ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់យកជីវិត​មន្ត្រីយោធា២នាក់ ក្រោយបើកឡានឆ្លងទឹកអូរ​

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ មន្ត្រី​យោធា​ចំនួន​​២​នាក់​នៅ​ក្នុង​អង្គភាព​កងពលធំ​អន្តរាគមន៍​លេខ​៣ បាន​ឈ្លក់ទឹក​​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​ក្នុង​រថយន្ត រីឯ​៣នាក់​ផ្សេង​ទៀត​​បានរងរបួសធ្ងន់ស្រាល​ ក្នុង​ករណី​បើករថយន្ត​ឆ្លង​ទឹកអូរដែល​​កំពុង​ហូរខ្លាំង​ ​​បណ្តាល​ឱ្យ​ប៉ើងរថយន្ត​ធ្លាក់ទៅ​កន្លែងទឹកជ្រៅតែម្តង​​។ ហេតុការណ៍​ខាងលើ​ខាងលើនេះ​បានកើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា​ ​ឆ្នាំ​​២០២០…

ខេត្តព្រះវិហារ ៖ មន្ត្រី​យោធា​ចំនួន​​២​នាក់​នៅ​ក្នុង​អង្គភាព​កងពលធំ​អន្តរាគមន៍​លេខ​៣ បាន​ឈ្លក់ទឹក​​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​ក្នុង​រថយន្ត រីឯ​៣នាក់​ផ្សេង​ទៀត​​បានរងរបួសធ្ងន់ស្រាល​ ក្នុង​ករណី​បើករថយន្ត​ឆ្លង​ទឹកអូរដែល​​កំពុង​ហូរខ្លាំង​ ​​បណ្តាល​ឱ្យ​ប៉ើងរថយន្ត​ធ្លាក់ទៅ​កន្លែងទឹកជ្រៅតែម្តង​​។

ហេតុការណ៍​ខាងលើ​ខាងលើនេះ​បានកើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា​ ​ឆ្នាំ​​២០២០ ស្ថិត​ក្នុងភូមិ​ចំបក់​សែន​ជ័យ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

តាម​ប្រភពពី​សមត្ថកិច្ច​ចុះទៅពិនិត្យនៅ​កន្លែងកើតហេតុ​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​​​៥នាក់​ខាងលើ រួមមាន ១-​ឈ្មោះ លេង ចាន់​ធា​រា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខងារ​ជំនួយកា​រ​ការិយាល័យ​ទី​២ កងពលធំ​អន្តរាគមន៍​លេខ​៣ ជា​​អ្នក​បើកបរ រស់នៅ​ភូមិ​ពាក់​ស្បែក ឃុំ​រំដោះ​ស្រែ ស្រុក​ជំ​ក្សាន្ត ខេត្តព្រះវិហារ បានបាត់បង់ជីវិត​ ២-​ឈ្មោះ សំ សុង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​មន្ត្រី​យោធា​ចូល​និវត្តន៍ ជា​ម្ចាស់​រថយន្ត​ រស់នៅ​ភូមិ​ពាក់​ស្បែក ឃុំ​រំដោះ​ស្រែ ស្រុក​ជំ​ក្សាន្ត ខេត្តព្រះវិហារ​ បាន​បាត់បង់ជីវិត​ ៣-​ឈ្មោះ តា ខ្មៅ (​ហៅ​តា​៨​ជ្រុង​​) បានរង​របួសធ្ងន់​ ៤-​ឈ្មោះ ឃ​ន ឃិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​កោះ​ថ្មី ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ​រង​​របួសស្រាល​ និង៥-​ឈ្មោះ សុង មេ​ត ភេទ​ប្រុស អាយុ​១០​ឆ្នាំ ​​​រង​​របួសស្រាល​ ត្រូវជា​កូន​របស់​ឈ្មោះ​សំ សុង ។ ជនរងគ្រោះ​ទាំង​៥នាក់​ជិះ​ក្នុង​រថយន្ត​មួយ​គ្រឿង​ម៉ាក​តា​កូ​ម៉ា​ ពណ៌​ខ្មៅ ស៊េរី​​ឆ្នាំ​២០០៦​ ពាក់​ស្លាក​លេខ ភ្នំពេញ 2R- 7811 ។​

​តាម​ប្រភព​​ដដែល​បាន​​បន្ត​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះទាំង​​៥នាក់​ជិះ​ក្នុង​​រថយន្ត​មួយ​គ្រឿង​ម៉ាកតា​កូ​ម៉ា​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​គោល​បំណង​​ទៅ​មើល​ដីចំការ​ស្វាយ​របស់​​លោក​ ង៉ែត ចាន់​ថុ​ន ដោយសារ​តែ​​មិនសូវ​ស្គាល់​ភូមិ​សាស្ត្រ លុះ​មក​ដល់​ចំណុច​កើតហេតុក៏​បាន​បើករថយន្ត​ឆ្លង​ទឹកអូរ ដែល​កំពុង​ហូរខ្លាំង​ ​ធ្វើ​ឱ្យ​ប៉ើង​រថយន្ត​ធ្លាក់​ទៅកន្លែង​​ទឹក​ជ្រៅ​ បណ្តាល​ឱ្យ​ឈ្លក់​ទឹក​បាត់បង់ជីវិត​​២នាក់​នៅ​​ក្នុង​រថយន្ត​ ចំណែក​៣នាក់​​ផ្សេង​ទៀត​​រងរបួសធ្ងន់ស្រាល​ ដោយសារ​តែ​​វាយ​បំបែក​កញ្ចក់​រថ​យន្ត​​ផ្នែក​ខាងក្រោយ ។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​បាន​រថយន្ត​សា​មុ​យ​របស់​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​៨ មក​ដឹកនាំ​យក​ទៅ​កាន់​លំនៅ​ឋាន​របស់​គ្រួសារ​សព ដើម្បី​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ផង​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ