មក​ដឹង​ពី​មូលហេតុ​ដែល Tim Cook មាន​លក្ខណៈ​ពិសេស​ខុស​ពី​មហាសេដ្ឋី​ដទៃ


ក្នុង​ពេល​ថ្មី​ៗ​នេះ ការ​វិភាគ​របស់ Bloomberg បាន​ប្រទះ​ឃើញ​ថា ទ្រព្យសម្បត្តិ​សរុប​របស់​លោក ធី​ម ឃុ​ក (Tim Cook) ដែល​ជានា​យក​ប្រតិបត្តិ​របស់ Apple បាន​កើន​មក​ស្មើ​ប្រមាណ ១​ប៊ី​លាន​ដុល្លារ​ទៅ​ហើយ ។

ជាក់ស្តែងចំនួន​នេះ​ពិតជា​ធំ​ណាស់ ប៉ុន្តែ​ប្រសិនបើ​ប្រៀបធៀប​នឹង​មហាសេដ្ឋី​ដទៃ​ទៀត​ដូច​ជា​លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​មានទ្រព្យ​សម្បត្តិ​សរុប ១៨៧​ប៊ី​លាន​ដុល្លារ​វិញ ១​ប៊ី​លាន​ដុល្លារ​នេះ​ដូច​ជា​នៅ​តូច​ណាស់ ។

មហាសេដ្ឋី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដទៃ​ទៀត​ដូច​ជា​លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg) និង​អ៊ី​ឡុ​ន ម៉ាស (Elon Musk) ក៏​មានទ្រព្យ​សម្បត្តិ​ដល់​ទៅ ១២១​ប៊ី​លាន​ដុល្លារ ១០២​ប៊ី​លាន​ដុល្លារ និង ៦៨.៧​ប៊ី​លាន​ដុល្លារ​ដែរ ។

ប៉ុន្តែ​លោក ឃុ​ក មិន​ដូចនឹង​មហាសេដ្ឋី​ខាងលើ​ទេ ព្រោះ​លោក​មិនមែន​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Apple ឡើយ ហើយ​វា​ពិតជា​មិនកើត​ឡើង​ញឹកញាប់​ទេ​ដែល​នាយក​ប្រតិបត្តិ​ដែល​មិនមែន​ជា​ស្ថាបនិក​ក្រុមហ៊ុន​បាន​ក្លាយជា​មហាសេដ្ឋី​មានទ្រព្យ​សម្បត្តិ​ខ្ទង់​ប៊ី​លាន​ដុល្លារ​នេះ ។ យ៉ាងណា​ក្តី លោក ឃុ​ក បាន​ដឹកនាំ Apple ឲ្យ​ក្លាយជា​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​ជាងគេ​លើ​ទីផ្សារ​ភាគហ៊ុន​ជុំវិញ​ពិភពលោក ។

បន្ទាប់​ពី​លោក ស្ទី​វ ចបស៍ (Steve Jobs) បាន​ជ្រើសរើស​លោក ឃុ​ក ជានា​យក​ផ្នែក​ប្រតិបត្តិការ​របស់ Apple មក លោក ឃុ​ក បាន​ចំណាយពេល​ជា​ច្រើន​ឆ្នាំ​នៅ​ក្រុមហ៊ុន Apple និង​បាន​កសាង​សា​ជា​ថ្មី​នូវ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ដោយ​ប្រើប្រាស់​គោលការណ៍​ផលិតកម្ម​ទាន់​ពេលវេលា​ដូច​ជា​ការ​កាត់​បន្ថយ​ទំនិញស្តុក​ទុកជា​ដើម ។

ទោះជា​លោក​បាន​ដឹកនាំ​ក្រុមហ៊ុន​ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ជាង​លោក ចបស៍ ពិតមែន ប្រាក់​ចំណូល និង​ប្រាក់​ចំណេញ​របស់ Apple បាន​កើនឡើង​ច្រើន​ជាង​ទ្វេ​ដង​ទៅ​ទៀត​តាំងពី​លោក ឃុ​ក បាន​ក្លាយជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ។ ប៉ុន្តែ Apple កំពុង​ជួប​នូវ​ឧបសគ្គ​ធំ​មួយ ព្រោះ Apple និង​ក្រុមហ៊ុន​ដទៃ​ទៀត​ដែល​មានដំណើរ​ការ​ផលិតកម្ម​ក្នុង​ប្រទេស​ចិន​កំពុង​តែ​ព្យាយាម​វាយតម្លៃ​លើ​ផល​ប៉ះពាល់​លើ​ពួក​គេ​បន្ទាប់​ពី​លោក​ប្រធានាធិបតី ត្រាំ ហាមឃាត់​មិន​ឲ្យ​មានការ​ប្រកប​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន​ចិន​មួយ​ចំនួន ។

យ៉ាងណា​ក្តី បច្ចុប្បន្ន​នេះ Apple កំពុង​តែ​បន្ត​លូតលាស់​ទោះជា​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ពិតមែន​ក្តី ។ នៅ​ត្រីមាស​ទី​បី​នេះ Apple រក​ចំណូល​បាន ៥៩.៧​ប៊ី​លាន​ដុល្លារ ដែល​ខ្ពស់​ជាង​ឆ្នាំ​មុន​ដល់​ទៅ ១១% ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ