ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិត​ស្ករត្នោត​ក្លែងក្លាយ ធ្លាប់​សមត្ថកិច្ច​ចុះ​ទៅ​ដល់​៥​លើក​ហើយ​នៅ​តែ​បន្ត​ទៀត

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្តាល ​ដឹកនាំ​ដោយ​លោក លី សុ​ជាតិ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កាលពី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២០…

ខេត្តកណ្តាល ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្តាល ​ដឹកនាំ​ដោយ​លោក លី សុ​ជាតិ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កាលពី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២០ បាន​ចុះ​បង្ក្រាប​ទីតាំង​លួច​ផលិត​ស្ករត្នោត​ក្លែងក្លាយ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​រំលិច ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

លោក​ឧត្តមសេនីយ៍ត្រី លី សុ​ជាតិ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២០​នេះ​ថា ម្ចាស់​ទីតាំង​មានឈ្មោះ ជុន មុំ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ មុខរបរ​ផលិត​កែ​ច្នៃ​ស្ករត្នោត​ក្លែងក្លាយ​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា​អប់រំ​អោយ​គាត់​បញ្ឈប់​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ចំនួន​៥​លើក​រួច​មក​ហើយ ។

ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​ស្ករត្នោត​ក្លែងក្លាយ​ផលិត​រួច​ចំនួន​១២​ធុង ស្មើរ​៣៤៨​គីឡូក្រាម , ស្ករសរ​ចំនួន​៣​បាវ​ស្មើ​១៥០​គីឡូក្រាម , ប្រេងឆា​មួយ​ពី​ដុ​ង​កន្លះ​ស្មើនឹង​៧,៥​លី​ត្រ , ម៉ូ​ទ័​រ​កូ​ស្ករ ចំនួន​១​ឆ្នាំងខ្ទះ​ចំនួន​៣ ។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​សាកសួរ​ម្ចាស់​ទីតាំង​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ