យោងតាមទស្សនៈកម្មផលនៃព្រះពុទ្ធសាសនាបានបង្ហាញថា ដរាបណាមានអំពើល្អ ដរាបនោះទើបទទួលបានផលល្អ ។
សមដូចពុទ្ធភាសិតថា អាត្មាអញមានកម្មជារបស់ខ្លួន មានកម្មជាទាយាទ ឬជាមរតក មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីពុំនាក់អាស្រ័យ អាត្មាអញនឹងត្រូវធ្វើនូវកម្មណាជាកម្មល្អក្តី ជាកម្មអាក្រក់ក្តី អាត្មាអញនឹងត្រូវជាអ្នកទទួលនូវផលនៃកម្មនោះពុំខាន ។
ដោយផ្អែកតាមពុទ្ធគាថាខាងលើ កាលបើបុគ្គលម្នាក់ៗ លើកយកអរិយមគ្គមកអនុវត្តនៅក្នុងជីវភាពប្រចាំថ្ងៃ មានសេចក្តីយល់ឃើញត្រូវ១ សេចក្តីត្រិះរិះត្រូវ១ សម្តីត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ សេចក្តីព្យាយាមត្រូវ១ ស្មារតីត្រូវ១ ការតម្កល់ចិត្តត្រូវ១ ការប្រព្រឹត្តគ្រប់ទាំង៨ប្រការនេះហើយរមែងទទួលនូវចំហាយផលដែលជាគុណប្រយោជន៍សមតាមបំណងប្រាថ្នា ។ សាន សារិន
ចែករំលែកព័តមាននេះ