ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! ទូច ស្រី ល័​ក្ខ សម្រេចចិត្ត​ទម្លាយ​អា​ថ៍កំ​បាំង​នៅ​ពីក្រោយ​ការ​លែងលះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​តារាចម្រៀង​អ្នក​នាង ទូច ស្រី ល័​ក្ខ បាន​ធ្វើ​អោយ​មហាជន​អ្នកគាំទ្រ​មានការ​រន្ធត់​ចិត្តជា​ខ្លាំង ទៅ​លើ​ក្រុម​គ្រួរ​សារ​របស់​អ្នក​នាង ក្រោយ​ពី​រូប​នាង​ផ្ទាល់​សម្រេចចិត្ត​ទម្លាយ​មូលហេតុ​ពិត​ដែល​ឈាន​ដល់​ការ​លែងលះ​បែកបាក់​គ្រួសារ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​តារាចម្រៀង​អ្នក​នាង ទូច ស្រី ល័​ក្ខ បាន​ធ្វើ​អោយ​មហាជន​អ្នកគាំទ្រ​មានការ​រន្ធត់​ចិត្តជា​ខ្លាំង ទៅ​លើ​ក្រុម​គ្រួរ​សារ​របស់​អ្នក​នាង ក្រោយ​ពី​រូប​នាង​ផ្ទាល់​សម្រេចចិត្ត​ទម្លាយ​មូលហេតុ​ពិត​ដែល​ឈាន​ដល់​ការ​លែងលះ​បែកបាក់​គ្រួសារ ។

ចំណង​ស្នេហ៍​អាពាហ៍ពិពាហ៍​របស់​តារាចម្រៀង​ស្រី​ពេញ​ទៅ​ដោយ​សមត្ថភាព​រូប​នេះ ជាមួយនឹង​ស្វាមី​ជា​ជនជាតិ​ហូ​ឡង់ ត្រូវ​បាន​មហាជន​អ្នកគាំទ្រ​បានដឹង​ពី​ការ​បែកបាក់​រវាង​អ្នក​ទាំង​២ ក្រោយ​ពី​កញ្ញា​ទូច ស្រី​ល័​ក្ខ បង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម​ជា​បន្តបន្ទាប់​ថា ខ្លួន​ជា​ស្ត្រី​មេម៉ាយ​ពេញ​ៗ​មាត់ និង​លែងលះ​ដាច់​ស្រេ​ច​គ្នា ចាប់តាំងពី​ខែឧសភា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ ។

ជុំវិញ​នៃ​ការ​ឈាន​ដល់​ការ​បែកបាក់​គ្រួសារ និង​បាន​បន្សល់​នូវ​ចំណង​ស្នេហ៍​កូនប្រុស​មួយ​នោះ អ្នក​នាង ទូច ស្រី​ល័​ក្ខ មិន​បាន​ប្រាប់​មហាជន​អោយ​បានដឹង​ពី​មូលហេតុ​ពិតប្រាកដ​ពី​ការ​លែងលះ​នោះ​ទេ រហូត​មក​ដល់​ពេល​នេះ​ទើប​រូប​នាង​ដាច់​ចិត្ត​ទម្លាយ​មូលហេតុ ពីក្រោយ​ខ្នង​ពី​ជីវិត​គ្រួសារ​របស់​នាង​ថា « ប្អូន​ពៅ​របស់ខ្ញុំ​តែងតែ​សួរ​ខ្ញុំ​ថា ហេតុ​អី​បានជា ខ្ញុំ​អាច​ឈរ​បាន​ដោយ​គេ​ឆក់​យក​អតីត​គ្រួសារ​របស់ខ្ញុំ​ហើយ រូប​ខ្ញុំ​នៅឡើយ​មិន​តបត? ប្រុស​ដែល​ថ្លៃ គឺ​គ្មាន​ថ្ងៃ​ធ្វើ​អោយ​ប្រពន្ធ​ខ្លួន​ទឹកភ្នែក​ស្រែក​រក​ប្តី​រាល់​យប់ រូប​ខ្ញុំ​សុខចិត្ត​ដេក​អោប​ទុក្ខ​ជា​ច្រើន​ឆ្នាំ​រង់ចាំ​បើកទ្វារ​អោយ​គេ​ជា​ប្តី មិន​ដែល​ស្គាល់​ថា ដេក​ចាយ​លុយ​បំផ្លាញ រឺ​ក៏​មាន​មិត្ត​ភក្តិ​ចូល​បារ រឺ​ក៏​ទៅ​បង្ក​បញ្ហា​អោយ​គ្រួសារ​មានទុក្ខ ។

នៅ​សុខ​ៗ​ស្រី​របស់​គេ​មក​បរិហារកេរ្តិ៍​ខ្ញុំ​ជា​ប្រពន្ធ​ដោយ​បំពាន ហ៊ាន​ធ្វើឲ្យ​រូប​ខ្ញុំ​នឹង​កូន​ទទួល​បាន ​ការ​រង​ទុក្ខ​ជា​ច្រើ​នឆ្នាំ រូប​ខ្ញុំ​ក៏​កើត​ជំងឺ វិ​បិត្តផ្លូវ​ចិត្ត​ខ្លាច​នឹង​ជួប​មនុស្ស​បែបនេះទៀត ​ ។ ព្យាយាម​កែ​ហើយ​គេច​ពី​ផ្លូវ​ដែល​ឈឺ​មួយ​នេះ រូប​ខ្ញុំ​បាន​ទទួល​អី​ខ្លះ ក្រៅពី​ទុក្ខ​លំបាក​ក្រោយ​ពី​គេ​ឆក់​យក​អតីត​ប្តី​យើង​ទាំង​ដែល​យើង​មិនដឹង​ថា គេ​រួមគំនិត​ក្បត់​យើង​ជា​ប្រពន្ធ ទុក្ខ​ដែល​ធ្ងន់ គឺ​ត្រូវ​ប្រឈម និង​បង្ហាញ​ដែល​គាត់​បាន​បន្សល់​ទុក​អោយ​ខ្ញុំ​ជា​អ្នករ៉ាប់រង គេ​ជា​ប្រុស​គេ​សប្បាយ​សាងសង​ជាមួយ​ស្រី​ថ្មី​របស់​គេ មួយ​ម៉ាត់​ក៏​មិន​ដែលតេ​រក​កូន ​គឺ​គ្មាន​សោះ​! មួយ​រយ​រៀល​ខ្មែរ​ក៏​មិន​ដែរ​ផ្តល់​អោយ​កូនប្រុស​ដែល​ជា​ឈាម​របស់​គាត់​ដែរ ខ្ញុំ​ឈឺ​ណាស់​តែ​ខ្ញុំ​មិន​ទាមទារ​ខ្ញុំ​សូម​លើកដៃ​បន់​ផ្សង​កុំអោយ​ជីវិត​របស់ខ្ញុំ​ជួបនឹង​មនុស្ស​ប្រុស​ដែរ​ហ៊ាន​ប្រហារ​ចិត្ត​ខ្ញុំ​ដូចនេះ​ទៀត​»​។

មូលហេតុ​នៃ​ការ​ប្រាប់​មហាជន​អោយ​បានដឹង​ពី​ការ​ផិតក្បត់​របស់​អតីត​ស្វាមី​របស់​តារាចម្រៀង​ស្រី​រូប​នេះ ពីព្រោះ​ពេល​នេះ​រូប​នាង​ផ្ទាល់​កំពុង​តែ​សប្បាយ​រីករាយ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ទើប​រូប​នាង​ហ៊ាន​បើក​ចិត្ត​និយាយ​ប្រាប់​ពី​ទុក្ខ​របស់​អ្នក​នាង​នា​ពេល​កន្លង​មកនេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​លែង​លះលែងគ្នា​ជាមួយនឹង​ស្វាមី​ដាច់ស្រេច ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ រូប​នាង​ផ្ទាល់​បាន​សម្រេចចិត្ត​ចិត្ត​រស់នៅ​ជាមួយនឹង​កូនប្រុស និង​បាន​មើលថែ​ផ្ដល់​ភាព​កក់ក្ដៅ​ចំពោះ​កូន​បើ​ទោះបីជា​មិន​មាន​ស្វាមី​ចាំ​ថែរក្សា ៕

កែសម្រួលដោយ