ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយខ្មែរមានប្រៀបជាងលុយចិន ជប៉ុន និង កូរ៉េ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរថ្ងៃនេះបានបង្ហាញពីថាមពលរបស់ខ្លួនខ្លាំង ជាងប្រាក់យន់ចិន ប្រាក់យ៉េនជប៉ុន និងប្រាក់វុនកូរ៉េ នេះបើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ១៤ខែសីហា…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរថ្ងៃនេះបានបង្ហាញពីថាមពលរបស់ខ្លួនខ្លាំង ជាងប្រាក់យន់ចិន ប្រាក់យ៉េនជប៉ុន និងប្រាក់វុនកូរ៉េ នេះបើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ១៤ខែសីហា ឆ្នាំ ២០២០នេះឱ្យដឹងថា ហាងឆេងប្រាក់ រៀលខ្មែរមានប្រៀបជាងប្រាក់យន់ចិន ដែល ១យន់ចិន ទិញចូលត្រឹមតែ ៥៩០ រៀល ហើយលក់ចេញតែ ៥៩៦ រៀលប៉ុណ្ណោះ ខណៈថ្ងៃម្សិលមិញទិញចូលរហូតដល់ ៥៩១ រៀល និងលក់ចេញ ៥៩៧ រៀល ។

ទន្ទឹមនេះសម្រាប់ប្រាក់យ៉េនជប៉ុនថ្ងៃនេះក៏ខ្សោយកម្លាំងជាងប្រាក់រៀលខ្មែរដែរ ដែល ១០០យ៉េនជប៉ុន ទិញចូលត្រឹមតែ ៣៨២៩ រៀល ហើយលក់ចេញតែ ៣៨៦៧ រៀល ប៉ុណ្ណោះ ដែលកាលពីថ្ងៃម្សិលមិញ ទិញចូលរហូតដល់ ៣៨៣៨ រៀល និងលក់ចេញ ៣៨៧៧ រៀល ។

ជាមួយគ្នានេះសម្រាប់ហាងឆេងប្រាក់វុនកូរ៉េវិញ ក៏ចាញ់ប្រៀបប្រាក់រៀលខ្មែរដែរ ដោយ ថ្ងៃនេះ ១០០វុនកូរ៉េ ទិញចូលត្រឹមតែ ៣៤៦ រៀល និងលក់ចេញតែ ៣៤៩ រៀលប៉ុណ្ណោះ ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលរហូតដល់ ៣៤៧ រៀល ហើយលក់ចេញដល់ទៅ ៣៥០ រៀលឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ