ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ថៃ​ចាប់​ពលករ​ខ្មែរ​២​លើក បាន​២៩​នាក់​លើ​ទឹកដី​ថៃ​ក្នុង​ថ្ងៃ​តែ​មួយ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ថៃ​បាន​ធ្វើការ​ចាប់ខ្លួន​ពលករ​ខ្មែរ​២៩​នាក់ នៅ​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ​ឈម ទឹកដី​កម្ពុជា ស្រុក​ថ្ម ពួក​ខេត្តបន្ទាយមានជ័យ កាលពី​យប់​ថ្ងៃ​ទី​១៤ សីហា​២០២០…

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ថៃ​បាន​ធ្វើការ​ចាប់ខ្លួន​ពលករ​ខ្មែរ​២៩​នាក់ នៅ​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ​ឈម ទឹកដី​កម្ពុជា ស្រុក​ថ្ម ពួក​ខេត្តបន្ទាយមានជ័យ កាលពី​យប់​ថ្ងៃ​ទី​១៤ សីហា​២០២០ ។

ពលករ​ទាំងនេះ​មាន​ស្រី​១១​នាក់ ពួក​គេ​មក​ពី​ខេត្តកំពង់ចាម នេះ​បើ​យោង​តាម​កា​ចុះ​ផ្សាយ​របស់​គេហទំព័រ និង​កាសែត​ក្នុងស្រុក​ថៃ​មួយ ។

ក្នុង​ចំណោម​នេះ​ពលករ​៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ពេល​កំពុង​ជិះ​រថយន្ត​ចេញពី​ព្រំដែន​ក្នុងស្រុក​តា​ប្រា​យ៉ា ។ លុះ​៣​ម៉ោង​ក្រោយមក មាន​ពលករ​២៤​នាក់ ស្រី​៩​នាក់​ផ្សេង​ទៀត​ដើរ​ដោយ​ថ្មើ​ជើង និង​ទើប​ឆ្លង​ព្រំដែន​ពី​កម្ពុជា​ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្រុក​ខាងលើ​ក៏​ត្រូវ​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​ដូច​គ្នា ។

យោង​តាម​ការ​សាកសួរ​ពលករ​ទាំងនេះ ក្នុង​ការ​ចំណាយ​ប្រាក់​ឲ្យ​មេខ្យល់​ខ្មែរ​ម្នាក់​៤៦០០​បាត តែ​គេ​យក​មុន​ម្នាក់​២០០០​បាត​រួច​ហើយ ។ ក្រៅពី​ពលករ​ខ្មែរ​រថយន្ត​ពាក់​ស្លាក​លេខ​ថៃ​ម៉ាក​តូ​យ៉ូ​តា​១​គ្រឿង ដែល​ដឹក​ជញ្ជូន​ពលករ​ចាប់​បាន​វគ្គ​ទី​១ និង​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ជាប់ចោទ​មេខ្យល់​ក៏​ត្រូវ​គេ​ឃាត់​យក​ទៅ​ស្ថានីយ​ក្នុងស្រុក​កើតហេតុ រួម​គ្នា ដើម្បី​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ