ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ស្នងការ​ខេត្តកំពង់ធំ​បកស្រាយ​រឿង​បណ្តឹង​ក្រុម​នគរបាល​នារី និង​ស្នើ​ឲ្យ​កាត់​សាច់​ស្អុយ​ចោល​កុំ​ឲ្យ​ជាប់​ងារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​ធ្វើការ​បកស្រាយ​ចំពោះ​បណ្តឹង​របស់​ក្រុម​នគរបាល​នារី​ជា​ការ​រៀបចំ​ជា​ប្រព័ន្ធ ហើយ​ស្នើ​ថ្នាក់ដឹកនាំ​ស្វែងរក និង​កាត់​សាច់​ស្អុយ​ចោល​កុំ​បន្ត​ក្លាយជា​ពាក្យ​ថា «​ស្នងការ​កំពង់ធំ​ជ​ម្រំ​ប្តឹង​» ។ យោង​តាម​រយៈ​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ល្ងាច​ថ្ងៃ​ទី​១៣…

រាជធានី​ភ្នំពេញ ៖ អតីត​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​ធ្វើការ​បកស្រាយ​ចំពោះ​បណ្តឹង​របស់​ក្រុម​នគរបាល​នារី​ជា​ការ​រៀបចំ​ជា​ប្រព័ន្ធ ហើយ​ស្នើ​ថ្នាក់ដឹកនាំ​ស្វែងរក និង​កាត់​សាច់​ស្អុយ​ចោល​កុំ​បន្ត​ក្លាយជា​ពាក្យ​ថា «​ស្នងការ​កំពង់ធំ​ជ​ម្រំ​ប្តឹង​» ។

យោង​តាម​រយៈ​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២០ បាន​ចេញ​មក​បកស្រាយ​ជុំវិញ​បណ្ដឹង​របស់​មន្ដ្រី​នគរបាល​ជានា​រី​ដែល​បាន​ចោទប្រកាន់​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ​បាន​លើក​ឡើង​ថា បាន​ប្រព្រឹត្ត​អំពើ​មិន​គ​ម្បី​មួយ​ចំនួន​ទៅ​លើ​នគរបាល​នារី​រហូត​ធ្វើ​ឲ្យ​លោក​ត្រូវ​បាន​ផ្អាក​ពី​ការងារ​ជា​បណ្ដោះអាសន្ន​ថា ការ​ប្តឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្ត​យស​នគរបាល​ជានា​រី​ខ្លួន​ផ្ទា ល់ និង​ជា​នគរបាល​នារី​ផ្សេង​ទៀត​ផង​ដែរ ព្រោះថា លោក​មាន​មេ​កើយ ពិសេស​នោះ​មាន​សម្តេច ក្រឡាហោម ស ខេ​ង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

លោក​បន្ត​ថា ការ​ផ្អាក​រូប​លោក​ជា​តួនាទី​ជា​បណ្តោះអាសន្ន​នេះ លោក​ទទួលយក និង​ត្រេកអរ​ដោយ​ថ្នាក់ដឹកនាំ​បាន​គិត​គួរ និង​ធ្វើការ​វិន្និច្ឆ័យ​ស្វែងរក​ការ​ពិត​ដល់​កូនចៅ​ថ្នាក់​ក្រោម រហូត​បង្កើត​ក្រុម​ការ​ស្រាវជ្រាវ​បណ្តឹង​របស់​ក្រុម​នគរបាល​នារី​នេះ ។ លោកស្នងការ​បញ្ជាក់​ថា ៖«​កាលណា​មានការ​ស្រាវជ្រាវ​ខ្ញុំ​ត្រេកអរ​ណាស់ ព្រោះថា ពេល​រក​ឃើញ​ជា​រឿង​ពិត ហើយ​សម្រាប់​ខ្លួន​ខ្ញុំ​ទទួលយក​បាន ។ អី​ញ្ចឹ​ង​មាន ក្រុមការងារ​មក​អី​ញ្ចឹ​ង​ខ្ញុំ​ទទួលយក ហើយ​ខ្ញុំ​នៅ​រង​ចាំ ព្រោះ​ជា​ធម្មតា​ខ្ញុំ​ជា​ប្រធាន​អង្គភាព​ហ្នឹង អី​ញ្ចឹ​ង​គេ​ប្តឹង​ប្រធាន​អង្គភាព ខ្ញុំ​ត្រូវ​ទទួលយក​ដោយ​ស្ម័គ្រចិត្ត និង​ត្រេកអ​» ។

យ៉ាងណា​ក្តី លោក​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​បណ្តឹង​ចំពោះ​លោក​ដោយ​លោក​អះអាង​ថា បណ្តឹង​នេះ​ធ្វើ​ឡើង​ដោយ​មានការ​រៀបចំ​ជា​ប្រព័ន្ធ ដើម្បី​ប្តឹង​រូប​លោក ហើយ​ក៏​មាន​ជន​មួយ​ក្តាប់​តូច អូស​ទាញ​រហូត​ដល់​បង្ហើប​អាថ៌​កំបាំង​មួយ​ចំនួន​រហូត​ឈាន​ដល់​ផ្តួល​តួនាទី​លោក​ជា​ស្នងការ ។ លោក​ក៏​បាន​លើក​ឡើង​ទៀត​ថា​ចាប់តាំងពី​លោក​ទៅ​បំរើ​ការងារ​នៅ​ខេត្តកំពង់ធំ តាំងពី​ឆ្នាំ​២០០៥​មក​លោក​តែងតែ​ឃើញ​មាន​ករណី​ប្តឹងផ្តល់​ដូច​ជា ករណី​ក្រុម​នគ​បាល​នារី​អីចឹង ។ លោក​ថា ៖« គ្រប់​ជំនាន់​មក​ដល់​រូប​ខ្ញុំ គឺ​១៥​ស្នងការ ហើយ​ឃើញ​ថា​មានការ​គៀងគរ បែក​បំបាក់​សាមគ្គី​ផ្ទៃក្នុង ដើម្បី​ផ្តួល​ស្នងការ ។ នៅ​ពេល​ខ្ញុំ​ត្រូវ​បាន​សម្តេច ក្រឡាហោម ស ខេ​ង និង​ឯកឧត្តម នេ​ត សា​រឿ​ន មក​ខ្ញុំ​តែងតែ​គិត​ថា ខ្ញុំ​ប្រហែល​មិន​ខុស​ពី​គេ​នោះ​ទេ អី​ញ្ចឹ​ង​ខ្ញុំ​បាន​មក​កាន់​ធ្វើ​ជា ការ​ស្នងការ​ខិតខំ​ណាស់ ក្នុង​ការ​ដឹង​នាំ​បងប្អូន​ឲ្យ​យល់​ដឹង​មួយ​ចំនួន » ។

អតីត​ស្នងការ​រូប​នេះ​ក៏​បាន​លើក​ឡើង​ទៀត​ថា ទោះបីជា​លោក​ខិតខំ​ពង្រឹង​ការងារ និង​បទបញ្ជា​យ៉ាងណា​ក្តី​ក៏​នៅ​មាន​នគរបាល​ក្រោម​ឱវាទ​មួយ​ចំនួន​នៅ​តែ​គេច​វាស​មិន​គោរព​វិន័យ និង​តែងតែ​ធ្វើ​សកម្មភាព​ញុះញង់ និង​បំបែកបំបាក់​អង្គភាព ។

លោក​គូសបញ្ជាក់​ថា ៖«​ក្នុង​នាម​ជា​ខ្ញុំ​ទោះបីជា​កន្លង​មក​ធ្លាប់​សម្តេច ស ខេ​ង បាន​ព្រមាន​ថា ខ្ញុំ និង​មន្ត្រី​ក្រោម​ឱវាទ​សរុប​៥​រូប ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ខិតខំ​ប្រឹងប្រែង​ការងារ​ជា​ធម្មតា ។ សម្រាប់​បណ្តឹង​នេះ​មាន​រយៈពេល​ជាង​១​ឆ្នាំ អី​ញ្ចឹ​ង​ជិត​ដល់​ឆ្នាំ​សា​ឡើង​វិញ ។ ដូច្នេះ​ដែល​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​តាម​សារព័ត៌មាន​មួយ​ចំនួន​ផ្សេង​ៗ​ក្តី​ខ្ញុំ​នៅ​តែ​ពង្រឹង​ដល់​អង្គភាព​ថា ត្រូវ​មាន​សាមគ្គីភាព និង​រឹង​មាំ​បាន​ល្អ អី​ញ្ចឹ​ង​ខ្ញុំ​ខិតខំ​ព្យាយាម​ណាស់​ឲ្យ​ប្រសើរ​ឡើង​» ។

អតីត​ស្នងការ​រូប​នេះ​ក៏​បាន​អះអាង​បណ្តឹង​ទាំងនេះ តាំងពី​ដើម​មក​សុទ្ធតែ​មានការ​រៀបចំ​ពី​បុគ្គល​មួយ​ចំនួន ហើយ​លោក​អត់​មាន​ភស្តុ​តាង​ផង​ដែរ ប៉ុន្តែ​លោក​មិន​អាច​បង្ហាញ​បាន​ទេ ដោយសារ​ពាក់ព័ន្ធ​ផ្លូវច្បាប់ និង​កិត្តិ​សយ និង​សាក្សី​ផង​ដែរ ។ លោក​សង្កត់ធ្ងន់​ថា ៖«​ខ្ញុំ​អះអាង​ថា ការ​រៀបចំ​ជា​ប្រព័ន្ធ ដើម្បី​ផ្តួលរំលំ​រូប​ខ្ញុំ​ឲ្យ​ចេញ​ឆ្ងាយ​ពី​ស្នងការ​ខេត្តកំពង់ធំ​ខ្ញុំ​សោកស្តាយ​ខ្លាំង ។ កូនចៅ​ជា​នគរបាល​នារី​ជា​មន្ត្រី​ក្រោម​ឱវាទ​នោះ​តែង​មានការ​ប៉ះទង្គិច​ពាក្យ​សម្តី​តែ​ដោយ​មានការ​អូស​ទាញ​ទើប​ក្លាយជា​បែប​នេះ​» ។

លោក​អតីត​ស្នងការ​បាន​អះអាង​ថា​លោក​ស្រឡាញ់​កូនចៅ​ទាំង​បុរស​នារី​ទាំងអស់ មិន​ប្រកាន់​បក្សពួក​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​មានការ​អូស​ទាញ​ទើប​ក្លាយ​បែប​នេះ ។ លោក​ក៏​បាន​អរគុណ​ដល់​ថ្នាក់ដឹកនាំ​ចាត់វិធានការ​ចំពោះ​ករណី​នេះ និង​ស្នើ​ឲ្យ​មាន​វិធានការ​ចាត់​សាច់​ស្អុយ​ចោល កុំ​ឲ្យ​ស្នងការ​កំពង់ធំ​ដូច​មុន​ៗ​ទៀត ។ ដោយ​អា​លូវ​នេះ​គេ​ដាក់​ងារ​ថា «​ស្នងការ​កំពង់ធំ​ជម្រុះ​ប្តឹង​» ដោយ​ត្រូវ​ដាក់​កំពង់ធំ​ជ​ម្រុំ​ចិត្ត ។

សូម​ជម្រាប​ថា ការ​ដក​ដំណែង​លោកស្នងការ​នេះ បន្ទាប់​មាន​ពី​រឿងអាស្រូវ ក្រោយ​ពី​ក្រុម​នគ​បាល​នារី​ប្តឹង​សម្តេច ស ខេ​ង កន្លង​មក ។ ក្រុម​នគរបាល​នារី​ខេត្តកំពង់ធំ កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ បាន​ស្នើ​សុំ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ជួយ​រក​យុត្តិធម៌​ជូន​ពួក​គេ​ក្រោយ​ពួក​គេ​ចោទ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​បៀតបៀន​កេរ្តិ៍ខ្មាស់​ពួក​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ