ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃវ៉ាន់​នឹង​បង្កើន​ការ​ចំណាយ​ខាង​កិច្ច​ការពារ​ប្រឈម​មុខ​នឹង​សម្ពាធ​របស់​ចិន

3 ឆ្នាំ មុន

កោះ​តៃវ៉ាន់ ៖ រ៉​យ​ទ័​រ​រាយការណ៍​នា​ថ្ងៃ​ទី​១៣ សីហា ថា ការ​ចំណាយ​ខាង​កិច្ច​ការពារ​របស់​តៃវ៉ាន់នឹង​បង្កើន​ដល់​១០,២%​នា​ឆ្នាំ​ខាង​មុខ​នេះ ខណៈ​រដ្ឋាភិបាល​បង្កើន​ការ​វិនិយោគ​ខាង​យោធា​ប្រឈម​មុខ​នឹង​សម្ពាធ​របស់​ចិនដីគោក ។ ខុ​ន្ទ​កាល័យ​របស់​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី TSAI…

កោះ​តៃវ៉ាន់ ៖ រ៉​យ​ទ័​រ​រាយការណ៍​នា​ថ្ងៃ​ទី​១៣ សីហា ថា ការ​ចំណាយ​ខាង​កិច្ច​ការពារ​របស់​តៃវ៉ាន់
នឹង​បង្កើន​ដល់​១០,២%​នា​ឆ្នាំ​ខាង​មុខ​នេះ ខណៈ​រដ្ឋាភិបាល​បង្កើន​ការ​វិនិយោគ​ខាង​យោធា​ប្រឈម​មុខ​នឹង​សម្ពាធ​របស់​ចិនដីគោក ។

ខុ​ន្ទ​កាល័យ​របស់​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី TSAI ING WEN បាន​ស្នើ​ថវិកា​ចំនួន​១៥,៤២​ពាន់​លាន​ដុល្លារ​នា​ខែមករា​ខាង​មុខ​នេះ​។

ចិន​បាន​បង្កើន​សកម្មភាព​យោធា​របស់​ខ្លួន​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​ចាប់តាំងពី​ការ​ជាប់​ឆ្នោត​ជា​ថ្មី​របស់​ប្រធានាធិបតី​តៃ​វា​៉​ន់ លោកស្រី TSAI ING WEN កាលពី​ខែមករា​កន្លង​ទៅ ។ ប្រ​ធានា
ធិ​បតី​រូប​នោះ​បាន​ប្រកាន់​យក​ការ​អភិវឌ្ឍន៍​កងទ័ព​និង​ការ​បង្កើន​ការ​ចំណាយ​ខាង​យោធា​ជា​អាទិ
ភាព​មួយ ។

ចិន​មិន​ដែល​បោះបង់​ចោល​ឡើយ​ការ​ប្រើ​កម្លាំង ដើម្បី​ត្រួតត្រា​កោះ​តៃវ៉ាន់ និង​បរិហារ​ចំពោះ​​ការ​លក់​អាវុធ​អា​មេ​រិ​ក​ឲ្យ​តៃវ៉ាន់ ។ ក្រុង​វ៉ា​សិ​ុ​ន​តោន​បាន​ប្រកាន់​យក​ការ​ផ្ដល់​ឲ្យ​តៃវ៉ាន់​បណ្ដា​មធ្យោ​បាយ​ការពារ​ខ្លួន ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ