ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយទឹកបរិសុទ្ធ កម្ពុជា ជូននគរបាលចម្រុះជាគំរូស្មារតីនៃការវិនិយោគប្រកបដោយចីរភាព !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ធ្វើការឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ទ្រង់ទ្រាយធំ រហូតដល់ជាង ២ម៉ឺនកេស…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ធ្វើការឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ទ្រង់ទ្រាយធំ រហូតដល់ជាង ២ម៉ឺនកេស ឬគិតជាថវិកាជាង ៧ម៉ឺនដុល្លារ ដល់មន្តី្រនគរបាលចម្រុះទូទាំងប្រទេសកាលពីថ្ងៃទី ១០ ខែសីហា រហូតដល់ដំណាច់ឆ្នាំ ២០២០ ។ ហើយនៅព្រឹកថ្ងៃទី ១៤ ខែសីហានេះ លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានដឹកនាំក្រុមការងារចុះចែកទឹកបរិសុទ្ធ កម្ពុជា ដល់មន្រ្តីនគរបាលចម្រុះក្នុងសង្កាត់ចំនួនពីរគឺ សង្កាត់ព្រែកកំពឹស និង រលួស ខណ្ឌដង្កោរ រាជធានីភ្នំពេញ ។

This image has an empty alt attribute; its file name is d45ea7a15bc2c06f04be6977487c2b6b-1024x681.jpg

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ មានប្រសាសន៍ថា «មន្រ្តីនគរបាលចម្រុះ និងនគរបាលចរាចរណ៍របស់យើងតែងតែមមាញឹកជួយសម្រួលចរាចរណ៍ដោយមិនគិតនឿយហត់ ។ ម្ល៉ោះហើយ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលកំណត់ចក្ខុវិស័យថា ការវិនិយោគ និងការបរិច្ចាគទៅសង្គមវិញត្រូវដើរទន្ទឹមគ្នា ក៏សម្រេចត្រូវតែលើកទឹកចិត្តដល់មន្រ្តីនគរបាលចម្រុះរបស់យើង តាមរយៈចែកចាកយទឹកបរិសុទ្ធ កម្ពុជា ដល់មន្រ្តីនគរបាលចរាចរណ៍ទូទាំងប្រទេស» ។

This image has an empty alt attribute; its file name is f92f22928a97a07c1e04ef24cce36cb1-1024x681.jpg

កន្លងមក ទឹកបរិសុទ្ធ កម្ពុជា ក៏ត្រូវបានយកទៅបរិច្ចាគដល់មន្ទីរពេទ្យធំៗជាច្រើន ក្នុងរាជធានីភ្នំពេញ ក្រសួងសុខាភិបាល និងនគរបាលចាំយាមតាមច្រកចេញចូលនានា អំឡុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ ១៩ ផងដែរ ។

This image has an empty alt attribute; its file name is 5f49c8388aa17f9f0f4cd9297f716241-1024x681.jpg

ទឹកបរិសុទ្ធ កម្ពុជា ជាផលិតផលមួយក្នុងចំណោមផលិតផលឯទៀតដូចជា ស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ, ទឹកក្រូចអាយស៍ IZE និងស្រាបៀរ គូដូ KUDO របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ