ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ធ្វើការ​របស់​មនុស្ស​ដែល​រវល់​ជាងគេ​លើ​លោក

3 ឆ្នាំ មុន

សម្រាប់​មនុស្ស​មួយ​ចំនួន ការងារ​ គឺ​មាន​មិន​​ចេះ​អស់​ទេ ទាំង​កិច្ចការ​នៅ​កន្លែង​ការងារ​ពេញ​ម៉ោង កិច្ចការ​នៅ​អាជីវកម្ម​ផ្ទាល់ខ្លួន កិច្ចការ​ក្នុង​គ្រួសារ និង​កិច្ចការ​ដែល​អ្នក​សន្យា​ថា​នឹង​ជួយ​អ្នក​ដទៃ​ជាដើម​។ ដោយហេតុ​ដូចនេះ​ទើប​អ្នក​មើលឃើញ​មនុស្ស​មួយ​ចំនួន​ដែល​តែងតែ​និយាយ​ថា ពួក​គេ​រវល់​ៗ​ស្ទើរតែ​គ្រប់ពេល​។ យ៉ាងណា​ក្តី…

សម្រាប់​មនុស្ស​មួយ​ចំនួន ការងារ​ គឺ​មាន​មិន​​ចេះ​អស់​ទេ ទាំង​កិច្ចការ​នៅ​កន្លែង​ការងារ​ពេញ​ម៉ោង កិច្ចការ​នៅ​អាជីវកម្ម​ផ្ទាល់ខ្លួន កិច្ចការ​ក្នុង​គ្រួសារ និង​កិច្ចការ​ដែល​អ្នក​សន្យា​ថា​នឹង​ជួយ​អ្នក​ដទៃ​ជាដើម​។ ដោយហេតុ​ដូចនេះ​ទើប​អ្នក​មើលឃើញ​មនុស្ស​មួយ​ចំនួន​ដែល​តែងតែ​និយាយ​ថា ពួក​គេ​រវល់​ៗ​ស្ទើរតែ​គ្រប់ពេល​។

យ៉ាងណា​ក្តី ការ​រក្សាខ្លួន​ឲ្យ​រវល់​មិន​ប្រាកដ​ថា​អ្នក​កំពុង​តែ​ធ្វើការ​ដោយ​មាន​ប្រសិទ្ធភាព​ទេ​។ ផ្ទុយ​មក​វិញ មូលហេតុ​មួយ​ដែល​បង្ក​ឲ្យ​អ្នក​រវល់​អាច​មក​ពី​អ្នក​មិន​ចេះ​គ្រប់គ្រង​ពេលវេលា​របស់​ខ្លួន​បាន​ល្អ​ទៅ​វិញ​។ ដូច្នេះ​ដើម្បី​ជៀសវាង​ការ​បែងចែក​ខ្លួន​គ្រប់​ទិស​ដើម្បី​សម្រេច​ការងារ​ដែល​មាន​ក្នុង​ដៃ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ចូរ​អ្នករៀន​ពី​គន្លឹះ​ធ្វើការ​ខាងក្រោម​របស់​មនុស្ស​ដែល​រវល់​ជាងគេ​លើ​លោក​៖

១. កំណត់​គោលដៅ​ឲ្យ​បាន​ច្បាស់លាស់
ភាព​ជោគជ័យ​កើត​មាន​ឡើង​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​គោលដៅ​ច្បាស់លាស់ និង​មនុស្ស​ដែល​ដឹង​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​។ មនុស្ស​ចូល​ចិត្ត​ប្រើ​ការ​បកស្រាយ​ដែល​សម​ហេតុ​សម​ផល​ដើម្បី​ធ្វើការ​សម្រេចចិត្ត ប៉ុន្តែ​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​មក​ថា មនុស្ស​ចូល​ចិត្ត​ប្រើ​អារម្មណ៍​ច្រើន​ជាង​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​។ ដូច្នេះ​អ្នក​ត្រូវ​តែ​គិត​ឡើង​វិញ​ថា​តើ​មាន​គោលដៅ​អ្វី​ដែល​អ្នក​ចង់​សម្រេច​។

២. បង្កើត​បញ្ជី​កិច្ចការ​ដែល​អ្នក​មិន​ធ្វើ
មនុស្ស​ដែល​ជោគជ័យ​ភាគច្រើន​យល់​ច្បាស់​ណាស់​នូវ​អ្វី​ដែល​ពួក​គេ​មិន​ចង់​ចូលរួម និង​ទុក​ពេល​ដែល​មាន​សម្រាប់​តែ​កិច្ចការ​ដែល​ស្រប​ទៅ​នឹង​គោលដៅ​ប៉ុណ្ណោះ​។ ដូច្នេះ​អ្នក​ត្រូវ​តែ​កំណត់​ឲ្យ​បាន​ច្បាស់​ពី​កិច្ចការ​ដែល​កំពុង​ធ្វើ​ឲ្យ​អ្នក​ខ្ជះខ្ជាយ​ពេលវេលា​និង​ព្យាយាម​ជៀសវាង​វា ដូច​ជា​ការ​ជួបជុំ​ផឹក​ក្រោយ​ម៉ោង​ធ្វើការ ឬ​កិច្ចការ​កំប៉ិកកំប៉ុក​ផ្សេង​ៗ​ជាដើម​។

៣. ជៀសវាង​កិច្ចការ​ដែល​អ្នក​មិន​ពូកែ​ធ្វើ
អ្នក​មិន​គួរ​ធ្វើ​កិច្ចការ​ដែល​អ្នក​មិន​ពូកែ​ធ្វើ​ទេ​។ ជាក់ស្តែង ការ​រៀនសូត្រ​ជំនាញ​ថ្មី​ៗ​ជា​រឿង​ល្អ​ហើយ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ជំនាញ​ដទៃ​ដែល​អ្នក​អាច​យក​ទៅ​បំពេញ​កិច្ចការ​ផ្សេង​បាន​ល្អ​ជាង​នោះ អ្នក​គួរតែ​ប្រើ​វា​ទៅ​។

៤. ក្រោក​ពី​ព្រលឹម
ពេលវេលា​ជា​ធនធាន​ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​មនុស្ស​គ្រប់​រូប ដូច្នេះ​អ្នក​មិន​គួរ​ខ្ជះខ្ជាយ​ពេល​ព្រឹក​ព្រលឹម​របស់​អ្នក​ដោយ​គេង​ដល់​ថ្ងៃត្រង់​ទេ​។ លើស​ពី​នេះ​ទៅ​ទៀត អ្នកជំនាញ​ជា​ច្រើ​នា​ប្រទះ​ឃើញ​ថា​ពេល​ព្រឹក​គឺជា​ពេលធ្វើការ​ល្អ​បំផុត​របស់​មនុស្ស​ម្នាក់​ៗ ដូច្នេះ​អ្នក​មិន​គួរ​មើល​រំលង​វា​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ