ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង ភិន សុ​ដា​លី​ស ៖ សម្រាប់​មនុស្ស​ស្រី​រៀប​ការ​ជាមួយ​អ្នក​ណា​ក៏​មានទុក្ខ​ដែរ​!!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​ដែល​មាន​រូបឆោម​ស្រស់​សោភា និង​ជា​មេម៉ាយ​កូន​១ ដ៏​ស្រស់​ស្អាត ឬ​អាច​និយាយ​បាន​ថា ក្រមុំ​សុំ​ខ្មាស់ អ្នក​នាង​ភិន សុ​ដា​លី​ស កំពុង​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ថា…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​ដែល​មាន​រូបឆោម​ស្រស់​សោភា និង​ជា​មេម៉ាយ​កូន​១ ដ៏​ស្រស់​ស្អាត ឬ​អាច​និយាយ​បាន​ថា ក្រមុំ​សុំ​ខ្មាស់ អ្នក​នាង​ភិន សុ​ដា​លី​ស កំពុង​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ថា មាន​រូបរាង​ទ្រលន់​ទ្រលន់​ជាង​មុន​បន្តិច និង​គួរ​ឲ្យ​ថ្នាក់ថ្នម​នោះ ស្រាប់តែ​បង្ហោះ​សារ​មួយ​យ៉ាង​វែង​ដែល​អាន​ចប់​អាច​ធ្វើ​ឲ្យ​មិត្ត​នារី​មួយ​ចំនួន​លែង​គិត​ចង់​រៀប​ការ​ផង ។

អ្នក​នាង ភិន សុ​ដា​លី​ស ដែល​ជាតា​រា​ស្រី​តែងតែ​ចំណាយពេល​ជាមួយនឹង​ដំណើរ​កម្សាន្ត ក្រេប​យក​បទ​ពិសោធន៍​ថ្មី​ៗ​សម្រាប់​ជិ​វីត​ថ្មី​របស់​នាង​កាល​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហោះ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទៅ​លើ​ជីវិត​ពិត​របស់​មនុស្ស​ស្រី​ថា «​សម្រាប់​មនុស្ស​ស្រី រៀប​ការ​ជាមួយ​អ្នក​ណា​ក៏​មានទុក្ខ​ដែរ​!! » ។

ជាមួយនឹង​សំ​ណេ​រ​បែប​នេះ​នាង​ក៏​បាន​បកស្រាយ​នូវ​ចំណុច​ចំនួន​៥ មក​គាំទ្រ​នូវ​សំ​ណេ​រ​របស់​នាង​ថា ៖ ១.​រៀប​ការ​ជាមួយ​បុរស​អ្នកមាន ៖ ហ៊ឺហា ប៉ុន្តែ​ឯកោ​អាច​រស់​ស្រួល មាន​លុយ មាន​ឡាន ផ្ទះ​ធំ​ទ្រនំ​ខ្ពស់ ។ ជីវិត​បែប​នេះ គឺជា​ក្ដី​ស្រមៃ​របស់​មនុស្ស​ស្រី​ជា​ច្រើន​លើ​លោក ។ ប៉ុន្តែ​បុរស​មាន​លុយ​ជា​ធម្មតា និង​ត្រូវ​ចំណាយពេល​ច្រើន​នៅ​ខាងក្រៅ និង​ជប់លៀង​មិន​លោះ​ថ្ងៃ ។ រៀប​ការ​ជាមួយ​បុរស​បែប​នេះ គឺ​ប្រៀប​ដូច​ជា រៀប​ការ​ជាមួយ​ទូរទស្សន៍ រៀប​ការ​ជាមួយ​ហាង​សាឡ​ន ជីវិត​ខាងក្រៅ​មើលទៅ​ស្រណុក​សុខ​ស្រួល​ណាស់ ប៉ុន្តែ​ក្ដី​ទុក្ខ​ដែល​លាក់​នៅ​ក្នុង​ចិត្ត តើ​អ្នក​ណា​ទៅ​អាច​យល់​បាន? សម្រាប់​មនុស្ស​ស្រី រៀប​ការ​ជាមួយ​អ្នក​ណា​ក៏​មានទុក្ខ​ដែរ​!! បុរស​សង្ហា​មុខមាត់​ស្អាត បើ​ទោះបី​គេ​ស្រលាញ់​អ្នក​តែ​ម្នាក់ ប៉ុន្តែ​គេ​ក៏​ជា​គោលដៅ​របស់​នារី​ៗ​ដទៃ​ដូច​គ្នា ។

បើ​បុរស​រូប​នោះ​ចិត្ត​ទូលាយ​តាម​នោះ​ដែរ អ្នក​អាច​ត្រៀម​ប្រេងកូឡា ប្រេងខ្យល់ បំពង់​ហឺត​ឲ្យ​ហើយ​ទៅ ។ ៣.​រៀប​ការ​ជាមួយ​បុរស​មាន​ពេលវេលា ៖ គេ​ចូល​ធ្វើការ និង​ត្រលប់​មក​ផ្ទះ​វិញ​ទៀងពេល ពូកែ​ធ្វើ​ម្ហូប មាន​ពេល​ដើរ​ផ្សារ​ទំនើប​ជាមួយ​អ្នក និង​ពូកែ​មើល​កូន​ទៀត ។ ស្វាមី​បែប​នេះ គឺជា​ស្វាមី​ក្នុង​ក្ដី​ស្រមៃ​របស់​មនុស្ស​ស្រី​ជា​ច្រើន ។ ប៉ុន្តែ​មានគុណ​វិបត្តិ​ទេ?វា​អាច​មាន បើ​គាត់​មាន​ពេល​ប៉ុន្តែ​អត់​លុយ ! អ្នក​អាច​នឹង​ត្រូវ​ហត់នឿយ​ក្នុង​ការ​ចេញ​រក​លុយ​ជាមួយ​គាត់ ដើម្បី​ទប់ទល់​សេដ្ឋកិច្ច​គ្រួសារ ។

នៅ​ពេល​អ្នក​ឃើញ​នារី​ផ្សេង​ដែល​មាន​ប្ដី​ចិញ្ចឹម​យ៉ាង​ល្អ មានជីវិត​សុខ​ស្រួល បើ​អ្នកចេះ​តែ​យក​ជីវិត​ទៅ​ប្រៀបធៀប​ជាមួយ​គេ ជីវិត​គូ​របស់​អ្នក​នឹង​គ្មាន​ក្ដី​សុខ ។ ៤.​រៀប​ការ​ជាមួយ​មនុស្ស​ប្រុស​ពូកែ​យកចិត្ត ៖ មនុស្ស​ប្រុស​ប្រភេទ​នេះ​ច្រើន​មាន​សម្ដី​ផ្អែម ប៉ិន​និយាយ​ស្ដី​ឲ្យ​អ្នក​រំភើប ។ គ្រាន់តែ​អ្នក​ផ្លាស់​ប្ដូរ​ម៉ូ​ដ​សក់ ផ្លាស់​ប្ដូរ​ស្ទីល​ស្លៀកពាក់ គេ​នឹង​ជា​មនុស្ស​ដំបូង​ដែល​សរសើរ​អ្នក​ដោយ​សម្ដី​ដ៏​ផ្អែម ។ ប៉ុន្តែ​ត្រូវ​ចាំ​ដែរ​ថា មនុស្ស​ប្រុស​ប្រភេទ​នេះ មិនមែន​ពូកែ​យកចិត្ត​ដាក់​អ្នក​តែ​ម្នាក់​ទេ​ណា ។

បើ​អ្នក​មិន​គិត​មិន​ប្រកាន់​អ្វី អ្នក​ក៏​មិន​ពិបាកចិត្ត​ដែរ ប៉ុន្តែ​ជឿ​ទៅ​មនុស្ស​ស្រី​ភាគច្រើន គឺ​ពូកែ​គិត​ច្រើន​ណាស់ ពេល​ឃើញ​ប្ដី​និយាយ​ផ្អែម ឬ​សរសើរ​ស្រី​ផ្សេង ។ ៥. រៀប​ការ​ជាមួយ​បុរស​ដ៏​សាមញ្ញ​ម្នាក់ ៖ គេ​ស្មោះត្រង់ និង​មិន​ចែករំលែក​ក្ដី​ស្រលាញ់​ឲ្យ​នារី​ផ្សេង​កែវភ្នែក​របស់​គេ ក៏​មិន​ចេះ​បាញ់​ដាក់​នារី​ដទៃ​ផ្ដេសផ្ដាស ។ ប៉ុន្តែ​ភាព​សាមញ្ញ​របស់​គាត់ ពេល​ខ្លះ​ក៏​ក្លាយជា​ភាព​សោះកក្រោះ ។ ជួនកាល​អ្នកទិញ​ស្បែកជើង​ថ្មី​មក​ពាក់​មួយ​អាទិត្យ​ហើយ គេ​ក៏​មិន​សង្កេត​ឃើញ​ផង ។ យូរ​ៗ​អ្នក​នឹង​មាន​អារម្មណ៍​ថា គេ​ជា​មនុស្ស​មិន​រ៉ូ​មែន​ទិ​ក មិន​ចេះ​និយាយ​ផ្អែម ហើយ​កាន់តែ​គួរ​ឲ្យ​ខ្លាច បើ​ថ្ងៃ​ណាមួយ​អ្នកមាន​ចិត្ត​ច្រណែន​មិត្តភក្ដិ​ដែល​មាន​ប្ដី​ពូកែ​យកចិត្ត​» ។

យ៉ាងណាមិញ ការ​បញ្ចេញមតិ​ផ្ទាល់​បែប​នេះ ពី​ព្រោះតែ​មហាជន និង​អ្នកគាំទ្រ​សង្កេត​ឃើញ​ថា តារា​ស្រី​រូប​នេះ​ធ្លាប់​បាន​ជួប​នៅ​ក្នុង​ជីវិត​បែកបាក់​នា​ពេល​កន្លង​មកនេះ​ទើប​តារា​ស្រី​មេម៉ាយ​ចាយរាង រូប​នេះ​ហ៊ាន​បញ្ចេញមតិ​បែប​នេះ​ទៅ​លើ​ជីវិត​របស់​មនុស្ស​ស្រី ៕

កែសម្រួលដោយ