស្អាត​ឥត​ខ្ចោះ​ទេ ប៉ុន្តែ​ការ​មាន​សណ្តាប់ធ្នាប់​អាច​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​អ្នកមាន​ភាព​គ្រប់គ្រង​ល្អ​ជាង​មុន​។

៥. កាត់​បន្ថយ​ការ​ប្រើ​ប្រព័ន្ធ​សង្គម
វា​លែង​ជា​រឿង​ចម្លែក​ហើយ​ដែល​មនុស្ស​ម្នាក់​ធ្វើការ​បាន ៣០​នាទី​មុន​នឹង​ប្តូរ​ទៅ​មើល Facebook ឬ Instagram រាប់​ម៉ោង​ដោយ​ភ្លេចខ្លួន​។ ដើម្បី​ជៀសវាង​កត្តា​រំខាន​ទាំងនេះ អ្នក​គួរតែ​កំណត់ពេល​ឲ្យ​បាន​ច្បាស់លាស់​សម្រាប់​ប្រព័ន្ធ​សង្គម​ដូច​ជា​មុន​ពេល​ចូល​ដំណេក ឬ​ម៉ោង​បាយ​ថ្ងៃត្រង់​ជាដើម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ