ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​តានតឹង​​កាន់តែ​ខ្លាំង​រវាង​បារាំង ​និង​​តួ​ក​គី ​នៅ​សមុទ្រ​​មេ​ឌី​ទែរ​​រ៉ា​ណេ

3 ឆ្នាំ មុន

ប្រទេស​តូ​ក​គី​-​បារាំង ៖ ភាព​តានតឹង​កើន​កាន់តែ​ខ្លាំង​រវាង​បារាំង​និង​តួ​ក​គី នៅ​សមុទ្រ​មេ​ឌី​ទែ​រ​រ៉ា​ណេ​ភាគ​ខាងកើត ។ ដើម្បី​ជួយ​ទ្រទ្រង់​ដល់ប្រទេស​ក្រិ​ក​បារាំង​បាន​ពង្រឹង​វត្តមាន​យោធា​របស់​ខ្លួន​ក្នុង​តំបន់​នោះ កាលពី​ថ្ងៃ​ទី​១២ សីហា ប្រឈម​មុខ​នឹង​តួ​ក​គី ដែល​ចោទប្រកាន់​ក្រិ​កថា​ធ្វើការ​ស្រាវជ្រាវ​រក​ថាមពល​ដោយ​ខុសច្បាប់​ក្នុង​តំបន់​ដែនទឹក​នោះ…

ប្រទេស​តូ​ក​គី​-​បារាំង ៖ ភាព​តានតឹង​កើន​កាន់តែ​ខ្លាំង​រវាង​បារាំង​និង​តួ​ក​គី នៅ​សមុទ្រ​មេ​ឌី​ទែ​រ​រ៉ា​ណេ​ភាគ​ខាងកើត ។ ដើម្បី​ជួយ​ទ្រទ្រង់​ដល់ប្រទេស​ក្រិ​ក​បារាំង​បាន​ពង្រឹង​វត្តមាន​យោធា​របស់​ខ្លួន​ក្នុង​តំបន់​នោះ កាលពី​ថ្ងៃ​ទី​១២ សីហា ប្រឈម​មុខ​នឹង​តួ​ក​គី ដែល​ចោទប្រកាន់​ក្រិ​កថា​ធ្វើការ​ស្រាវជ្រាវ​រក​ថាមពល​ដោយ​ខុសច្បាប់​ក្នុង​តំបន់​ដែនទឹក​នោះ ។

បារាំង​បាន​ដាក់​ពង្រាយ​បណ្ដោះអាសន្ន​នូវ​យន្តហោះ​ប្រដេញ​ធុន RAFALE២ គ្រឿង​នៅ​កោះ​ក្រែ​ត និង​នាវាចម្បាំង​២​គ្រឿង​នៅ​សមុទ្រ​មេ​ឌី​ទែ​រ​រ៉ា​ណេ​ខាងកើត ដើម្បី​បង្ហាញ​ពី​បំណង​របស់
ខ្លួន​ឲ្យ​មានការ​គោរព​ច្បាប់​អន្តរជាតិ ។ ចំណែក​ប្រធានាធិបតី​បារាំង លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង​កាលពី​ថ្ងៃ​ទី​១២ សីហា បាន​បរិហារ​ថា ភាព​តានតឹង​បង្ក​ឡើង​ដោយសារ​ការ​សម្រេច ជា​ឯក
តោ​ភាគី​របស់​តួ​ក​គី​ស្រាវជ្រាវ​រក​ប្រេងកាត​ក្នុង​តំបន់​ដែនទឹក​នោះ ។ លោក​ក៏​អំពាវនាវ​ដែរ ឲ្យ​មាន​ការ​ការ​ចរចា​រវាង​ក្រុង​អង់កា​រ៉ា និង​ក្រុង​អា​ថែ​ន ក្រោម​ការ​ធ្វើ​អាជ្ញាកណ្ដាល​របស់​អា​ល្លឺ​ម៉​ង់ ។

ភាព​តានតឹង​កាន់តែ​កើនឡើង កាលពី​ថ្ងៃ​ទី​១៣ សីហា ។ ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ី​ប​តៃ
យី​ប​អ័​រ​ដូ​ហ្គា​ន បាន​ព្រមាន​នា​ល្ងាច​ថៃ្ង​នោះ​ថា ការ​វាយប្រហារ​ណាមួយ ប្រឆាំង​នាវា​រុករក​​ប្រេងកាត​របស់​តួ​ក​គី​នឹង​ត្រូវ​បង់​តម្លៃ​ដ៏​ធ្ងន់​ដោយ លើក​ឡើង​ម្យ៉ាងទៀត​ថា​ឧប្បត្តិហេតុ​មួយ​បាន​កើត​មាន​រួច​មក​ហើយ ។

ចាប់តាំងពី​ថ្ងៃ​ទី​១០ សីហា មក តួ​ក​គី​បាន​បញ្ជូន​នាវា​រុករក​ប្រេង​របស់​ខ្លួន​មួយ​គ្រឿង​ទៅ​កាន់
តំបន់​​ដែល​សម្បូណ៌​ដោយ​ធនធាន​ប្រេង និង​ឧស្ម័ន​នោះ​ដែល​ក្រិ​កថា​ខុសច្បាប់​អន្តរជាតិ ។ ក្រិ​ក​បាន​អំពាវនាវ​រក​មិត្តភក្ដិ​ឲ្យ​ជួយ​អន្តរាគមន៍​ក្នុង​រឿង​នោះ ៕ ដក​ស្រង់​ចេញពីវេបសាយ ៖ yahoo (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ