ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ភ្លាម​! កម្មករ​នាំ​គ្នា​រត់​សម្រុក​ចេញ​ក្រៅ​រោងចក្រ​ទាំង​ព្រលឹង​ចុង​សក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ នៅ​ក្នុង​អគារ​រោងចក្រ​ផលិត​បន្ទះ​សូ​ឡា និង​គ្រឿង​បង្គំ​មួយ​កន្លែង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី​ម៉ាស៊ីន​សង្វា​ក់​ផលិតកម្ម​បន្ទះ​សូ​ឡា ប៉ុន្តែ​ភ្លាម​ៗ​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ចេញ​ទៅ​អន្តរាគមន៍​ពន្លត់​រហូត​រលត់​ទៅ​វិញ​ទាំងស្រុង​។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក…

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ នៅ​ក្នុង​អគារ​រោងចក្រ​ផលិត​បន្ទះ​សូ​ឡា និង​គ្រឿង​បង្គំ​មួយ​កន្លែង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី​ម៉ាស៊ីន​សង្វា​ក់​ផលិតកម្ម​បន្ទះ​សូ​ឡា ប៉ុន្តែ​ភ្លាម​ៗ​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ចេញ​ទៅ​អន្តរាគមន៍​ពន្លត់​រហូត​រលត់​ទៅ​វិញ​ទាំងស្រុង​។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២០ នៅ​ក្នុង​រោងចក្រ «​កូ​ម៉ា​លេច ភី​វី (​ខេ​អេ​ច​)​ថេ​កណ​ឡ​ជី ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​តំបន់​សេច្ច​កិច្ច​ពិសេស​ភូមិ​ត្រពាំង​ឈូក សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

តាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រោងចក្រ​នេះ​ផលិត​បន្ទះ​សូ​ឡា និង​គ្រឿង​បង្គំ​ជា​ច្រើន​ប្រភេទ​ទៀត ហើយ​នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​កម្មករ​កម្មការិនី​កំពុងធ្វើការ​សុខ​ៗ​ស្រាប់តែ​ឆ្លង​ចរន្ត​ទុ​ស្ស​ម៉ាស៊ីន​សង្វា​ក់​ផលិតកម្ម​បន្ទះ​សូ​ឡា​ដែល​កំពុង​ដំណើរការ​ផលិត​បែក​ផ្កាភ្លើង និង​បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​ដល់​សម្ភារៈ​ផ្សេង​ទៀត​តែ​ម្ដង ។ ពេល​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​កម្មករ​បាន​នាំ​គ្នា​រត់​សម្រុក​ចេញ​ក្រៅ​រោងចក្រ​ទាំង​ព្រលឹង​ចុង​សក់ ហើយ​បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍ ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​បាញ់​ទឹក​ពន្លត់ ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ទទួល​បាន​ដំណឹង​នោះ​ភ្លាម​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ​កំ​បូល​បាន​ចេញ​អន្តរាគមន៍ ដោយ​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ពី​អង្គភាព​៧១១ និង​អង្គភាព​ផ្សេង​ទៀត​ទៅ​បាញ់​ពន្លត់​រហូត​រលត់​ទៅ​វិញ​ទាំងស្រុង ។ នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​នេះ​ដែរ បាន​បណ្ដាល​ខូចខាត​ម៉ាស៊ីន​សង្វា​ក់​ផលិតកម្ម​ចំនួន​៣​គ្រឿង និង​បន្ទះ​សូ​ឡា​មួយ​ចំនួន ហើយ​មិន​ទាន់​ដឹង​ថា គិត​ជា​ទឹកប្រាក់​អស់​ប៉ុន្មាន​នៅឡើយ​ទេ ។ ម្យ៉ាងទៀត​ជា​សំណាងល្អ​ដែល​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ឬ​ស្លាប់​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ