រថយន្ត​ធុន​ធំ​ដឹក​ជ្រូក​បាន​ក្រឡាប់ សំណាងល្អ​បាន​គុម្ព​ឫស្សី​ទប់


ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ធុន​ធំ​ដឹក​ជ្រូក​ត្រូវ​បាន​ក្រឡាប​ផ្ងារជើង សំណាងល្អ​ជាប់​គុម្ព​ឫស្សី កុំ​អី​ចូល​ស្ទឹង​បាត់ ហើយ​គ្មាន​អ្នក​គ្រោះថ្នាក់​ត្រូវ​បាន​រថយន្ត​ស្ទូច​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​ស្ថិត​ភូមិ​.​ឃុំ​បត់​ត្រង់​ស្រុក​មង្គល​បូ​រី​។ មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក ស្រុក​មង្គល​បូ​រី បាន​ឲ្យ​ដឹង​ថា​៖ គ្រោះថ្នាក់​ដែល​កើតឡើង​នៅ​អំឡុង​ម៉ោង​១២​យប់ ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២០ ដោយ​រថយន្ត​ដឹក​ជ្រូក​បើកបរ​ក្នុង​ទិស​ដៅ​លើ​ផ្លូវ​កោង​ទៅ​ខាងកើត ក្នុង​ល្បឿន​លឿន បណ្តាល​ក្រឡាប់ តែ​សំណាង​ជាប់​គុម្ព​ឫស្សី​កុំ​អី​ធ្លាក់​ចូល​ស្ទឹង​តែ​គ្មាន​អ្នក​រង​គ្រោះ ឃើញ​ជ្រូក​៥​ក្បាល​។ មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា​៖

រថយន្ត​ដែល​គ្រោះថ្នាក់​កើតឡើង​រថយន្ត​ធុន​ធំ​ដឹក​ជ្រូក​ពាក់​ស្លាក់​លេខ សៀមរាប 3A-2254 តែ​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ហើយ​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នក​ណា មួយ​ត្រូវ​បាន​ឲ្យ​រថយន្ត​ស្ទូច​យក​ចេញ​។ គួរ​រំលឹក​ថា​៖ ចំណុច​ដែល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នេះ កើត​មាន​រថយន្ត​ក្រឡាប់​២​ករណី​ហើយ ដែល​ករណី​ទី​១ រថយន្ត​ធុន​ធំ​ដឹក​ដំឡូង​មី​ស្ងួត ក្រឡាប់​ជាប់​គុម្ព​ឫស្សី ចាក់​ដំឡូង​មី​ចូល​ទឹកស្ទឹង​ស្អុយ​រាប់​ខែ​, ករណី​ទី​២ រថយន្ត​ធុន​ធំ​ដឹក​ជ្រូក ក្រឡាប់​ជាប់​គុម្ព​ឫស្សី​ដដែល សំណាង​ហើយ​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​នេះ បាន​គុម្ព​ឫស្សី​ជួយ សំណាង​មិន​ធ្លាក់​ចូល​ទឹកស្ទឹង តែ​សំណាងអាក្រក់​គុម្ព​ឫស្សី​រលើង​គល់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កំពុង​ស្វិត​រក​ងាប់​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ