ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេពគប់​មនុស្ស​ត្រូវ​ប្តូរ​វាសនា ភាព​ហឺ​ហារ​មិន​បាន​ជួយ​វាសនា​ឱ្យ​ថ្កើ​ន​ថ្កាន​នោះ​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​អ្នកឯកទេស​ម្នាក់​បាន​លើក​ឡើង​ថា បុគ្គល​ដែល​ជោគជ័យ គឺ​ជ្រើសរើស​សេពគប់​មនុស្ស​ឱ្យ​ត្រូវ ។ ព្រោះ​បើ​សេពគប់​មនុស្ស​ត្រូវ​មាន​ន័យ​ថា អាច​ផ្លាស់​ប្តូរ​វាសនា​របស់​យើង​ម្នាក់​ៗ​បាន និង​កា​ត្រឹមតែ​យើង​មានចិត្ត​គោរព​អ្នក​ដទៃ​នោះ​ក៏​ជា​អ្វី​ដែល​នាំ​ឱ្យ​វាសនា​របស់​យើង​មានការ​ផ្លាស់​ប្តូរ​បាត់​ទៅ​ហើយ ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​អ្នកឯកទេស​ម្នាក់​បាន​លើក​ឡើង​ថា បុគ្គល​ដែល​ជោគជ័យ គឺ​ជ្រើសរើស​សេពគប់​មនុស្ស​ឱ្យ​ត្រូវ ។ ព្រោះ​បើ​សេពគប់​មនុស្ស​ត្រូវ​មាន​ន័យ​ថា អាច​ផ្លាស់​ប្តូរ​វាសនា​របស់​យើង​ម្នាក់​ៗ​បាន និង​កា​ត្រឹមតែ​យើង​មានចិត្ត​គោរព​អ្នក​ដទៃ​នោះ​ក៏​ជា​អ្វី​ដែល​នាំ​ឱ្យ​វាសនា​របស់​យើង​មានការ​ផ្លាស់​ប្តូរ​បាត់​ទៅ​ហើយ ។

លោកគ្រូ ឃី​ម សុខ​ហេង រំលឹក​ពាក្យ​ឃ្លា​មួយ​ចំនួន​ដែល​ពាក្យ​ទាំងនោះ ជា​ពាក្យ​ម៉ែ​ពាក្យ​ឪ​តែងតែ​ផ្តាំ​ទៅ​កូន​ៗ​របស់​ពួក​គាត់​ដូចនេះ​ថា «​កូន​មាសឪពុក ចង់​ខ្ពស់​យូរអង្វែង​បន្ថែម​រៀន ហើយ​បន្ថយ​ការ​ផឹក​» ហើយ​នេះ​ជា​សារ​ចេញពី​ម្តាយ «​កាយ​ប្រមឹក​ចរិត​ថោក ជាតិ​យើង​មិន​ត្រូវការ​ទេ​កូន​» ។ ជា​ស្ថាបនិក​វិទ្យាស្ថាន​សិក្សា ដើម្បី​ជោគជ័យ លោកគ្រូ ឃី​ម សុខ​ហេង បាន​បន្ត​បកស្រាយ​ពាក្យ​ទាំងនោះ​ថា «​ប៉ុន្តែ​ម៉ែ​សប្បាយចិត្ត ប្រសិនបើ​ម៉ែ​ឃើញ​កូន​ជា​មនុស្ស​ល្អ ឃើញ​កូន​ម៉ែ​មាន​សុខភាព​ល្អ កូន​ម៉ែ​រៀន​ពូកែ​មាន​សមត្ថភាព ។ ឃើញ​កូន​ម៉ែ​ទៅ​ធ្វើការ​កន្លែង​ណា​ក៏​មាន​គេ​ចូល​ចិត្ត មាន​គេ​ស្រឡាញ់ ហើយ​ឃើញ​កូន​ម៉ែ​ជា​មនុស្ស​ដែល​រស់នៅ​មាន​សីលធម៌​ល្អ មានគុណ​ធម៌ ចេះ​ជួយ​យកអាសារ​អ្នក​ស​ដទៃ​ឡូយ​អត់ តើ​យើង​អាច​ស្រមៃ​មើល​ថា តើ​យើង​រំភើប​ទេ? នៅ​ពេល​យើង​លឺ​ម៉ែ​និយាយ​ពាក្យ​ទាំងអស់​ហ្នឹង​» ។

លោកគ្រូ ឃី​ម សុខ​ហេង​បាន​បន្ត​ថា «​ពេល​ខ្លះ យើង​មិន​ទាន់​មាន​លុយ មិន​មាន​វីឡា និង​មិន​មាន​ឡាន​អី​ល្អ​ជិះ​ភ្លាម​ៗ​នោះ​ទេ យើង​នៅ​ជិះ​កង់​នៅឡើយ ដូច​ខ្ញុំ​ធ្លាប់​ជិះ​កង់​អ៊ីចឹង ។ ប៉ុន្តែ​មនុស្ស​ខ្លះ ដែល​គេ​សេពគប់​ជាមួយ​យើង មនុស្ស​នោះ​ស្គាល់​យើង​ច្បាស់​គេ​មិន​ខ្លាច​យើង ពីព្រោះ​យើង​ជា​មនុស្ស​ដែល​មិន​ចង់បាន​របស់​គេ ។ ព្រោះ​យើង​ជា​មនុស្ស​ដែល​ជួយ​យកអាសារ​អ្នក​ដទៃ ។ ម្យ៉ាងវិញទៀត យើង​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ផ្តល់​កិត្តិយស​ឱ្យ​គេ​» ។ លោកគ្រូ​បាន​ដាក់​សំនួរ​ត្រង់នេះ​ថា តើ​ផ្តល់​កិត្តិយស​ដោយ​របៀប​ណា?

លោកគ្រូ​បាន​បន្ត​ថា «​បើ​យើង​មិន​ចេះ យើង​សុំ​យោ​លប​ល់​គេ យើង​យក​យោបល់​របស់​គេ មក​អនុវត្ត​ឱ្យ​ចេញ​ជា​លិទ្ធ​ផល​ចេញ​ជា​ផ្លែផ្កា​ល្អ អា​នឹង​ហើយ គឺ​ក៏​ផ្តល់​កិត្តិយស​ឱ្យ​អ្នក​ដទៃ ។ ជា​ពិសេស​លោកគ្រូ​អ្នកគ្រូ ចឹ​ង​អា​នឹង គឺ​សំខាន់​ណាស់ ហើយ​ជា​តម្លៃ​របស់​យើង យើង​មើលឃើញ​តម្លៃនឹង ។ លោកគ្រូ​ក៏​បាន​បន្ថែម​អំពី​ការ​ឱ្យ​តម្លៃ​ទៅ​លើ​ខ្លួនឯង​ផង​ដែរ​ថា «​ក្នុង​ការ​ជា​ម្ចាស់​ការ​លើ​ខ្លួន ឧទាហរណ៍​ត្រឹម​សំរាម​ចុះ​នៅ​ពេល​ដែល​ខ្ញុំ​ញុំ​ា​ទឹកអំពៅ​ហើយ ខ្ញុំ​បាន​ដាក់​កាក​សំណល់​ទៅ​ក្នុង​ធុងសំរាម គឺ​មាន​ន័យ​ថា ខ្ញុំ​មាន​ភាព​ជា​ម្ចាស់​ការ​លើ​សំរាម​របស់ខ្ញុំ ចឹ​ង​ខ្ញុំ​មិន​បានឱ្យ​បុគ្គល​ណា​ម្នាក់​ផ្សេង​ក្រៅពី​ខ្លួនឯង​នេះ​ទៅ​យក​អា​នឹង​ដាក់​ធុងសំរាម​ឱ្យ​ខ្ញុំ​នោះ​ទេ ខ្ញុំ​អាច​និយាយ​បាន​ថា ខ្ញុំ​ជា​ថៅកែ ខ្ញុំ​ជា​ប្រធាន ចឹ​ង​ខ្ញុំ​អាច​ទុក​ឱ្យ​គេ​យក​ទៅ​បោះចោល​ឱ្យ​ក៏​បាន​ដែរ ហើយ​អាច​នឹង​មាន​មនុស្ស មានចិត្ត​យក​ទៅ​ចោល​ឱ្យ​ខ្ញុំ​ទៀត​ក៏​ថា​បាន​»​។

លោកគ្រូ ឃី​ម សុខ​ហេង បន្ថែម​ថា «​ប៉ុន្តែ​ដរាបណា​ខ្ញុំ​មាន​ស្មារតី​បែប​នឹង គឺ​ខ្ញុំ​កំពុង​តែ​រស់នៅ​ដោយ​មានការ​ពឹងផ្អែក​លើ​អ្នក​អ្វីមួយ​ដែរ ។ ចឹ​ង​ការងារ​ណា​ដែល​ខ្ញុំ​អាច​ទៅ​ធ្វើ​បាន ខ្ញុំ​នឹង​ធ្វើ​ដោយ​ខ្លួនឯង ។ តែបើ​ការងារ​ណា ខ្ញុំ​ធ្វើ​មិន​បាន ហើយ​ខ្ញុំ​សុំ​ជំនួយ អា​នឹង​វា​ជា​ការ​រស់នៅ​ធម្មតា​ទៅ​ហើយ ។ ដូចនេះ​ខ្ញុំ​ចង់​មាន​ន័យ​ផ្តោត​ទៅ​លើ​ភាព​ជា​ម្ចាស់​ការ ហើយ​យើង​ម្នាក់​ៗ​គួរ​ដឹង​អ្វី​ដែល​យើង​គួរ​ធ្វើ ហើយ​អ្វី​ដែល​យើង​មិន​គួរ​ធ្វើ ។ ដូចនេះ​នៅ​ពេល​ដែល​រឿង​ដែល​យើង​មិន​គួរ​ធ្វើ តែ​បែរជា​យើង​ធ្វើ​វា​នោះ​មាន​ន័យ​ថា​យើង បាន​កសាង​ទម្លាប់​មិនល្អ​ឱ្យ​ខ្លួនឯង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ