ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្គេ​ម Fortnite ប្តឹង​ក្រុមហ៊ុន Apple ទៅ​លើ​ការ​រឹត​បន្តឹង​កម្មវិធី

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ ក្រុមហ៊ុន​ផលិត​វី​ដេ​អូ​ហ្គេ​ម​ដ៏​ពេញ​និយម “Fortnite” កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្តឹង ក្រុមហ៊ុន Apple ពី​របៀប​ដែល​ខ្លួន​គ្រប់គ្រង​លើ App Store…

អា​មេ​រិ​ក ៖ ក្រុមហ៊ុន​ផលិត​វី​ដេ​អូ​ហ្គេ​ម​ដ៏​ពេញ​និយម “Fortnite” កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្តឹង ក្រុមហ៊ុន Apple ពី​របៀប​ដែល​ខ្លួន​គ្រប់គ្រង​លើ App Store ដោយ​ចោទប្រកាន់​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ iPhone ពី​អំណាច​ផ្តាច់មុខ​។

ក្រុមហ៊ុន Epic Game ដែល​ជា​អ្នក​ផលិត​ហ្គេ​ម Fortnite បាន​អំពាវនាវ​ដល់​ចៅក្រម​សហព័ន្ធ​ដើម្បី​បញ្ជា​ឱ្យ Apple បញ្ឈប់ «​ការ​ប្រឆាំង​នឹង​ការ​ប្រកួតប្រជែង​» របស់​ខ្លួន និង​ធ្វើ​ឱ្យ​ច្បាប់​របស់​ក្រុមហ៊ុន​យក្ស​នេះ មិន​មាន​សុពលភាព ដែល​តម្រូវ​ឱ្យ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​បង់លុយ ៣០% នៃ​ប្រតិបត្តិការ​នានា ដើម្បី​អាច​ដាក់​កម្មវិធី​នៅ App Store បាន​។

បណ្តឹង​នេះ ត្រូវ​បាន​ប្តឹង​នៅ​ថ្ងៃ​តែ​មួយ ដែល​ក្រុមហ៊ុន Apple បាន​ចាប់ផ្តើម Boot ហ្គេ​ម Fortnite ពី​ទីផ្សារ​អន​ឡាញ បន្ទាប់​ពី Epic Game បាន​បន្ថែម​ប្រព័ន្ធ​បង់ប្រាក់​ដែល​អនុញ្ញាត​ឱ្យ​អ្នកលេង​ធ្វើ​ប្រតិបត្តិការ​ឆ្លងកាត់​ប្រព័ន្ធ App Store ដោយ​សន្សំ​ប្រាក់​ក្នុង​ដំណើរការ​។

បណ្តឹង​បាន​អះអាង​ថា ក្រុមហ៊ុន Apple បាន​ក្លាយជា ក្រុមហ៊ុន​ដែល ប៉ុនប៉ង​គ្រប់គ្រង​ទីផ្សារ និង​រារាំង​ការ​ប្រកួតប្រជែង និង​ការ​បង្កើត​ថ្មី​។ ក្រុមហ៊ុន​នេះ គឺ​ធំ​ជាង មាន​អនុភាព ចាក់​ឫស​ជ្រៅ​ជាង​មុន និង​កាន់តែ​សាហាវ​ជាង​អ្នក​រកស៊ី​ផ្តាច់មុខ​ពី​មុន​ៗ»​។

ទោះ​យ៉ាងណា បណ្តឹង​របស់ Epic Game បាន​ចោទប្រកាន់ Apple ថា បាន​រារាំង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ដោយ​មិន​សម​ហេតុផល​។ Epic Game បាន​និយាយ​ថា វា​មិនមែន​កំពុង​ស្វែងរក​ប្រាក់ ឬ​សំណង ដែល​មាន​លក្ខណៈ​អំណោយផល​ដល់​ខ្លួនឯង​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ស្នើ​សុំ​ឱ្យ​តុលាការ​បញ្ជា​ឱ្យ​ផ្លាស់​ប្តូរ​គោលការណ៍​របស់ Apple សម្រាប់​អ្នក​អភិវឌ្ឍន៍​កម្មវិធី (App Developer) ទាំងអស់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ហ្គេ​ម Fortnite ត្រូវ​បាន​គេ​លេង​ប្រហែល ៣៥០​លាន​នាក់ នៅ​ជុំវិញ​ពិភព​លោក ចាប់តាំងពី​ត្រូវ​បាន​ចេញផ្សាយ​នៅ​ឆ្នាំ​២០១៧ ដែល​ជា​ហ្គេ​ម​មួយ​ដែល​អ្នកលេង ត្រូវ​តែ​រស់​ដោយ​ស្វែងរក​អាវុធ​និង​ធនធាន ខណៈ​ពេល​ដែល​កំចាត់​ដៃគូ​ប្រកួតប្រជែង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ