ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុ​ឺ​ន មេ​ឃា ប៉ះ​ជាមួយ​សេក គឹ​ម​រួន ដើម្បី​ដណ្ដើម​ប្រាក់​លាន​ថ្ងៃ​ស្អែក​នេះ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ ម៉ឺន មេ​ឃាមក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពល​ខេ​មរ​ភូមិ​ន្ទុ ប៉ះ​គ្នា​ទៀត​ហើយ​ជាមួយ​កីឡាករ សេក គឹ​ម រួន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងមហាផ្ទៃ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី…

រាជធានី​ភ្នំពេញ ៖ កីឡាករ ម៉ឺន មេ​ឃាមក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពល​ខេ​មរ​ភូមិ​ន្ទុ ប៉ះ​គ្នា​ទៀត​ហើយ​ជាមួយ​កីឡាករ សេក គឹ​ម រួន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងមហាផ្ទៃ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍ ទី​១៥ សីហា ក្នុង​កម្មវិធី​ប្រដាល់​ដណ្ដើម​ប្រាក់​លាន​ក្រុមហ៊ុន​ខា​រ៉ា​បាវ ខណៈ​កីឡាករ អេ​លី​ត កែវ​ឡុ​ង មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ជួប​ជាមួយ​ឡុ​ង រ៉ា​មី មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​។

តាម​ដឹង​រវាង​ម៉ឺន មេ​ឃា និង​សេក គឹ​ម​រួន ធ្លាប់​ប៉ះ​គ្នា​ជា​ច្រើន​លើក​រួច​មក​ហើយ ប៉ុន្តែ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ សេក គឹ​ម​រួន អត់​ដែល​ឈ្នះ​ម៉ឺន មេ​ឃា នោះ​ទេ ។ ទោះជា​យ៉ាងណា ម៉ឺន មេ​ឃា មុន​នឹង​យកឈ្នះ​សេក គឹ​ម​រួន ក៏​វេទនា​ខ្លួន​មិន​តិច​ដែរ​ទេ ។ គូ​នេះ​បើ​និយាយ​ពី​បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​វិញ​គឺ​ខុស​គ្នា​ដាច់​តែ​ម្ដង ដ្បិតអី​សេក គឹ​ម​រួន​ជា​អ្នក​ប្រដាល់​ចាស់វស្សា​មួយ​រូប​ដែល​ធ្លាប់​ឈាន​ជើង​ឡើង​សង្វៀន​ប្រកួត​រាប់​មិន​អស់ មាន​ល្បិច​ប្រយុទ្ធ​ពេញ​ខ្លួន​តែ​ម្ដង ។ ចំណែក ម៉ឺន មេ​ឃា គ្រាន់តែ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ម្នាក់​ប៉ុណ្ណោះ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ កូនប្រុស​លោក​អេ ភូ​ថង ម្នាក់​នេះ​បាន​សាង​កេរ្តិ៍ឈ្មោះ​នៅ​លើ​សង្វៀន​ល្បីល្បាញ​គួរសម ទាំង​អ្នក​ប្រដាល់​ជើង​ចាស់​និង​ជើង​ថ្មី​ជា​ច្រើន​រូប​សុទ្ធតែ​ចាញ់​នៅ​ក្រោម​កណ្ដាប់ដៃ​របស់​គេ​មិន​តិច​នាក់​ទេ។

ជាក់ស្ដែង សេក គឹ​ម​រួន​តែ​ម្ដង​ដែល​ត្រូវ​បាន ម៉ឺន មេ​ឃា កាច់​បំបាក់​ផ្ទួន​ៗ​ជា​ច្រើន​លើក ។ យ៉ាង​ណា​ក៏​ដោយ​សម្រាប់​ការ​ប្រកួត​លើក​នេះ ប្រហែលជា​មិន​ងាយស្រួល​ដូច​មុន​នោះ​ទេ ព្រោះ​អី​ជា​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន ។ ម្យ៉ាងវិញទៀត សេក គឹ​ម​រួន ក៏​បាន​ត្រៀមខ្លួន​ទុកជា​មុន​ហើយ​ដែរ​ដោយ​មិន​បណ្ដោយ​ឱ្យប្រាក់​លាន​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​ម៉ឺន មេ​ឃា ដោយ​ស្រួល​នោះ​ឡើយ​។

អេ​លី​ត កែវ​ឡុ​ង ប៉ះ​ជាមួយ​ឡុ​ង រ៉ា​មីលើក​នេះ​ក៏​ស្ថិត​ក្នុង​សមាសភាព​ដណ្ដើម​ប្រាក់​លាន​ដែរ ។ គូ​នេះ​ក៏​មិន​ខុស​ពី​គូប្រកួត​ខាងលើ​នោះ​ដែរ ដោយ​អេ​លី​ត កែវ​ឡុ​ង បើ​និយាយ​ពី​បទ​ពិសោធន៍​ប្រកួត​គឺ​នៅ​ខ្ចី​ជាង​ឡុ​ង រ៉ា​មី​ឆ្ងាយ​ណាស់ ប៉ុន្តែ​ការ​បាត់​មុខ​ពីលើ​សង្វៀន​មួយ​រយៈ​មកនេះ​ធ្វើ​ឱ្យ​ថ្វីដៃ​ប្រកួត​រប​ស់ឡុង រ៉ា​មី​ធ្លាក់​ចុះ​ជាង​មុន​បន្តិច ។ ប៉ុន្តែ​ល្បិច​ប្រយុទ្ធ​របស់​គេ​នៅ​តែ​ល្អ​ដដែល​គ្រាន់តែ​អន់​កម្លាំង​បន្តិច​ប៉ុណ្ណោះ ។

រីឯ​អេ​លី​ត កែវ​ឡុ​ង​វិញ​ទោះបី​បទ​ពិសោធន៍​នៅ​ខ្ចី ប៉ុន្តែ​ថ្វីដៃ​ប្រកួត​របស់​គេ​ល្អ​ខ្លាំង​ណាស់​ជាក់​ស្ដែង​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​គេ​ឈ្នះ​រហូត ។ ទោះជា​យ៉ាងណា​លើក​នេះ​ទាំង​សងខាង​សុទ្ធតែ​បាន​ប្រកាស​ថា​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ក្លាយជា​ម្ចាស់​ប្រាក់​លាន​រៀល ដូច្នេះ​មិន​អាច​មើល​ស្រាល
លើ​ខាង​ណា​ម្នាក់​បាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ