រាជធានីភ្នំពេញ ៖ បើទោះបីជាកម្ពុជាជួបវិបត្តិនឹងជំងឺកូវីដ ១៩ ក្ដី បណ្ដាធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានានៅតែបន្តធ្វើប្រតិបត្តិការរបស់ខ្លួនជាប្រចាំទាំងប្រាក់កម្ចី និងប្រាក់បញ្ញើព្រមទាំងសេវាហិរញ្ញវត្ថុដទៃទៀត ដែលធ្វើឱ្យធនាគារពាណិជ្ជមួយចំនួន នៅតែទទួលបានប្រាក់ចំណេញដដែល ជាក់ស្ដែងធនាគារអេស៊ីលីដា ភីអិលស៊ី បានប្រកា សថា ក្នុងឆមាសទី ១ ឆ្នាំ ២០២០ នេះ ខ្លួនរកប្រាក់ចំណេញបានប្រមាណ ៨១,៣ លាន ដុល្លារមេរិក (ប្រាក់ចំណេញមុនបង់ពន្ធ ) ។
បើតាមលោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកា ហិរញ្ញវត្ថុ និងជាមន្រ្តីទំនាក់ទំនងសាធារណៈ បានបញ្ជាក់ថា «ធនាគារ អេស៊ីលីដា បាន ចាត់ចែងនិរន្តរភាពអាជីវកម្ម ទាំងវិធានបច្ចេកទេស ធនធានមនុស្ស ទុនហិរញ្ញវត្ថុសម្រាប់គាំទ្រកំណើនលូតលាស់នៃដំណើរការអាជីវកម្មរបស់ខ្លួនដោយរក្សាបាននូវសុខុ មាលភាពហិរញ្ញវត្ថុ ស្របតាមផែនការយុទ្ធសាស្រ្ត ។ ជាក់ស្តែងនៅក្នុងឆមាសទី ១ ឆ្នាំ ២០២០ ស្ថាន ភាពប្រាក់ចំណេញរបស់ធនាគារទទួលបានជាងពាក់កណ្តាលនៃផែនការអាជីវកម្ម ។
គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ ២០២០ សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារ ធំជាងគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានសំពៀតឥណទានសរុប ៣,៩១ ពាន់លានដុល្លារអាមេរិក និងមូលធនសរុប ១,០១ ពាន់លានដុល្លារអាមេរិក ។
គួរបញ្ជាក់ថា ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជទី ១ ដែលបានបោះផ្សាយភាគហ៊ុន នៅក្នុងផ្សារមូលបត្រកម្ពុជា ហើយតាមរយៈការចូលផ្សារហ៊ុនរបស់ធនាគារ លោក ហុង សុខហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា បានលើកឡើងថា បានធ្វើឱ្យសកម្មភាពនៃការ ទិញលក់ភាគហ៊ុនក្នុងផ្សារមូលបត្រកម្ពុជាមានសន្ទុះងើបឡើងមួយកម្រិតទៀត ហើយក៏ សង្ឃឹមថា នឹងទទួលបានក្រុមហ៊ុនធំៗដទៃទៀត ចូលរួមបោះផ្សាយមូលបត្ររបស់ខ្លួនក្នុង ផ្សារមូលបត្រកម្ពុជាផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ