ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​​កោះពស់​បើកឱ្យ​ចូលកម្សាន្ត​វិញ​ ​​ក្រោយបិទ​​ជាង​៨​​ឆ្នាំ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋក៏​ដូច​ជាភ្ញៀវ​ទេសចរផង​ដែរ នឹងទទួល​បានការ​សប្បាយ​រីក​រាយ ជា​ពិសេស ការ​ចាប់អារម្មណ៍​នឹងការ​កម្សាន្ត នៅខេត្តព្រះ​សីហ​នុ នៅ​ក្នុងតំបន់ កោះពស់ដែលអាជ្ញាធរ​ខេត្តព្រះ​សីហ​នុ ក៏​ដូច​ជាក្រុមហ៊ុន…

ខេត្តព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋក៏​ដូច​ជាភ្ញៀវ​ទេសចរផង​ដែរ នឹងទទួល​បានការ​សប្បាយ​រីក​រាយ ជា​ពិសេស ការ​ចាប់អារម្មណ៍​នឹងការ​កម្សាន្ត នៅខេត្តព្រះ​សីហ​នុ នៅ​ក្នុងតំបន់ កោះពស់ដែលអាជ្ញាធរ​ខេត្តព្រះ​សីហ​នុ ក៏​ដូច​ជាក្រុមហ៊ុន កោះពស់​បើកឱ្យប្រជា​ពលរដ្ឋ អាច​ធ្វើដំណើរ នៅ​លើស្ពានកោះពស់ដោយសេរី ដើម្បីទស្សនាទិដ្ឋភាព ខេត្តព្រះ​សីហ​នុ ឆ្នេរសមុទ្រដ៏ស្រស់​ស្អាត ។

រដ្ឋបាលបាលខេត្តព្រះ​សីហ​នុចេញសេចក្តីជូនដំណឹង​ឱ្យ​បើក​ចរាចរណ៍ស្ពាន​នេះ អនុ​ញ្ញាត​ជូនពលរដ្ឋបាន​ធ្វើដំណើរកម្សាន្តលើស្ពាន ។ បើ​តាមសេចក្តីជូនដំណឹង​ដែល​ចុះ​ហត្ថលេខា ដោយ​លោក គួ​ច ចំរើន អភិបាលខេត្ត ព្រះ​សីហ​នុ ចុះ ថ្ងៃ​ទី១០ សីហា ឆ្នាំ ២០២០ បានបញ្ជាក់​ថា ចរាចរណ៍លើស្ពានកោះពស់ ជាសាធារណៈ នឹងចាប់អនុវត្ត​ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ ។

លោក គួ​ច ចំរើន អភិបាលខេត្តព្រះ​សីហ​នុបាន​លើក​ឡើង ក្នុងសេចក្តី​ប្រកាសព័ត៌​មាន នេះ ថាតប តាម កម្មវត្ថុ និងយោងខាងលើ រដ្ឋបាល​ខេត្តព្រះ​សីហ​នុជម្រាប​ជូនលោក​នាយកជ្រាប​ថា ៖ ក្នុងដំណើរការ​រៀបចំហេដ្ឋារចនាសម្ព័ន្ធនៅ​ក្នុងខេត្តសម្រាប់បម្រើ ដល់វិស័យទេសចរណ៍ រដ្ឋបាល​ខេត្តបាន​និង​កំពុងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ចំនួន៣៤ខ្សែជិតរួចរាល់ជាស្ថាពរទៅ​តាមផែនការ និងបានរៀបចំកែ​លម្អបើកលំហ ឆ្នេរសមុទ្រ សម្រាប់ប្រជាពលរដ្ឋ បានសម្រាកកម្សាន្ត ដោយសេរី ដែលពី​មុននៅតំបន់ ឆ្នេរខ្លះបិទ​បាំង និងហាមឃាត់ការ​ចេញ- ចូលជាសាធារណៈ ។

ក្នុង​ន័យ​នេះ ស្ពានកោះពស់ ក៏​បានបិ ច្រក​ទ្វារមិនអនុញ្ញាត​ឱ្យប្រជាពលរដ្ឋធ្វើ​ដំណើរ ឆ្លងកាត់អស់រយៈពេលជា​ច្រើនឆ្នាំមក​ហើយ ដែលធ្វើ​ឱ្យសាធារណជន មានការ ថ្នាំង​ថ្នាក់ និងមិនពេញចិត្តមក​លើរដ្ឋបាល​ខេត្ត ។

ហេតុ​ដូច្នេះ ដើម្បីឆ្លើយ​តបនូវតម្រូវការរបស់ប្រជាពលរដ្ឋ និងបង្កើនតំបន់ទេសចរណ៍ ឱ្យ​បានច្រើន សម្រាប់ទាក់ទាញ ភ្ញៀវ​ទេសចរ មកកម្សាន្ត នៅខេត្ត ព្រះ​សីហ​នុ ឱ្យ​បាន ច្រើនកុះករ រដ្ឋបាល​ខេត្ត ព្រះ​សីហ​នុស្នើ ដល់លោកនាយកបើកចរាចរណ៍ជាសាធា​រណៈនៅ​លើស្ពានកោះពស់ សម្រាប់សាធារណជនចេញ- ចូលចាប់ពី​ថ្ងៃទទួល​បាន សេចក្តីជូនដំណឹងនេះតទៅ ។​


អត្ថបទសរសេរ ដោយ