ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាណូត​២​គ្រឿង​បុក​គ្នា​ភាគី​ម្ខាង​ធ្លាក់​ចូល​ទន្លេ​ជាង​២​ម៉ោង​ទើប​រក​ឃើញ​ហួសពេល​ទៅ​ហើយ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ធ្លាក់​ទឹកទន្លេ​បាត់​ខ្លួន​ជាង​២​ម៉ោង ទើប​ក្រុម​គ្រួសារ​រក​សព​ឃើញ ដែល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧ និង​១៥ នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២០…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ធ្លាក់​ទឹកទន្លេ​បាត់​ខ្លួន​ជាង​២​ម៉ោង ទើប​ក្រុម​គ្រួសារ​រក​សព​ឃើញ ដែល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧ និង​១៥ នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច ចុង​ព្រែក​ដី​ដុល ស្ថិត​នៅ​ភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

សមត្ថកិច្ច​នគរបាល ការិយាល័យ​ចរាចរ​ណ៌​ផ្លូវទឹក ខេត្តកំពង់ឆ្នាំង​បានអោយ​ដឹង​ថា ៖ ជន​រង​គ្រោះ​មានឈ្មោះ ពី​ន ម៉ៅ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​បឹង ឃុំ​កំពង់​ហាវ ស្រុក​កំពង់លែង ។

មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​បើកកាណូត​បា​ឡា​ស្មាច់​១​គ្រឿង​ត្រឡប់​ពី​ផ្សារឆ្នាំង បំណង​ទៅ​ផ្ទះ​វិញ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បុក​ជាមួយនឹង​កាណូត​បា​ឡា​ស្មាច់​មួយ​គ្រឿង​ទៀត ដែល​បើកបរ​ដោយ​ឈ្មោះ ខុន សុ​ជា អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​បឹង ឃុំ​កំពង់​ហៅ ក្នុង​ទិស​ដៅ​ច្រាស់​គ្នា យ៉ាង​ពេញទំហឹង បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​បោក​ក្បាល​ត្រូវ និង​ក្បាល​កាណូត ភាគី​ម្ខាង​ទៀត ធ្លាក់​លិចទៅ​ក្នុង​ទឹក​បាត់​ជាង ២ ម៉ោង គឺ​នៅ​ម៉ោងជាង​៩ ព្រឹក​ថ្ងៃ​ដដែល​ទើប​ក្រុម​គ្រួសារ​រក​សព​ជន​រង​គ្រោះ​ឃើញ ។

ប្រភព​ដដែល​បាន​បន្ត​ថា ៖ ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​កាណូត​ភាគី​ម្ខាង​ទៀត មិន​មាន​រង​របួស​ទេ តែ​ភ័យ​ពេក​ក៏​បើកកាណូត​រត់​មក​សំដៅ​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវទឹក ដើម្បី​ប្រគល់​ខ្លួន​ឱ្យ​សមត្ថកិច្ច នគរបាល​តែ​ម្តង ព្រោះ​ខ្លាច​មាន​អំពើ​ហិង្សា​កើតឡើង ។

សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​មធ្យោបាយ​កាណូត​បា​ឡា​ស្មាច់​ទាំង​២​គ្រឿង ត្រូវ​បាន​នគរបាល​ការិយាល័យ​ច​រា​ចរាចរណ៍ ផ្លូវទឹក​យក​មក​រក្សា​ទុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ