ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​លួច​ស្នាដៃ​សិល្បៈ​កាន់តែ​ក្តៅ​គគុក​រវាង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​នាង​អូ រស្មី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជុំវិញ​រឿងរ៉ាវ​នៃ​ការ​លួច​ស្នាដៃ​សិល្បៈ​ដែល​កន្លង​ទៅ​តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា អ្នក​នាង​ម៉េ​ង កែវ​ជ្ជ​តា បាន​ស្នើ​ទៅ​អ្នក​កាន់​ឆា​ណែ​ល​យូ​ធូប​របស់​តារាចម្រៀង​ឈ្មោះ អូ រស្មី ឲ្យ​ដាក់​ប្រភព​ម្ចាស់​ដើម​នៃ​បទ​ចម្រៀង​នោះ ពេល​នេះ​មិន​បាន​ផុតរលត់​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ ជុំវិញ​រឿងរ៉ាវ​នៃ​ការ​លួច​ស្នាដៃ​សិល្បៈ​ដែល​កន្លង​ទៅ​តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា អ្នក​នាង​ម៉េ​ង កែវ​ជ្ជ​តា បាន​ស្នើ​ទៅ​អ្នក​កាន់​ឆា​ណែ​ល​យូ​ធូប​របស់​តារាចម្រៀង​ឈ្មោះ អូ រស្មី ឲ្យ​ដាក់​ប្រភព​ម្ចាស់​ដើម​នៃ​បទ​ចម្រៀង​នោះ ពេល​នេះ​មិន​បាន​ផុតរលត់​នោះ​ទេ ។ តែ​បញ្ហា គឺ​កាន់តែ​ក្តៅ​គគុក បន្ទាប់​ពី​នាង អូ រស្មី និង​ដៃគូ​ត្រូវ​បាន​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា អះអាង​ថា កាន់តែ​ព្រហើន និង​ពោល​ពាក្យ​អសុ​រៈ​ដល់​រូប​នាង និង​ជេរ​ប្រមាថ​ដល់​អ្នក​មានគុណ​របស់​អ្នក​នាង​ទៀត ដែល​ជា​ទ​ង្វើ​មិន​អាច​លើកលែង​បាន ។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ថ្មី​ៗ​នេះ​បាន​ធ្វើការ Live លើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង ដោយ​សម្តែង​ការ​ហួស​ចិត្តជា​ថ្មី និង​បាន​បញ្ជាក់​ថា អ្នក​នាង​បាន​ឲ្យ​អ្នក​ច្បាប់​ធ្វើ​ការងារ​នេះ​ហើយ​ទៅ​លើ​បុរស​ម្នាក់ ដែល​ជា​អ្នក​កាន់​ឆា​ណែ​ល​យូ​ធូប​របស់​នាង អូ រស្មី ដែល​បាន​ជេរ​ប្រមាថ​មក​លើ​រូប​អ្នក​នាង​រហូត​ប្រើ​ពាក្យ​អាក្រក់​ៗ​ដៀល​ដល់​អ្នក​មានគុណ​របស់​អ្នក​នាង​ថែម​ទៀត ។ រឿង​រ៉ាង​នោះ គឺ​ពាក់ព័ន្ធ​នឹង​បទ​ចម្រៀង​មួយ​បទ​របស់​អ្នក​នាង​ដែល​មាន​ចំណងជើង​ថា «​សម្រស់​នារី​ខ្មែរ​» ត្រូវ​បាន​តារាចម្រៀង​នាង អូ រស្មី យក​ទៅ​ច្រៀង​បង្ហោះ​ក្នុង​ឆា​ណែ​ល​យូរ​ធូប ដោយ​មិន​បាន​ដាក់​ប្រភព​ម្ចាស់​ដើម គ្រាន់តែ​សរសេរ​ថា​បទ​ចម្រៀង «​សម្រស់​នារី​ខ្មែរ​» ច្រៀង​ឡើង​វិញ​ដោយ​នាង អូ រស្មី ។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ថ្លែង កាលពី​រាត្រី​ថ្ងៃ​ទី​១១ សីហា​ថា «​មុន​នេះ​មានការ​ជជែក​គ្នា​រវាង​អ្នក​លួច​ចម្លង​ស្នាដៃ​របស់​នាង​ខ្ញុំ​ទៅ​មិន​ដាក់​ឈ្មោះ ហើយ​គាត់​ប្រើ​ភាសា​មិន​ថ្លៃថ្នូរ​អសុ​រៈម​កលើ​ខ្ញុំ ។ ដំបូង​មាន​តែ​ម្នាក់​ប្រុស​នេះ​ទេ ។ បន្ទាប់​មក​ខ្ញុំ​ធ្វើ​អី ខ្ញុំ​មិន​ចង់​រាលដាល ប៉ុន្តែ​ចៃដន្យ​អី​បងប្អូន នាង​ម្នាក់​ដែល​ជា​ដៃគូ ការងារ​គាត់​ហ្នឹង សម្តី​គាត់​ក៏​ឈ្លើយ​មិនធម្មតា​ដែរ ។ ដូច​ខ្ញុំ​បង្ហោះ​ជូន​បងប្អូន​អ៊ីចឹង ។ អ៊ីចឹង​ថ្ងៃនេះ ខ្ញុំ​សូម​និយាយ ដើម្បី​ចង់​បញ្ជាក់​ជូន​បងប្អូន​ទស្សនិកជន​ឲ្យ​បាន​ជ្រាប​ថា តើ​ពាក្យ​ដែល​ពួក​គេ​ទាំង​ពីរ​នាក់​ចោទ​ខ្ញុំ ថា ខ្ញុំ​ពូកែ​ដើរ​ខាំ​គេ ទើស​គេ​នោះ​ធាតុ​ពិតជា​យ៉ាងម៉េច ? តើ​ខ្ញុំ​ដើរ​ខាំ​គេ ទើស​គេ ឬ​ក៏​ពួក​គាត់​ចូល​ចិត្ដ​ដើរ ខាំ​គេ​និង​លួច​វ៉ៃ​ប្រហារ​គេ លួច​ក្តិចត្រួយ​គេ​ពីក្រោយ​ខ្នង​» ។

តារាចម្រៀង​ដែល​មាន​ឈាមជ័រ​ពី​ត្រកូល​អ្នកសិល្បៈ និង​បាន​បង្កើត​ស្នាដៃ​សិល្បៈ​យ៉ាងច្រើន​នោះ​បាន​បន្ត​ថា «​ដែល​ខ្ញុំ​តបត​វិញ មិនមែន​មក​ពី​ខ្ញុំ​ពូកែ​ខាំ​ទេ ប៉ុន្តែ​ខ្ញុំ​មិន​អនុញាតិ​ឲ្យ​មនុស្ស​ប្រភេទ​ហ្នឹង​ដើរ​បំពាន​ដើរ​ឈ្លើយ​ដាក់​គេ​ទៀត​ទេ ។ អ្នក​នាង​បន្ត​ថា អ្នក​នាង​ជឿជាក់​ថា មាន​បងប្អូន​សិល្បករ​ដទៃ​ទៀត «​ក៏​មិន​ចូល​ចិត្ត​នូវ​អំពើ​លូច​ស្នាដៃ និង​ឈ្លើយ​ដាក់​ម្ចាស់​ដើម​នោះ​ទេ​» ។

អ្នក​នាង​បន្ថែម​ថា អ្នក​នាង​មិន​អនុញ្ញាតិ​ឲ្យ «​ពួក​ដង្កូវ​អស់ហ្នឹង​ដែល​លួច​ស្នាដៃ​ខ្ញុំ​ទៅ​លក់​ហើយ​វា​បំពាន​សម្លាប់​ខ្ញុំ​អ៊ីចឹង ។ ខ្ញុំ​ក៏​អស់​អត់ធ្មត់​ដែរ ថ្ងៃ​នោះ​ម្នា​ក់នុង​ជេរ​ខ្ញុំ​យ៉ាងម៉េច​ដាក់​ដល់​ប្រើ​ពាក្យអសុរស​ធ្ងន់​ៗ ។ អ្នក​នាង​បាន​បន្ត​ថា អ្នក​ទាំងនោះ គឺជា​«​មនុស្ស​ចិត្តចោរ​» ព្រោះ​បើ​មនុស្ស​ត្រឹមត្រូវ បើ​ម្ចាស់​គេ​ប្រតិកម្ម នោះ​នឹង​ធ្វើការ​សុំ​ទោស និង​មាន​ក្តី​ភ្ញាក់រលឹក គាត់​គ្រាន់តែ​ចង់​ល្វែង​មួយ​ពេល មិនមែន​ជា​ប្រភេទ​មនុស្ស​ចិត្តចោរ​ទេ ដូច​មាន​ផលិតកម្ម​ខ្លះ គេ​ក៏​បាន​កែប្រែ​ដាក់​ប្រភព​ម្ចាស់​ដើម​វិញ ពេល​មាន​ប្រតិកម្ម​ពី​ម្ចាស់​បទ​នោះ ។

អ្នក​នាង​បាន​ពោល​ទាំង​ហួសចិត្ត​បន្ត​ថា «​វា​ចម្លែក​តែ ២ គ្រឿង​នេះ​ទេ ដែល​គាត់​មិន​ត្រឹមតែ​ធ្វើ​តាម​យើង​ហើយ​មក​ដៀល​យើង​ទៀត ។ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា មុន​នឹង​រម្លឹក​ពាក្យ​ដែល​គេ​ដៀល​អ្នក​នាង​ក៏​បាន​សុំ​ការ​អ​ព្យា​ស្រ័យ​ដល់​អ្នក​មើល​ការ Live របស់​អ្នក​នាង​ជា​មុន ហើយ​បាន​រម្លឹក​ពាក្យ​នោះ​ថា «​ហ្អែ​ង​មានអី​អស្ចារ្យ​» ដែល​ពាក្យ​មួយ​ម៉ាត់​នេះ បងប្អូន​ទទួលយក​បាន​ទេ បើ​បងប្អូន​ជា​ម្ចាស់​របស់ ហើយ​គេ​មក​ដៀល​ថា​យើង​មានអី​អស្ចារ្យ ។ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បញ្ជាក់​ថា​អ្នក​នាង​បាន​ធ្វើការ​ជាមួយ​អ្នក​ច្បាប់ «​ដាក់​ពាក្យបណ្តឹង​ប្តឹង​បុរស​រូប​នោះ រឿង​លួច​ចម្លង​ស្នាដៃ​ហើយ​ជេរ​បញ្ជោ​ខ្ញុំ ក្នុង​ភាសា​អសុរ​ស ។ មិន​ត្រឹម​ប៉ុណ្ណឹង​ទេ គម្រាម​ខ្ញុំ​ទៀត​បងប្អូន ដាក់​រូប​កាំភ្លើង » ។

រឿងរ៉ាវ​នៃ​ការ​លួច​ស្នាដៃ​សិល្បៈ​នេះ​ផង​ដែរ នាង អូ រស្មី ត្រូវ​បាន​គេ​មើលឃើញ​ថា នាង​បាន​ចូល​ទៅ​ខម​មិន​ឌឺដង​ឲ្យ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា​ថា ការ​ពិត​នោះ​ជួនកាល​ម្ចាស់​ដើម​ច្រៀង​មិន​បានការ​ផង ។ ដូច្នេះ​គួរតែ «​អរគុណ​អ្នក​ច្រៀង Cover ទៅ​ដែល​គេ​អាច​ធ្វើ​ឲ្យ​អ្នក​បង​បាន​ល្បី ព្រោះ​ប្រវត្តិ​កេរ្តិ៍ឈ្មោះ​អ្នក​បង​មិនសូវ​មាន​គេ​ចូល​ចិត្ត​ស្រាប់​ផង ព្រោះ​ពូកែ​តែ​ដើរ​ខាំ​គេ និង​ចង្អៀតចង្អល់ ហ្វែ​ន​ៗ​អាច​ស្តាប់​សម្លេង​ខ្ញុំ និង​បង ថ្លឹង​មើល​ថា មួយ​ណា​ពិ​រោះ​ចាក់​ចំ​គល់​ក​ជាង ។ ចម្លើយ គឺ​ប្រាកដជា​ខ្ញុំ​ហើយ​ដែល​ពិ​រោះ ខ្ញុំគេ​ដាក់​ឈ្មោះ​ថា តារាចម្រៀង​កន្ទុំរុយ សួរ​មើល​ថា មួយ​ណា​មិន​ស្គាល់ ។ ចុះ​បង​ខ្ញុំ​គុំ​យូរហើយ សូមទោស​មិន​ចង់​ជ្រលក់​ជាមួយ » ។

យ៉ាងណាមិញ ខម​មិន​ដៀមដាម​ខាងលើ​ដែល​គេ​ឃើញ​គណនី​ហ្វេ​ស​ប៊ុ​ក​នាង អូ រស្មី ជា​អ្នក​ខម​មិន​នោះ​បែរជា​ត្រូវ​នាង អូ រស្មី ធ្វើការ​បដិសេធ ដោយ​លើក​សំអាង​ថា ហ្វេ​ស​ប៊ុ​ក​របស់​នាង​ត្រូវ​គេ​ហែក​ចូល ។ នាង​អូ រស្មី បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា «​ហ្វេ​ស​បុក​នាង​ខ្ញុំ​ត្រូវ​ជន​ថោកទាប​បាន​ឆ្លៀតឱកាស​ហែក​និង​យក​អា​ខោ​ន​របស់​នាង​ខ្ញុំ​ទៀត​ហើយ ក្នុង​ពេល​ដែល​អ្នក​កាន់​ឆា​ណែ​ល​យូរ​ធូប​របស់ខ្ញុំ​មានការ​ទាស់​សំដី​គ្នា​រវាង​បងស្រី​ម៉េ​ង កែវ​ពេ​ជ្ជ​តា រឿង​បទ​ចំរៀង​ដែល​គាត់​មិន​បាន​ដាក់​ឈ្មោះ​របស់​គាត់​ជា​ម្ចាស់​ដើម រឿង​នេះ​សូម​បងប្អូន​ជួយ​វិភាគ នាង​ខ្ញុំ​ថា ហេតុ​អ្វី​ដែល​នាង​ខ្ញុំ​ត្រូវ​សរសេ​របៀប​នឹង​ហើយ​យក​អា​ខោ​ន​របស់ខ្ញុំ​ផ្ទាល់ ធ្វើ​អ៊ីចឹង​នោះ​វា​មិន​ត្រូវ​ហេតុផល​នោះ​ទេ ។ នាង​ខ្ញុំ​មិន​អាច​ល្ងង់ខ្លៅ​ធ្វើ​រឿង​នេះ​ទេ នាង​ខ្ញុំ​សូម​បដិសេធ សូម​បងស្រី មេត្តា​យោគយល់ និង​វិភាគ​ផង​បងស្រី និង​ហ្វែ​ន​របស់​នាង​ខ្ញុំ​ទាំងអស់​ជួយ​ពិចារណា​ផង​ចា៎​» ។

ដែល​ការ​លើក​ឡើង​បែប​នេះ ត្រូវ​បាន​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ប្រកាស​ថា មិន​ពិត និង​មិន​អាច​ទទួលយក​បាន​នោះ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​មតិ​មហាជន​ភាគច្រើន គឺ​មិន​គាំទ្រ​ដល់​ការ​លួច​ចម្លង​ស្នាដៃ​សិល្បៈ​នោះ​ឡើយ ជា​ពិសេស គឺ​ការ​ប្រមាថ​រៀមច្បង​ក្នុង​សិល្បៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ