ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​លេង​អាប៉ោង​ទេ? សូម​អញ្ជើញ​ៗ…

3 ឆ្នាំ មុន
  • ភ្នំពេញ

ទៅ​ស្វែងរក​មើល​រថយន្ត​គ្រប់​ម៉ាក គ្រប់​ស៊េរី នៅ​តំបន់​គួរ​ជេរ​ឡាន​វត្ត​ភ្នំ ឮ​តែ​គេ​និយាយ​ពី​រឿង​ចាញ់​អាប៉ោង​តា​ហ៊ុយ ។ ខ្លះ​ថា​ចាញ់​អស់​៥​ពាន់​ដុល្លារ ខ្លះ​ថា​អស់​២០០០​ដុល្លារ ។ ខ្លះ​ទៀត​ថា ចាញ់​ថ្ងៃមុន…

ទៅ​ស្វែងរក​មើល​រថយន្ត​គ្រប់​ម៉ាក គ្រប់​ស៊េរី នៅ​តំបន់​គួរ​ជេរ​ឡាន​វត្ត​ភ្នំ ឮ​តែ​គេ​និយាយ​ពី​រឿង​ចាញ់​អាប៉ោង​តា​ហ៊ុយ ។ ខ្លះ​ថា​ចាញ់​អស់​៥​ពាន់​ដុល្លារ ខ្លះ​ថា​អស់​២០០០​ដុល្លារ ។ ខ្លះ​ទៀត​ថា ចាញ់​ថ្ងៃមុន ប្រពន្ធ​រករឿង​មិន​ទាន់​ឈប់​ផង ព្រោះ​លក់​ឡាន​មួយ​អត់​លុយ​គ្រប់​ចូល​ផ្ទះ ។

ថ្ងៃនេះ ​ចង់ទៅ​ចាក់​អាចោរ​ជើង​មួយទៀត​ដែរ ក្រែង​ស្រង់​បាន​ដើម​វិញ ។ នៅ​ទីតាំង​យាន​ដ្ឋាន​បង្កប់​ដោយ​វង់ល្បែង​របស់​តា​ហ៊ុយ ទាល់តែ​អ្នកចាត់ការ​ម្នាក់​ឈ្មោះ​សុខ ដែល​ការពារ​នៅ​ពី​ខាង​មុខ ស្គាល់​មុខ ទើប​ចូល​បាន ។ បើ​គាត់​មិន​ឱ្យ​ចូល​ប្រាកដ​មិន​អាច​ចូល​បាន​ទេ ។

នៅ​កន្លែង​តា​ហ៊ុយ មាន​អាប៉ោង មាន​បៀរ ចង់​លេង​មួយ​វង់​ណា​ក៏​បាន​ដែរ​…​លេង​ធំ​ណាស់ បើ​មាន​តិចតួច​ទេ កុំទៅ​លេង នាំ​ខ្មាស់​គេ​ទេ ។

អាជ្ញាធរ​ខណ្ឌដូនពេញ សង្ស័យ​ឆ្លើយ​ថា​មិន​ស្គាល់ មិនដឹង​ហើយ​មើលទៅ ។ ប៉ុន្តែ​នៅ​ពីក្រោយ​សាលា​ខណ្ឌដូនពេញ​តែ​ម្តង ស្រួល​ៗ អាច​ឮ​ស្នូរ​អាប៉ោង​ដួល​ផង​ក៏​មិនដឹង?

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ