ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កុំឱ្យជាប់ងារស្នងការកំពង់ធំជំរំប្តឹង

3 ឆ្នាំ មុន
  • កំពង់ធំ

រាជធានី​ភ្នំពេញ ៖ អតីត​ស្នងការ​នគរបាលខេត្តកំពង់ធំ លោក អុ​៊​ក កុសល បាន​ធ្វើការបកស្រាយ​ចំពោះ​បណ្តឹង​របស់​ក្រុម​នគរបាលនារី​ប្រឆាំង​នឹង​រូប​លោក​ពី​បទ​បៀតបៀន​ផ្លូវភេទថា ​គឺជា​ការ​រៀបចំ​ជា​ប្រព័ន្ធ ហើយ​ក៏​បាន​ស្នើ​ថ្នាក់ដឹកនាំ​ស្វែងរក​ការ​ពិត​ដើម្បី​កាត់​សាច់​ស្អុយ​ចោល​កុំឱ្យ​ក្លាយជា​ពាក្យ​ថា​«​ស្នងការ​កំពង់ធំ​ជំរំ​ប្តឹង​» ។…

រាជធានី​ភ្នំពេញ ៖ អតីត​ស្នងការ​នគរបាលខេត្តកំពង់ធំ លោក អុ​៊​ក កុសល បាន​ធ្វើការ
បកស្រាយ​ចំពោះ​បណ្តឹង​របស់​ក្រុម​នគរបាលនារី​ប្រឆាំង​នឹង​រូប​លោក​ពី​បទ​បៀតបៀន​ផ្លូវភេទថា ​គឺជា​ការ​រៀបចំ​ជា​ប្រព័ន្ធ ហើយ​ក៏​បាន​ស្នើ​ថ្នាក់ដឹកនាំ​ស្វែងរក​ការ​ពិត​ដើម្បី​កាត់​សាច់​ស្អុយ​ចោល​កុំឱ្យ​ក្លាយជា​ពាក្យ​ថា​«​ស្នងការ​កំពង់ធំ​ជំរំ​ប្តឹង​» ។

មុន​ការ​ចេញ​មុខ​បកស្រាយ​នេះ នៅ​លើបណ្តាញ​សង្គម សំឡេង​ស្ត្រី​ម្នាក់​ដែល​អះអាង​ថា ជា​អ្នក​រង​​គ្រោះ បាន​ធ្វើការ​បរិហារ​ចំ​ៗ​ទៅ​លើ​លោកស្នងការ​រូប​នេះ​ពី​ការ​រំលោភសិទ្ធិ និង​បំពាន​សេចក្តី​ថ្លៃថ្នូរ​របស់​នាង ។ តាម​សារ​ជា​សំ​ឡេ​នោះ​បាន​និយាយ​ថា ការ​ដាក់​ពាក្យបណ្តឹង​នេះ​មិនមែន​តែ​នាង​ម្នាក់​ទេ គឺ​មាន​ស្ត្រី​ជា​ច្រើន​នាក់​ទៀត​ដែល​ជា​មន្ត្រី​នគរបាល​ដែរ ។ ក្រុម​អ្នក​តាមដាន​បាន​និយាយ​ថា បើ​គ្មាន​ភ្លើង​មិន​មាន​ផ្សែង​ទេ ។

តាម​រយៈ​សន្និសីទ​សារព័ត៌មាន​មួយ កាលពីល្ងាច​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២០ លោក​អតីតស្នងការ​រូប​នេះ​បាន​ចេញ​មក​បកស្រាយ​ជុំវិញបណ្ដឹង​របស់​មន្ដ្រី​នគរបាល​ជានា​រី ដែល​បាន​ចោទប្រកាន់​លោក​ថា បាន​ប្រព្រឹត្ត​អំពើ​មិន​គប្បី​មួយ​ចំនួន​ទៅ​លើ​នគរបាល​នារី រហូត​ធ្វើ​ឲ្យ​លោក​ត្រូវ​បាន​ផ្អាក​ពី​ការងារ​ជា​បណ្ដោះអាសន្ន ។ លោក​ឧត្តមសេ​នីយ៍​ទោ បាន​ហៅ​ការ​ប្តឹងបែប​នេះ​ថា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ដល់​ខ្លួន​ផ្ទាល់​ដែល​ជា​នគរ​បាល​នារី និង​នគរបាល​នារី​ផ្សេង​ទៀត​ផង​ដែរ ព្រោះថា​លោក​មាន​មេកោយ ពិសេស​​នោះ ​មាន​សម្តេច​ក្រឡាហោម ស ខេ​ង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ។

លោក​បន្ត​ថា ការ​ផ្អាក​រូប​លោក​ជា​ពី​តួនាទី​ជាបណ្តោះអាសន្ន​នេះ​លោក​ទទួលយក និង​ត្រេកអរ ដោយ​ថ្នាក់ដឹកនាំ​បាន​គិតគូរ​និង​ធ្វើកា​រវិ​និច្ឆ័​យ​ស្វែងរក​ការ​ពិត​ដល់​កូ​ច​ចៅ​នៅ​ថ្នាក់​ក្រោម រហូត​បង្កើត​ក្រុម​ការ​ស្រាវជ្រាវ​បណ្តឹង​របស់​ក្រុម​នគរបាល​នារី​នេះ ។លោក អុ​៊​ក កុសល​បញ្ជាក់​ថា «​កាលណា​មានការ​ស្រាវជ្រាវ​ខ្ញុំ​ត្រេកអ​ណាស់ព្រោះថា ជា​​ពេល​​រក​ឃើញ​រឿង​ពិត ហើយ​សម្រាប់​ខ្លួន​ខ្ញុំ​ទទួលយក​បាន ។ អុ​ី​ចឹ​ង​មាន​ក្រុម​ការងារ​មក ខ្ញុំ
ទទួលយក ហើយ​ខ្ញុំ​នៅ​រង់ចាំ ព្រោះ​ជា​ធម្មតា​ខ្ញុជា​ប្រធាន​អង្គភាព​ហ្នឹង អី​ុ​ចឹ​ង​គេ​ប្តឹង​ប្រធាន​អង្គភាព ខ្ញុំ​ត្រូវ​ទទួលយក​ដោយ​ស្ម័គ្រចិត្ត​និង​ត្រេកអរ​» ។

ទោះជា​យ៉ាងណា​ក្តី លោក​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​បណ្តឹង​មក​លើ​រូប​លោក ដោយ​លោក​អះអាង​ថា បណ្តឹង​នេះ​ធ្វើ​ឡើង​ដោយមានការ​រៀបចំ​ជា​ប្រព័ន្ធ​ដើម្បី​ប្តឹង​រូប​លោក ហើយ​ក៏​មាន​ជន​មួយ​ក្រុម​តូច​អូស​ទាញ​រហូត​ដល់បង្ហើប​អាថ៌​កំបាំង​មួយ​ចំនួន និង​ឈាន​ដល់​ផ្តួល​តួនាទី​លោក​ជា​ស្នងការ ។ អតីត​ស្នងការ​រូប​នេះ​លើក​ឡើង​ថា ចាប់​តាំងពី​លោក​ទៅ​បម្រើ​ការងារ​នៅ​ខេត្តកំពង់ធំ​នៅ​ឆ្នាំ២០០៥​មក លោក​តែងតែ​ឃើញ​មាន​ករណី​ប្តឹងប្តល់​ដូច​ជា ករណី​ក្រុម​នគរបាល​នារី​អុ​ី​ចឹ​ង ។ លោក​ថា «​គ្រប់​ជំនាន់​មក​ដល់​រូប​ខ្ញុំ គឺ​១៥​ស្នងការ​ហើយ ឃើញ​ថា​មានការ​កៀងគរ បំបែកបំបាក់​សាមគ្គី​ផ្ទៃក្នុង ដើម្បី​ប្តូរ​ស្នងការ ។

លោក​លើក​ឡើង​ទៀត​ថា ទោះបីជា​លោក​ខិតខំ​ពង្រឹង​ការងារ និង​បទបញ្ជា​យ៉ាងណា​ក្តី ក៏​នៅ​មាន​នគរបាល​ក្រោម​ឱវាទ​មួយ​ចំនួន នៅ​តែ​គេចវេះ​មិន​គោរព​វិន័យ និង​តែងតែ​ធ្វើ​សកម្មភាព​ញុះញង់ និង​បំបែកបំបាក់​អង្គភាព ។ លោក អុ​៊​ក កុសល គូសបញ្ជាក់​ថា ទោះ
បី​ជា​កន្លង​មក សម្តេច​ក្រឡាហោម ស ខេ​ង ធ្លាប់​បាន​ព្រមាន​ខ្ញុំ​និង​មន្ត្រី​ក្រោម​ឱវាទ​សរុប​៥​រូប ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ជាធម្មតា ។ សម្រាប់​បណ្តឹង​នេះ​មាន​រយៈ​ពេល​ជាង១​ឆ្នាំ អី​ុ​ចឹ​ង​ជិត​ដល់​ឆ្នាំ​សា​ឡើង​វិញ ។ ដូច្នេះ ​ការ​ដែល​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម តាម​សារព័ត៌មាន​មួយ​ចំនួន​ក្តី ខ្ញុំ​នៅ​តែ​ពង្រឹង​អង្គ ភាព​ថា​ត្រូវ​មាន​សាមគ្គីភាព និង​រឹង​មាំ​បាន​ល្អ អុ​ី​ចឹ​ង​ខ្ញុំ​ខិតខំ​ព្យាយាម​ណាស់​ឲ្យ​ប្រសើរ​ឡើង ។

អតីត​ស្នងការ​រូប​នេះ​បាន​អះអាង​ថា បណ្តឹង​ទាំងនេះ​តាំងពី​ដើម​មក​សុទ្ធតែ​មានការ​រៀបចំ ពីបុគ្គល​មូ​យ​ចំនួន ហើយ​លោក​ក៏​មាន​ភ័ស្តុតាង​ផង​ដែរ ប៉ុន្តែ​លោក​មិន​អាច​បង្ហាញ​បាន​ទេ ដោយសារ​ពាក់ព័ន្ធ​ផ្លូវច្បាប់ និង​កិត្តិ​សយ និង​សាក្សី​ផង​ដែរ ។ លោក​​សង្កត់ធ្ងន់​ថា «​ខ្ញុំ​អះអាង​ថា ការ​រៀបចំ​ជា​ប្រព័ន្ធ​ដើម្បី​ផ្តួលរំលំ​រូប​ខ្ញុំ​ឲ្យ​ចេញ​ឆ្ងាយ​ពី
ស្នងការដ្ឋាន​ខេត្តកំពង់ធំ ខ្ញុំ​សោកស្តាយ​ខ្លាំង ។កូនចៅ​ជា​នគរបាល​នារ ជា​មន្ត្រី​ក្រោម​ឱវាទ​នោះតែង​មានការ​ប៉ះទង្គិច​ពាក្យ​សម្តី តែ​ដោយ​មានការ​អូស​ទាញ​ទើប​ក្លាយជា​បែប​នេះ​» ។

អតីត​ស្នងការ​រូប​នេះ​អះអាង​ថា លោក​ស្រឡាញ់​កូនចៅ​ទាំង​បុរស​ទាំង​នារី មិន​ប្រកាន់​បក្ខពួក​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​មានការ​អូស​ទាញ​ទើប​ក្លាយជា​បែប​នេះ ។ លោក​ក៏​បាន​អរគុណ​ថ្នាក់ដឹកនាំ ដែល​ចាត់វិធានការ​ចំពោះ​ករណី​នេះ និង​ស្នើ​ឲ្យ​មាន​វិធានការ​កាត់​សាច់​ស្អុយ​ចោល កុំ​ឲ្យ​ស្នងការ​កំពង់ធំ​ដូច​មុន​ៗ​ទៀត ។ ដោយ​ឥឡូវនេះ​គេ​ដាក់​ងារ​ថា ស្នងការ​កំពង់ធំ​ជំរំ​ប្តឹង ដោយ​ត្រូវ​ដាក់​កំពង់ធំ​ជំរំ​ចិត្ត​វិញ ។

សូម​ជម្រាប​ថា យោង​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ដែល​ចុះហត្ថលេខា​ដោយ​សម្តេចក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ២០២០ បាន​សម្តេច​ផ្អាក​ការងារ​បណ្តោះ​អាសន្ន​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក កុសល អត្តលេខ ០៣៥៥២ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ដោយ​ឲ្យ​មក​បង្ហាញខ្លួន​នៅ​នាយករ​ដ្ឋា​ន​បុគ្គលិក រៀង​រាល់​ម៉ោង​ធ្វើការ​ដើម្បី​រង់ចាំ​ការ​សម្រេច​ជា​ថ្មី ។

ចំណែក​ប្រកាស​ដាច់​ដោយឡែក​ផ្សេង​ទៀត​សម្តេច​ក្រឡាហោម ក៏​បាន​ផ្ទេរ​លោក​ឧត្តម
សេនីយ៍​ត្រី អុ​ិ​ត គឹ​ម​ស្រ៊​ន អត្តលេខ​២០៥០១ ស្នងការ​រង​ជា​ស្នងការ​ស្តីទី​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ។ លោក អុ​ិ​ត គឹ​ម​ស្រ៊​ន ត្រូវ​ទទួល​បន្ទុក​ដឹកនាំ​ការងារ​រួម​នៅ​ស្នងការដ្ឋាន​គរបាល​ខេត្តកំពង់ធំ រហូត​ដល់​មានការ​សម្រេច​ជា​ថ្មី ។ រីឯ​ប្រកាស​មួយ​ទៀត សម្តេច​ក្រឡាហោម ស ខេ​ង បាន​សម្រេច​ផ្ទេរ​ភារកិច្ច​លោក​ឧត្តមសេ​នីយ៍​ត្រី អឹ​ុ​ម សុ​គឿ​ន អត្តលេខ​៤២៩១១ពី​ស្នងការ​រង​ទទួល​បន្ទុក​ផែនការ​ងារ​ធនធានមនុស្ស នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តកំពង់ធំឲ្យ​មក​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​បុគ្គលិក​ផង​ដែរ ។

សូម​ជម្រាប​ថា ការ​ដក​តំណែង​លោក​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​នេះ គឺ​បន្ទាប់​មាន​ពី​រឿងអាស្រូវ​ដែល​ក្រុម​នគរបាល​នារី​បាន​ប្តឹង​ទៅ​សម្តេច​ក្រឡាហោម ស ខេ​ង នា​ពេល​កន្លង​មក ។ ក្រុម​នគរបាល​នារី​ខេត្តកំពង់ធំ កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ បាន​ស្នើ​សុំ​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ជួយ​រក​យុត្តិធម៌​ដោយ​ពួក​នាង​ចោទ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​បៀតបៀន​កេរ្តិ៍ខ្មាស ៕ ​

អត្ថបទសរសេរ ដោយ