ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួង សោ​ភ័​ណ្ឌ​ ត្រូវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​បទល្មើស​ជាក់ស្តែង​រឿង​បំភ្លៃ​បញ្ហា​ព្រំដែនមិនមែន​ហេតុផល​ផ្សេង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បើ​តាម​ការ​អះអាង​របស់​មន្ត្រី​តុលាការ​រាជធានី​ភ្នំពេញក៏​ដូច​ជា ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុ​ភ័​ណ្ឌ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា…

រាជធានី​ភ្នំពេញ​៖ បើ​តាម​ការ​អះអាង​របស់​មន្ត្រី​តុលាការ​រាជធានី​ភ្នំពេញក៏​ដូច​ជា ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុ​ភ័​ណ្ឌ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២០ ហើយ​បន្ទាប់​ពី​ត្រូវ​បាន​គេ​រក​ឃើញ​ថា រូប​លោក​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ទាក់ទង​នឹង​ការ​ញុះញង់​បំភ្លៃ​ការ​ពិត​លើ​បញ្ហា​ព្រំដែន​។

យ៉ាងណាមិញ​ លោក សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ បាន​លើក​ឡើង​ថា​ការ​ឃាត់ខ្លួន​លោក សួង សោ​ភ័​ណ្ឌ​ នា​ពេល​នេះ ​គឺ​ប្រៀប​ដូច​ជា​ពន្លត់​រងើកភ្លើង​កុំ​ឲ្យ​ក្លាយទៅជា​អគ្គី​ភ័យ​បាន ព្រោះ​ជា​ធម្មតា សមត្ថកិច្ច​ គឺជា​ជើង​ក្រោយ ឯ​អ្នក​ល្មើសច្បាប់​ដើរ​មុន ដូច្នេះ​ទាល់តែ​មាន​បទល្មើស​ហើយទើប​សមត្ថកិ្ច​ចាត់វិធានការ​ណ៏​ជា​ក្រោយ ។

លោក សុខ ឥ​សាន្ត​បាន​បញ្ជាក់​ថា «​សួង សុ​ភ័​ណ្ឌ បាន​ក្លាយជា​វីរជន​ម្នាក់​ទៀត​ របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ព្រោះ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទល្មើស​ព្រហ្ម​ទ័​ណ្ឌ​ជាក់ស្តែង​រឿង​ញុះញង់​បំភ្លៃ​ការ​ពិត​នៃ​បញ្ហា​ព្រំដែន​» ។

ជុំវិញ​បញ្ហា​នៃ​ការ​ចាប់​ឃាត់ខ្លួន​លោក សួង សោ​ភ័​ណ្ឌ នោះ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា​លោក សួង សុ​ភ័​ណ្ឌ ពិតជា​ត្រូវ​បាន​ចាប់ខ្លួន​មែន ក្នុង​បទល្មើស​ជាក់ស្តែង​ទាក់ទង​នឹង​ការ​ញុះញង់​បំភ្លៃ​ការ​ពិត​លើ​បញ្ហា​ព្រំដែន និង​ការ​ចោទប្រកាន់​មួលបង្កាច់​ទម្លាក់​កំហុស លើ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ថា ប្រព្រឹត្ត​បទល្មើស​ក្បត់ជាតិ​។

លោក​ព្រះ​រា​ជ្ញា​រង​បាន​បន្ត​ថា បច្ចុប្បន្ន​លោក សួង សុ​ភ័​ណ្ឌ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​តាម​ច្បាប់ ហើយ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញនឹង​ជូន​ព័ត៌មាន​លំអិត​នា​ពេល​ក្រោយ​ទៀត​ ។

សូម​ជម្រាប​ថា​លោក សុ​ភ័​ណ្ឌ​ត្រូវ​បាន​គេ​ឃើញ​ថា ​បាន​ចេញ​មុខ​តវ៉ា​ជា​ច្រើន​ករណី​ពិសេស​នោះ​ការ​តវ៉ា​ឲ្យ​មានការ​ដោះ​លែង​លោក រ៉ុ​ង ឈុ​ន ​អតីត​ប្រធាន​សមាគម​ន៍​គ្រូបង្រៀន​កាលពី​ថ្មី​ៗ​នេះ​។

សូម​បញ្ជាក់​ថា​ជុំវិញ​បញ្ហា​នៃ​ការ​ចោទប្រកាន់​ថា​ បំភ្លៃ​ការ​ពិត​រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន ក្នុង​នោះ​មាន​លោក រ៉ុ​ង ឈុ​ន និង​ចុង​ក្រោយ​នេះ ​គឺ​លោក សួង សោ​ភ័​ណ្ឌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ