ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អត់ខ្វល់​! ​គប់ឡាន​គេ​​ហើយ នាំគ្នា​ទៅដេកផ្ទះ​ធ្វើមិនដឹង​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​យុវជន​២​នាក់​បានធ្វើសកម្មភាពស្ទាក់ និង​យក​ដុំ​ថ្មគប់​កញ្ចក់​រថយន្តរបស់​អ្នក​ដំណើរ​តាមផ្លូវ​ជាតិ​ទាំង​យប់ បណ្តាល​ឱ្យ​រងការ​ខូចខាត ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ រួចយកទៅ​​ប្រគល់​ឱ្យ​ការិយា ល័យ​ជំនាញ​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​។ ហេតុ​ការ​ណ៍​ឃាត់ខ្លួន​​ជនសង្ស័យ​​ទាំង២នាក់​ខាងលើ​នោះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោងជាង​១២រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ​ខែសីហា​…

ខេត្តសៀមរាប ​៖ ​យុវជន​២​នាក់​បានធ្វើសកម្មភាពស្ទាក់ និង​យក​ដុំ​ថ្មគប់​កញ្ចក់​រថយន្តរបស់​អ្នក​ដំណើរ​តាមផ្លូវ​ជាតិ​ទាំង​យប់ បណ្តាល​ឱ្យ​រងការ​ខូចខាត ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ រួចយកទៅ​​ប្រគល់​ឱ្យ​ការិយា ល័យ​ជំនាញ​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​។

ហេតុ​ការ​ណ៍​ឃាត់ខ្លួន​​ជនសង្ស័យ​​ទាំង២នាក់​ខាងលើ​នោះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោងជាង​១២រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ​ខែសីហា​ ឆ្នាំ​២០២០២ ស្ថិត​នៅ​ត្រង់​ចំណុច​លើ​ស្ពាន​បាក់​ផ្លូវជាតិ​៦ ក្នុង ភូមិ​ប៉ាក់​ប៉ាន់ ឃុំ​សសរស្ដម្ភ ស្រុក​ពួក ខេត្តសៀមរាប ។

លោក​ឧត្តមសេនីយ៍ត្រី​ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​បាន​ប្រាប់​ថា ជនសង្ស័យ​២​នាក់ខាងលើ​​នោះ​ ម្នាក់​​ឈ្មោះ ហាន់ ធិ​ប ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កសិករ​ ​ជា​អ្នកធ្វើសកម្មភាព​​គប់ និង​ម្នាក់ទៀត​​ឈ្មោះ ហុ​ន ភូ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ ។ ជនសង្ស័យ​ទាំង២នាក់​ខាងលើនេះ​រស់នៅ​ក្នុងភូមិឃុំកើតហេតុ​ខាងលើ ។ ចំណែក​ជន​រង​គ្រោះឈ្មោះ ញ៉​យ រ​ដ្ឋា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ ភូមិ​គ្រួ​ស សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប ជាម្ចាស់​រថយន្ត​​មួយគ្រឿង​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ខ្មៅ ពាក់​​ស្លាក​​លេខ​ ភ្នំពេញ 2P-​0827 ​បានរង​ការ​​ខូចខាត​បែក​កញ្ចក់​ទ្វារ​មុខ​ផ្នែក​ខាងស្ដាំ​ ​​ហើយ​រថយន្ត​នេះ​ក៏​មាន​ដឹក​អ្នក​រួម​ដំណើរ​ចំនួន​៣​នាក់​ទៀតផងដែរ ប៉ុន្តែ​មិនមានអ្នក​រងរបួសនោះទេ ។​

លោក​បាន​បញ្ជាក់​ថា ក្រោយ​ទទួល​​បាន​សេចក្ដីរាយការណ៍​ពី​ជន​រង​គ្រោះ​ជាម្ចាស់​រថយន្ត​រួចមក ក៏​បាន​សហការ​ជាមួយ​ប៉ុស្តិ៍​ចុះ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ​កំណត់​បាន​មុខសញ្ញា ​ជាក់លាក់​ និង​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​​ភ្លាម​ៗ​ផង​ដែរ​។

បន្ទាប់​ពី​កម្លាំង​ជំនាញសួរនាំ​ ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាព​ថា​ ពួក​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ខាងលើ​ប្រាកដ​មែន ដោយសារ​​ពួក​ខ្លួន​​ស្រវឹង​ស្រា និង​​មានគំនិត​ស្ទាក់​គប់​ដុំ​ថ្ម​ទៅ​លើ​រថយន្ត​របស់អ្នកដំណើរ​កំពុង​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ ​ដោយ​​ឈ្មោះ ហាន់ ធិ​ប ជា​អ្នក​យក​ដុំ​ថ្ម​គប់​ត្រូវ​កញ្ចក់​រថយន្ត​ជន​រង​គ្រោះ ​ចំណែកឯ​ឈ្មោះ ហុ​ន ភូ​ន ​គ្រាន់តែ​កាន់​ថ្ម​ តែ​មិន​បាន​គប់​ទេ ​បន្ទាប់ពី​​​ធ្វើសកម្មភាព​រួច ពួក​​ខ្លួន​ជិះ​ម៉ូតូ​គេច​ទៅ​ដេក​ផ្ទះ​រៀងៗខ្លួន ក្រោយ​មកក៏ត្រូវសមត្ថកិច្ច​ចុះឃាត់ខ្លួនបានតែម្តង​ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ