ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pacquiao នៅ​តែ​ចង់​ប៉ះ Floyd ម្តងទៀត មុនពេល​ប្រកាស​ចូល​និវត្តន៍

3 ឆ្នាំ មុន

អន្តរជាតិ ៖​​ Manny Pacquiao នៅ​តែ​ចង់​ជួប​គ្នា​ម្តងទៀត​ជាមួយ Floyd Mayweather ដែលប្រកាសចូលនិវត្តន៍កាលពីឆ្នាំ២០១៧ ខណៈ​ដែល​រូបគេ​ចង់​ធ្វើការ​ប្រកួត​ចុង​ក្រោយ​ចំនួន​២​ ឬ៣លើក​ទៀត…

អន្តរជាតិ ៖​​ Manny Pacquiao នៅ​តែ​ចង់​ជួប​គ្នា​ម្តងទៀត​ជាមួយ Floyd Mayweather ដែលប្រកាសចូលនិវត្តន៍កាលពីឆ្នាំ២០១៧ ខណៈ​ដែល​រូបគេ​ចង់​ធ្វើការ​ប្រកួត​ចុង​ក្រោយ​ចំនួន​២​ ឬ៣លើក​ទៀត មុន​ពេល​ប្រកាស​ចូល​និវត្តន៍​។

ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន​វ័យ ៤១​ឆ្នាំ​រូប​នេះ បាន​ចាញ់​ក្នុង​ការ​ប្រយុទ្ធ​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់សកល​កាល​ឆ្នាំ​២០១៥ ដោយ​ត្រូវ​ស្តេច​ប្រដាល់​អា​មេ​រិ​ក Mayweather វ័យ ៤៣​ឆ្នាំ​យកឈ្នះ​ដោយ​ពិន្ទុ​។

គ្រូបង្វឹក​របស់ Pacquiao លោក Freddie Roach បាន​ថ្លែងប្រាប់​គេហទំព័រ BoxingScene ថា «​អ្វី​ដែល​គេ (Pacquiao) ចង់បាន​បំផុត​គឺ ការ​ជួប Mayweather ម្តងទៀត​។ គេ​ចង់​ត្រឡប់​ទៅ​កាន់ការ​ប្រកួត​ឡើង​វិញ​ម្តងទៀត ២ ឬ ៣​លើក​ចុង​ក្រោយ មុន​ប្រកាស​ចូល​និវត្តន៍​។ ហើយ​បន្ទាប់​មក​ប្រហែលជា​គេ​នឹង​ប្រឡូក​ចូល​ឆាកនយោបាយ ដើម្បី​ឈរឈ្មោះ​ជា​ប្រធានាធិបតី​នៃ​ប្រទេស​របស់​គេ​»​។

សូម​រំលឹក​ថា ជំនួប​រវាង​កំពូល​កីឡាករ​ទាំង​ពីរ កាលពី​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៥ នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក បាន​ក្លាយជា​ការ​ប្រកួត​ដែល​រក​ប្រាក់​ចំណូល​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កីឡាប្រដាល់ ដោយ​អាច​រកបាន ៨៨៥​លាន​ដុល្លារ​អា​មេ​រិ​ក​៕ (​ដកស្រង់​ចេញពី The Sun)