ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការកក់ទុកមុននៅតែបន្ត ! ស្មាតហ្វូន OPPO Reno4 មានលក្ខណៈពិសេសៗកប់ តម្លៃល្អបំផុតធៀបនឹងម៉ាកដទៃ ពិសេសបានទាំងថតរូបជាមួយ ពេជ្រ សោភា នាថ្ងៃបើកលក់ដំបូង !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី 15 ខែសីហា ឆ្នាំ 2020 រំលងទៅថ្មីៗនេះ ក្រុមហ៊ុន OPPO…

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី 15 ខែសីហា ឆ្នាំ 2020 រំលងទៅថ្មីៗនេះ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា បានធ្វើការសម្ពោធស្មាតហ្វូនជំនាន់ទី 4 គឺ OPPO Reno4 ក្នុងកម្មវិធី I Can See Your Voice Edition by OPPO ដែលមានការចាក់ផ្សាយតាមទូរទ ស្សន៍ហង្សមាស និងផ្សាយផ្ទាល់តាមផេកហ្វេសប៊ុក OPPO។ ក្នុងកម្មវិធីនោះផងដែរ សង្កេតឃើញមានតារាល្បីៗតំណាងឲ្យក្រុមហ៊ុន OPPO ចំនួន 3 រូបគឺអ្នកនាង ពេជ្រ សោភា, លោក Step, និងកញ្ញា រ៉េត ស៊ូហ្សាណា ព្រមទាំងតារាល្បីៗជាច្រើនរូបទៀត ដែលបានញុំាងកម្មវិធីនេះឲ្យកាន់តែប្លែក និងសប្បាយសើចក្អាកក្អាយតាំងពីដើមរហូតដល់ចប់កម្មវិធីតែម្តង ។

This image has an empty alt attribute; its file name is 6364d3f0f495b6ab9dcf8d3b5c6e0b01-769x1024.png

ដូច្នេះ សម្រាប់លោកអ្នក ដែលបានតាមដានកម្មវិធីសម្ពោធនោះ គឺប្រាកដជាបានដឹងពីព័ត៌មានលម្អិតពីការកក់ទុកមុន ពិសេសគឺបានដឹងពីតម្លៃរួចហើយ ។ ដូចនេះបើស្រលា ញ់ ចង់ប្រើស្មាតហ្វូនប្រកបដោយមុខងារថ្មីៗ និងបច្ចេកវិទ្យាទំនើបៗ អាចបន្តធ្វើកក់ទុកមុនបាននៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ OPPO ទូទាំងប្រទេស ជាមួយតម្លៃត្រឹមតែ $369 ជាមួយនឹងការផ្តល់ជូនកាដូសរុបប្រមាណ $198 រួមមាន៖ កាបូបយួរដៃសម្រាប់ធ្វើដំណើរ (តម្លៃ $49 ចំនួនមានកំណត់) ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000 mAh (តម្លៃ $20) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ដោយមិនគិតថ្លៃ 24 សប្តាហ៍ ។

This image has an empty alt attribute; its file name is 3c59dc048e8850243be8079a5c74d079-1-1024x1024.png
  1. Reno4 key feature, media & KOL review, comment
    បើនិយាយពីសមត្ថភាព មុខងារ និងបច្ចេកវិទ្យារបស់ OPPO Reno4 វិញគឺនឹកស្មានមិនដល់ ពិសេសគឺកាមេរ៉ាក្រោយ Reno4 មាន 4 គ្រាប់ ដែលលេនទី 1 ជាកាមេរ៉ាមេទំហំ 48MP លេនទី 2 ទំហំ 8MP និងលេន 2 គ្រាប់ទៀតទំហំ 2MP និងកាមេរ៉ាមុខ 32MP ជាអេក្រង់បែបទម្លុះភ្លោះរួមជាមួយមុខងារពិសេសថ្មីប្លែក 10 ផ្សេងទៀតរួមមាន ៖
    1- AI Color Portrait ដែលបំពាក់លើស៊េរី Reno ដំបូងគេបង្អស់ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ដែលមានសមត្ថភាពក្នុងការរក្សាពណ៌មនុស្ស និងជម្រុះពណ៌ផ្ទៃខាងក្រោយឲ្យទៅជាសខ្មៅ។
    2- Monochrome Video គឺពណ៌លេចធ្លោដោយ Highlight ពណ៌សំលៀកបំពាក់ ឬមនុស្សធៀបនឹងផ្ទៃក្រោយ។
    3- Night Flare Portrait អស់ក្តីបារម្ភថតរូបពេលយប់ ដែលផ្តិតរូបភាពចេញមកមានពន្លឺច្បាស់ក្នុងពេលរាត្រី ។
    4- AI Slow Motion 960fps លោកអ្នកអាចចាប់រាល់សកម្មភាពយឺតរហូតបានដល់ទៅ 960ប្លង់ត្រឹមតែ 1 វិនាទីតែប៉ុណ្ណោះ រឹតតែងាយស្រួលក្នុងការធ្វើវីដេអូកម្សាន្ត ឬ Vlog ។
    5- មុខងារ Ultra Night Mode, Ultra Dark Mode, Ultra Clear 108MP និងមុខងារថតរូបកៀកជិតបែប Macro និងថតបានមុំទូលាយ Wide Angel ងាយៗ ។
    6- បច្ចេកវិទ្យា VOOC 4.0 សាកថ្មលឿន 30W សាក 20នាទីបាន 50% សាក 5 នាទីមើលវីដេអូបាន 2 ម៉ោង ។
    7- បច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ (AI enhanced Smart Sensor) ដែលរួមមាន មុខងារការពារការសម្ងាត់វៃឆ្លាត មុខងារបញ្ជាដោយកាយវិការ មុខងារបង្វិលអេក្រង់វៃឆ្លាត និងមុខងាររក្សាពន្លឺអេក្រង់វៃឆ្លាត ។
    8- បន្ទះឈីប Qualcomm Snapdragon 720G ដែលត្រូវចិត្តសម្រាប់អ្នកលេងហ្គេម ជាមួយនឹងរ៉េមធំរលូន 8GB RAM ទំហំរ៉មធំ 128GB ROM ប្រើកម្មវិធីច្រើនក្នុងពេលតែមួយ លេងហ្គេមម៉ាចុច ដៃ។
    9- បច្ចេកវិទ្យាជំនួយល្បឿនក្នុងការលេងហ្គេម Hyper Boost 3.0 ។
    10- បច្ចេកវិទ្យាថតវីដេអូទប់លំនឹង Pro គឺថតវីដេអូបាននឹងល្អ មិនញ័រ ដូចជាការថតពេលកំពុងជិះកង់ ចុះឡើងលើជើងភ្នំ រត់ហាត់ប្រាណដោយមិនចាំបាច់ប្រើឧបករណ៍ ឬ gimbal ជំនួយឡើយ ។
This image has an empty alt attribute; its file name is 698d51a19d8a121ce581499d7b701668-1024x1024.png

លើសពីនេះបើយោងតាមបណ្តាសារព័ត៌មានល្បីៗក្នុងស្រុកជាច្រើន ក៏ដូចជាតារាចម្រៀង តារាសម្តែង Youtubers, Gamers, ពិធីករល្បីឈ្មោះបោះសំឡេង បានសម្តែងអារម្មណ៍ពិសេសស្រដៀងៗគ្នាថា «ពិតជាសរសើរដល់ក្រុមហ៊ុន OPPO ដែលតែងតែមានអ្វីថ្មីៗ សម្រាប់អតិថិជនរហូតដូចជា OPPO Reno4 នេះអ៊ីចឹង ជាស៊េរីថ្មីចុងក្រោយបង្អស់ដែលជិតប្រកាសចេញលក់ផ្លូវការ ។ OPPO Reno4 នេះផងដែរ គឺមានសមត្ថភាពខ្លាំង កាមេរ៉ាបំពាក់ដោយមុខងារប្លែកៗយ៉ាងលេចធ្លោ និងបច្ចេកវិទ្យាថ្មីៗបែបវៃឆ្លាត ហួសពីការស្មាន ពោលគឺគុណភាព សមត្ថភាព មុខងារនិងបច្ចេកវិទ្យាខ្លាំងជាងគេក្នុងចំណោមស្មាតហ្វូនដែលមានលក់នៅកម្ពុជាដែលមានតម្លៃក្រោម $400» ។

This image has an empty alt attribute; its file name is 8e553d01af37e1eae06b57c5ca1dcea8-1024x1024.jpg

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី 23 ខែសីហា ឆ្នាំ 2020 ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា នឹងរៀបចំកម្មវិធីពិសេសមួយ គឺជាថ្ងៃទទួលយកទូរស័ព្ទ OPPO Reno4 ដំបូងគេនៅហា ង OPPO ប៊្រេនស្ត័រ (OPPO Brand Store) ដែលមានទីតាំងស្ថិតនៅក្នុងក្នុងផ្សារទំនើប អូឡាំព្យា ជាន់ផ្ទាល់ដី ។ សម្រាប់កម្មវិធីនេះ អតិថិជនដែលបានកក់ទុកមុនទាំងដឹងតម្លៃ និងមិនដឹងតម្លៃ គួរទៅយកទូរស័ព្ទ OPPO Reno4 ដើម្បីបានចាប់កាន់ប៉ះប្រើដំបូងគេ ជាមួយនឹងកាដូដ៏ច្រើន។ អ្វីដែលលើសពីពិសេសនោះគឺ ក៏មានការលេងហ្គេម ដែលមានឱកាសឈ្នះរង្វាន់គ្រប់គ្នាដូចជា ដូចជា កាស ឆ័ត្រ កែវផឹកទឹក កាសធំក្តោបត្រចៀក Power Bank 10,000mAh ដោយគ្រាន់តែថតរូប និងបង្ហោះចូលក្នុងបណ្តាញសង្គមតែប៉ុណ្ណោះ ។ មិនតែប៉ុណ្ណោះ អតិថិជនដែលបានកក់ទុកមុនអាចថតរូបជាមួយកំពូលតារាចម្រៀងដ៏ល្បីគឺអ្នកនាង ពេជ្រ សោភា ផងដែរ ។

គួរសំគាល់ផងដែរថា បន្ទាប់ពីរយៈពេលកក់ទុកមុនដែលនឹងចប់នៅថ្ងៃទី 21 ខែសីហា និងថ្ងៃលក់ដំបូងនាថ្ងៃទី 23 ខែសីហា អតិថិជនដែលចង់ទិញស្មាតហ្វូន OPPO Reno4 ដែលលក្ខណៈពិសេសថ្មីប្លែកសម្បូរបែប មុខងារកាមេរ៉ា និងបច្ចេកវិទ្យាឈានមុខ នៅតែបន្តទិញក្នុងតម្លៃដូចគ្នា ជាមួយនឹងចំនួនកាដូធម្មតារួមមាន ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000 mAh (តម្លៃ $20) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ដោយមិនគិតថ្លៃ 24 សប្តាហ៍ តែយកល្អគួរកក់ទុកមុនល្អជាង ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ