ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើត​​រឿងអកុសលលើឪពុកភ្លាម​ គ្រាន់ចេញ​ទិញ​នំបញ្ចុក​​​មួយ​​ភ្លែត​​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ ​៖ បុរស​ជា​កសិករ​វ័យ​ជាង​៦០​ឆ្នាំ​ម្នាក់​​បានបាត់បង់ជីវិតដោយចងកខ្លួនឯង កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ​សីហា ឆ្នាំ​២០២០ ក្នុង​បរិវេណ​ថ្នាល​បណ្ដុះ​កូន​ឈើ​​រដ្ឋបាល​ព្រៃ​ឈើ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ខ្សា​រ ឃុំ​ដារ ស្រុក​ចិត្រ​បុរី…

ខេត្ត​ក្រចេះ ​៖ បុរស​ជា​កសិករ​វ័យ​ជាង​៦០​ឆ្នាំ​ម្នាក់​​បានបាត់បង់ជីវិតដោយចងកខ្លួនឯង កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ​សីហា ឆ្នាំ​២០២០ ក្នុង​បរិវេណ​ថ្នាល​បណ្ដុះ​កូន​ឈើ​​រដ្ឋបាល​ព្រៃ​ឈើ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ខ្សា​រ ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។

អធិការ​នគរបាល​ស្រុក​ចិត្រ​បុរី លោក​វរសេនីយ៍ទោ ប៊ុត នឿ​ន បាន​ឲ្យ​ដឹង​ថា​៖ ជន​រង​គ្រោះ​​ឈ្មោះ​ឃុ​ត ញាណ ភេទ​ប្រុស អាយុ​៦៦ឆ្នាំ ​ជា​កសិករ រស់នៅ​ភូមិ​ខ្សា​រ ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

លោក​អធិការ​បាន​ឲ្យ​ដឹង​បន្ត​ថា​៖ ​ជន​រង​គ្រោះ​​គាត់​បាន​មក​រស់នៅ​ជាមួយ​កូន​បង្កើត​ឈ្មោះ ឃុ​ត ឃៀន ភេទ​ប្រុស អាយុ៤១​ឆ្នាំ រស់​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ដែល​ធ្វើ​ជា​កម្មករ​ឃា​ម​ក្នុង​ថ្នាល​បណ្ដុះ​កូន​ឈើ​រដ្ឋបាល​ព្រៃ​ឈើខ្សា​រ​ ។ លុះដល់​ថ្ងៃ​កើត​​ហេតុ​ វេលា​ម៉ោង​ប្រហែល​៧​ព្រឹក ឈ្មោះ ឃុ​ត ឃៀន ជា​កូន​ បាន​ចេញ​ទៅ​ទិញ​នំ​បញ្ចុក​យក​មក​អោយ​ឪពុក​ហូប ​តែពេល​ត្រឡប់​មក​វិញ​​ឃើញ​ឪពុក​របស់​ខ្លួនបាន​ចងក ដោយ​យក​ខ្សែ​អង្រឹង​ចងក​នៅ​ហ្នឹង​ដើម​ឈើ​ក្នុង​ថ្នាល​ប​ណ្តុះ​កូន​ឈើ​រដ្ឋបាល​ព្រែ​ឈើ​ខាងលើ ក៏​ទេ​ទូរស័ព្ទ​រាយការណ៍​មក​សមត្ថកិច្ច ។

លោក​ថា ​ក្រោយ​ពី​ទទួល​បណ្ដឹង​ពី​កូន​ប​ង្កើតរបស់​ជន​រង​គ្រោះ​កម្លាំង​ប៉ុស្តិ៍​នគរបាលរ​ដ្ធ​បាល​ដារ​សហការ​ជាមួយ​អ​ជ្ញា​ធរ​ភូមិ និង​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី ចុះ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ ដោយ​ពិនិត្យ​ឃើ​ញ​ថា សក​សព​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសា​ចងក​ពិតប្រាកដ​មែន មិន​មាន​ពាក់ព័ន្ធ​ទៅ​ហ្នឹង​ករណី​ផ្សេង​នោះ​ទេ​។

លោក​អធិការ​បញ្ជាក់​ថា​៖ ​បើ​តាម​ការ​បំភ្លឺ​ពី​កូន​ជន​រង​គ្រោះ ឈ្មោះ ឃុ​ត សុ​ភាន បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា ឪពុក​របស់​ខ្លួន​កន្លង​មក​គាត់​ឧស្សាហ៍​វង្វេង និង​ទាមទារ​អោយ​កូន​ៗ​ជូន​ទៅ​ពេទ្យ ហើយ​គាត់​ធ្លាប់​និយាយ​ជា​រឿយ​ៗ​ថា បម្រុងរ​ក​ទៅ​ចងក​​​ខ្លួនឯង ហើយ​កូន​ៗ​ក៏​ធ្លាប់​យក​ឪពុក​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ​ដែរ តែ​ពុំ​មាន​បញ្ហា​សុខភាព​នោះ​ទេ គ្រាន់តែ​គាត់​ឧស្សាហ៍​វង្វេង ។

គួរ​បញ្ជាក់​ថា ​៖ សាកសព​ជន​រង​គ្រោះ​ខាងលើ​កម្លាំង​ជំនាញ​បាន​ធ្វើកំណត់ហេតុ​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​សព ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។

អត្ថបទសរសេរ ដោយ