ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ហេង សំ​រិ​ន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២០ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា បំពេញ​ទស្សនកិច្ច​ការងារ​នា​រដ្ឋធានី​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ សម្តេច​ប្រធានរដ្ឋសភា​ឆ្លៀតពេល​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​សព​ឯកឧត្តម ឡេ ខា ភៀវ អតីត​អគ្គលេខាធិការ​ម​ជ្ឈឹ​ម​បក្ស​កុ​ម្មុនី​ស​វៀតណាម ដែល​បាន​ទទួលមរណភាព កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២០ ក្នុង​ជន្មាយុ​៨៦​ឆ្នាំ ដោយ​ជរាពាធ ។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន គ្រោង​ជួប​សវនាការ​ជាមួយ​លោក​ជំទាវ ង្វៀ​ន ធី គឹ​ម​ងិ​ន ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ផង​ដែរ មុន​នឹង​អញ្ជើញ​និវត្តន៍​មក​កាន់​មាតុប្រទេស​វិញ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ