ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានដំណើរកម្សាន្ត មាន OPPO Reno4 ក្នុងដៃអាចជួយឲ្យអ្នករឹតតែលេចធ្លោគ្រប់ពេល មិនថាថតរូបពេលថ្ងៃ ឬថតរូបពេលរាត្រី ពិសេសសមត្ថភាពខ្ពស់ តម្លៃល្អបំផុត ក្នុងចំណោមស្មាតហ្វូនមានលក់សព្វថ្ងៃ ! (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម័យនិយមបង្ហោះរូបតាមបណ្តាញសង្គមទាំងក្នុង Facebook, Instagram ឬវីដេអូតាម Tiktok ទៅណាមកណាក៏ឃើញគេថតរូប និងថតវីដេអូខ្លីៗ ឬថត…

រាជធានីភ្នំពេញ ៖ សម័យនិយមបង្ហោះរូបតាមបណ្តាញសង្គមទាំងក្នុង Facebook, Instagram ឬវីដេអូតាម Tiktok ទៅណាមកណាក៏ឃើញគេថតរូប និងថតវីដេអូខ្លីៗ ឬថត Vlog ដែរ ។ អ្នកខ្លះក៏បានដើរលេងតាមបណ្តាខេត្តនានា រមណីយដ្ឋានល្បីៗទាំងក្នុងក្រុង និងជាយក្រុង ។ រីឯអ្នកខ្លះទៀត ជាប់រវល់ជាមួយការងារក៏ឆ្លៀតពេលទំនេរណាត់ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រលាញ់មកជួបជុំញុំាអាហារ លំហែអារម្មណ៍នៅតាម Sky Bar ខ្ពស់ៗ ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើការថតរូបស្អាតៗទុកជាអនុស្សាវរីយ៍ ដែលមានពន្លឺភ្លើងនាពេលរាត្រី ពន្លឺភ្លើងប្រដេញតាមសួនច្បារ ឬតាមដងផ្លូវធំៗ ។

This image has an empty alt attribute; its file name is caf1a3dfb505ffed0d024130f58c5cfa-1024x1024.png

ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភគឺ រូបថតចេញមកគឺព្រាលៗ ងងឹត មានគ្រាប់ល្អិត និងមិនច្បាស់ត្រជាក់ភ្នែក ។ លើកនេះលែងជាការព្រួយបារម្ភទៀតហើយបើមាន OPPO Reno4 ក្នុងដៃព្រោះ Reno4 មានមុខងារ Night Flare Portrait ថតរូបច្បាស់នៅពេលយប់ បន្ថែមពន្លឺភ្លើងក្នុងពេលរាត្រីភ្លឺយ៉ាងស្រស់ស្អាត និងមុខងារ AI Color Portrait ដែលអាចជម្រុះពណ៌ផ្ទៃខាងក្រោយចេញ និងឲ្យ មនុស្ស ឬពណ៍សម្លៀកបំពាក់ នៅខាងមុខកាន់តែលេចធ្លោច្បាស់ខ្លាំង ។

This image has an empty alt attribute; its file name is 3505d45409f6db7da87c2414656fc8df-768x1024.jpg

ចង់ដឹងអត់ថា ស្មាតហ្វូនជំនាន់ទី 4 គឺ OPPO Reno4 នេះមានអ្វីពិសេសលើសគេ? លក្ខណៈពិសេសអ្វីខ្លះ? ប្រាកដណាស់ពីមួយជំនាន់ទៅមួយជំនាន់ OPPO តែងតែមានអ្វីប្លែកសម្រាប់បំពេញតម្រូវការអតិថិជនជានិច្ចដូចជា OPPO Reno4 ស៊េរីថ្មីទើបតែចេញលក់ថ្មីៗធានាថាមិនខកចិត្តហ្មង៎ ជាពិសេសគឺមុខងារកាមេរ៉ា AI Camera ដែលរួមមាន ៖

This image has an empty alt attribute; its file name is 0e1aa6049a492408fc2464dce93ca6b0-819x1024.png

(1) AI Color Portrait ជាមុខងារដែលបំពាក់ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ដែលមានសមត្ថភាពក្នុងការរក្សាពណ៌មនុស្ស ឬ object លេចធ្លោ និងជម្រុះពណ៌ផ្ទៃខាងក្រោយឲ្យទៅជាសខ្មៅ ។
(2) Night Flare Portrait មុខងារនេះអាចថតរូបចេញមកមានពន្លឺច្បាស់ពេលរាត្រី ដោយមុខងារនេះជាការរួមបន្សំនៃមុខងារ Ultra Night Mode និង Portrait Mode ដែលបង្កើនកម្រិលព្រាល និងចំនុចពន្លឺភ្លើងតូចៗ នៃផ្ទៃខាងក្រោយ ដែលមើលទៅបែប Bokeh ។
(3) Monochrome Video ល្អសម្រាប់អ្នកចូលចិត្តថតវីដេអូខ្លី ឬថត Vlog ដើម្បីឲ្យលេចធ្លោប្លែក គ្រាន់តែចុចពណ៌ណាមួយដែលពេញចិត្ត នោះពណ៌ផ្សេងទៀតនឹងប្រែទៅជាសខ្មៅ ។

This image has an empty alt attribute; its file name is 068d9764b37c1838e50694164c418bb6-768x1024.jpg


បើតាមបណ្តាសារព័ត៌មានក្នុងស្រុកធំៗ ក៏ដូចជាម្ចាស់ហាង ព្រមទាំងតារាល្បីៗ បានលើកឡើងស្រដៀងៗគ្នាថា «OPPO Reno4 គឺមានសមត្ថភាពខ្លាំង កាមេរ៉ា AI បំពាក់ដោយមុខងារប្លែកៗយ៉ាងលេចធ្លោ និងបច្ចេកវិទ្យាថ្មីៗបែបវៃឆ្លាត (AI Enhanced Smart Sensor) ខ្លាំងហួសពីការស្មាន ពោលគឺសមត្ថភាព រូបរាងប្រណិត ស្តើងស្រាល មុខងារកាមេរ៉ា និងបច្ចេកវិទ្យាខ្លាំងជាងគេ បើធៀបនឹងតម្លៃជាមួយស្មាតហ្វូនដទៃ ដែលមានតម្លៃក្រោម $400» ។

This image has an empty alt attribute; its file name is 674ec2618d6dc417be3343c8a8243c77-768x1024.png

អ្វីដែលកាន់តែពិសេសនោះគឺ លោកអ្នកអាចធ្វើការកក់ទុក OPPO Reno4 នៅតាមបណ្តាហាងលក់ទូរស័ព្ទមានផ្លាក OPPO ទូទាំងប្រទេស ដែលមានតម្លៃត្រឹមតែ $369 តែប៉ុណ្ណោះជាមួយនឹងកាដូក្រើកសរុបប្រមាណ $198 រួមមាន ៖ កាបូបយួរដៃសម្រាប់ធ្វើដំណើរ (តម្លៃ $49 ចំនួនមានកំណត់) ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000 mAh (តម្លៃ $20) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងដោយមិនគិតថ្លៃ 24 សប្តាហ៍ ។

This image has an empty alt attribute; its file name is 8e553d01af37e1eae06b57c5ca1dcea8-1-1024x1024.jpg

មិនតែប៉ុណ្ណោះ នៅក្នុងថ្ងៃទី23 ខែសីហា ឆ្នាំ2020 ក្រុមហ៊ុន OPPO ក៏មានកម្មវិធីមួយទៀត គឺជាកម្មវិធីមកទទួលទូរស័ព្ទ OPPO Reno4 មុនគេ នៅហាង OPPO ប្រ៊េនស្ត័រ (OPPO Brand Store) ក្នុងផ្សារទំនើបអូឡាំព្យា ជាន់ផ្ទាល់ដី ។ អ្នកចូលរួមទាំងអស់នឹងមានឱកាសឈ្នះរង្វាន់គ្រប់គ្នាជាច្រើនរង្វាន់ ពិសេសអ្នកនឹងបានថតរូបជាមួយតារាចម្រៀងដ៏ល្បី និងជាតារាតំណាងឲ្យក្រុមហ៊ុន OPPO គឺអ្នកនាង ពេជ្រ សោភា ៕ អត្ថបទសហការ

តោះ! កុំភ្លេចចូលរួមមកទទួលទូរស័ព្ទទាំងអស់គ្នាណា៎ ! មុននឹងសម្រេចចិត្តទិញ ឬកក់ទុកមុន OPPO Reno4 អាចទស្សនាវីដេអូអំពីលក្ខណៈពិសេសលម្អិតនេះសិនក៏បាន ៖

https://www.youtube.com/watch?v=R4ZVzih0xmw

នេះនែ៎ ! វីដេអូបើកប្រអប់ដំបូងរបស់ OPPO Reno4 មើលលេងៗទៅដឹងតែជាប់ចិត្តហ្មង៎ ៖

https://www.youtube.com/watch?v=v2KkJn-IXiY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ