ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរាជ័យ​ច្រើន​លើក​ច្រើន​សារ តែ​មិន​រា​ថយ​បាន​ធ្វើ​ឱ្យ​យុវជន​ម្នាក់​សម្រេច​ក្តី​ប្រាថ្នា

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពុងស្ពឺ ៖ ការ​ភ្ញាស់ និង​ការ​ចិញ្ចឹមសត្វ​នានា​មើលទៅ​ហាក់បីដូចជា ងាយស្រួល ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​ការ​ចិញ្ចឹម ឬ​ការ​ភ្ញាស់​ទាំងនោះ​ហាក់បីដូចជា មិន​មាន​ភាព​ងាយស្រួល​នោះ​ទេ រហូត​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ បាន​ជួប​ឧបសគ្គ​មិន​ក្រោម…

ខេត្តកំពុងស្ពឺ ៖ ការ​ភ្ញាស់ និង​ការ​ចិញ្ចឹមសត្វ​នានា​មើលទៅ​ហាក់បីដូចជា ងាយស្រួល ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​ការ​ចិញ្ចឹម ឬ​ការ​ភ្ញាស់​ទាំងនោះ​ហាក់បីដូចជា មិន​មាន​ភាព​ងាយស្រួល​នោះ​ទេ រហូត​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ បាន​ជួប​ឧបសគ្គ​មិន​ក្រោម ១​លើក​ទេ ។

តួយ៉ាង​អាជីវកម្ម ក្នុង​ការ​ភ្ញាស់​កង្កែប​របស់​យុវជន​ម្នាក់​បាន​ធ្វើ​ឱ្យ​គាត់​មានបទពិសោធន៍​កាន់តែ​ច្រើន ក្រោយ​បរាជ័យ​ច្រើន​លើក​ច្រើន​សារ​នោះ ។ ក្រោយ​បរាជ័យ​ច្រើន​លើក លោក ឈុ​ន ហួ និង​ឈុ​ន កែវ បាន​នៅ​តែ​បន្ត​ក្នុង​ការ​ដំណើរការ​កសិដ្ឋាន​របស់​ពួក​គាត់ ដោយ​រៀន និង​ស្រាវជ្រាវ និង​ព្យាយាម​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ ។ មាន​ទីលំនៅ ភូមិ​ក្របី​ត្រាំ​ង ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពុងស្ពឺ លោក​ឈុ​ន ហួ បាន​ចាប់ផ្តើម​ភ្ញាស់​និង​ចិញ្ចឹម​កង្កែប តាំងពី​ឆ្នាំ​២០១៨ ដោយ​ប្រើប្រាស់​ដើមទុន​អស់ ៣០ ០០០​ដុល្លារ ប៉ុន្តែ​លោក​បាន​ជួប​បញ្ហា​ជា​បន្តបន្ទាប់​ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស ហើយ​បទ​ពិសោធន៍​ទៀត​នោះ​ហាក់​នៅ​ក្មេងខ្ចី ។

លោក ឈុ​ន ហួ បាន​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២០ នេះ​ថា «​បញ្ហា​ជា​ច្រើន​បាន​កើតឡើង​ចំពោះ​ពួក​យើង ដោយ​ការ​ចំណាយ​ផ្នែក​ហិរញ្ញវត្ថុ​មិន​ត្រូវ​តាម​តម្រូវការ (​ចេះ​តែ​ចាយ​ពេល​លក់​បាន​) ហើយ​ធនធានមនុស្ស​របស់​យើង​នៅ​មិន​ទាន់​ខ្លាំង​មាន​ន័យ​យើង​រៀន​មិន​ទាន់​ដល់​ក៏​ថា​បាន ហើយ​មួយវិញទៀត​ការ​សិក្សា​ពី​គ្នា​ជាមួយ​ដៃគូ​មានការ​ទាស់ទែង​គ្នា​ច្រើន​ក្នុង​ក្រុមការងារ និង​សីលធម៌​របស់​ពួក​យើង​នៅ​ខ្សោយ ។ បញ្ហា​បន្ទាប់ គឺ​ការ​លក់​ក៏​ព្រោះ​ខ្ញុំ​ធ្លាប់​លក់​សាច់​កង្កែប​ខាតបង់​ច្រើន​តោន​ផង​ដែរ ក៏​ព្រោះ​មាន​ម្តងនោះ​ខ្ញុំ​ត្រូវ​បាន​អា​ជីករ​មួយ​កន្លែង​កេង​ចំណេញ​លើ​ខ្ញុំ​អស់​ជា​ច្រើន​តោន​» ។ នៅ​ពេល​យើង​បាន​ជួប​នូវ​បញ្ហា​ទាំងនេះ​ហើយ​ពួក​យើង​ចាប់ផ្តើម​ពិភាក្សារ​រក​មធ្យោបាយ ដើម្បី​ដោះស្រាយ ។

ដូចនេះ​យើង​ចាប់ផ្តើម​ពី​ការ​និយាយ​ការ​គិត និង​មិន​ប្រើប្រាស់​ផ្នែក​ហិរញ្ញវត្ថុ​ផ្តេសផ្តាស​ដូច​មុន ហើយ​និង​ការ​ចំណាយ​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ផង​ដែរ ។ ហើយដោយ​សារ​ឆន្ទ​:​គោលដៅ និង​ផែនការ​ច្បាស់លាស់​បន្ទាប់​ពី​ជួប​បញ្ហា​ទាំងនោះ​មក​ទើប​លោក​មាន​ថ្ងៃនេះ ។

យុវជន​វ័យ​២៨​ឆ្នាំ រូប​នេះ​បាន​បន្ត​ថា «​ខ្ញុំ​យល់​ឃើញ​ថា ការ​បរាជ័យ​នៃ​អាជីវកម្ម​មួយ​ចំនួន គឺ​ឮ​មក​ពី​ពួក​គាត់​មិន​ទាន់​មាន​សមត្ថភាព​ក្នុង​ការ​លក់ ឬ​មិន​មាន​ទំនាក់ទំនង​ទីផ្សារ​ច្រើន (​មាន​ទំនាក់ទំនង​ជាមួយ​អ្នកលក់​ផ្សេង​ៗ​ទៀត​ក្នុង​ផ្សារ ឬ​កន្លែង​នានា​ដែល​គេ​ដាក់​លក់​ផលិតផល​ទាំង​អស់នោះ​)​។ ដូចនេះ​ហើយ​បានជា​ខ្ញុំ​ត្រូវ​ចំណាយ​លុយ ៣០០០ ដុល្លារ​សម្រាប់​សិក្សា និង​ដើម្បី​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សាធារណៈជន​មនុស្ស និង​ទីផ្សារ​នានា​ក្នុងស្រុក​ផង​ដែរ ។

ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកជំនួញ និង​អាជីវករ​នានា ពិតជា​សំខាន់​ណាស់​សម្រាប់​អាជីវកម្ម​ទីផ្សារ​» ។ លោក​បាន​បន្ថែម​ថា ក្នុង​ចំនួន​ដើមទុន ៣០០,០០ ដុល្លារ​អា​មេ​រិ​ក នៃ​ការ​ចាប់ផ្តើម​អាជីវកម្ម​ក្នុង​នោះ​៣០០០ ដុល្លារ សម្រាប់​ចាយ​ទៅ​លើ​ទំនាក់ទំនង ឬ​ធ្វើ​យ៉ាងណា ដើម្បី​ឱ្យ​បាន​ស្គាល់​អ្នកលក់​ក្នុង​ផ្សារ​ច្រើន​ការ​សិក្សា​លើ​ទីផ្សារ និង​បច្ចេកទេស​នានា ។ រីឯ​ការ​ចំណាយ​ទឹកប្រាក់ ៥០០ ដុល្លារ​អា​មេ​រិ​ក គឺ​សម្រាប់​សិក្សា​អំពី​ជំនាញ​អាជីវកម្ម​តែ​ម្តង ។

សូម​ជម្រាប​ថា បច្ចុប្បន្ន​ក្នុង​កសិដ្ឋាន​របស់​លោក​មាន​មេ ៧០០​ក្បាល និង​បា ១៣០០​ក្បាល និង​កូន​ល្មម​លក់​ចំនួន ២០ ០០០​ក្បាល ក្នុង​មួយ​ខែ​ជា​មធ្យម​អាច​រក​ចំណូល​បាន​ជាង ៥០០​ដុល្លារ ហើយ​កូន​ប​ង្កែ​ប​ពូជ​មានឈ្មោះ​ថា កង្កែប​រណា ដែល​បាន​នាំ​ចូល​ពី​ប្រទេស​ថៃ​ផង​ដែរ ។

ទាក់ទង​ការ​លក់​ផង​ដែរ លោក​បាន​បែងចែក​ជា​ពីរ​ប្រភេទ គឺ​ការ​លក់​ពូជ និង​ការ​លក់​សាច់ ។ តាម​យុវជន​រូប​នេះ​បាន​និយាយ​ទីផ្សារ​កូន​កង្កែប​កំពុង​មានការ​កើនឡើង​ស្ទើរ​គ្រប់​បណ្តា​ខេត្ត បន្ទាប់​ពី​លោក​បាន​ចាប់ផ្តើម​ធ្វើការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ដូច​ជា YouTube និង Facebook ជាដើម ដែល​ភាគច្រើន​ប្រជាជន​មក​បញ្ជា​ទិញ​តាម​រយៈ​បណ្តាញ​ទាំងនោះ ហើយ​ប្រសិនបើ​មាន​លទ្ធភាព​ផលិត​កូនលោក​ថា អាច​នឹង​លក់​បាន​រហូត​ដល់ ៥០០០០,០០ ក្បាល​ក្នុង​មួយ​ខែ ។ ក៏​មាន​ក្តី​សង្ឃឹម​យ៉ាង​ខ្លាំង នា​ពេល​អនាគត​នោះ​លោក ហួ មិន​ត្រឹមតែ​ចង់​ពង្រីក​ក្នុង​ទីផ្សារ​ក្នុងស្រុក​ប៉ុណ្ណឹង​ទេ តែ​លោក​ក៏​សង្ឃឹម​យ៉ាង​ម៉ុ​ត​មាំ​ថា អាច​លូក​ចូល​ក្នុង​ទីផ្សារ​អន្តរជាតិ​ដូច​ជា ប្រទេស​ចិន​ជាដើម ។

លោក ហួ បាន​បន្ត​ថា «​ខ្ញុំ​មាន​ក្តី​សុ​បិ​ន្ត​ថា ខ្ញុំ​មិន​ត្រឹម​លក់​ឱ្យ​ធំ​ទូលាយ​ក្នុង​ទីផ្សារ​ក្នុងស្រុក​នោះ​ទេ តែ​ខ្ញុំ​ក៏​មាន​បំណង​ក្នុង​លក់​ទៅ​ក្នុង​ទីផ្សារ ក្នុង​ប្រទេស​ចិន​ផង​ដែរ​» ។ ក្នុង​ដែល​ទទួល​បាន​ជោគជ័យ​ទាំងនេះ​លោក ហួ តែងតែ​ជំរុញ និង​លើកទឹកចិត្ត​ខ្លួនឯង​ជា​និច្ច​ក្នុង​ការ​បើក​អាជីវកម្ម​នេះ​ដោយ​លោក​បាន​គិត​ជា​អាទិភាព​នោះ ទី​១ ក្តី​សុ​បិ​ន្ត ទី​២ ការ​គិត​វ​ជ្ជ​មាន ទី​៣ ចាប់ផ្តើម​ធ្វើ​ដោយ​មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់ និង​មាន​ភាព​វ័យឆ្លាត​ក្នុង​ការ​តាមដាន​អាជីវកម្ម​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ