ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចិ​ញ្ចឹម​ត្រី​​ និង​​សត្វ​មាន​សន្ទុះ​កើនឡើង​ក្នុង​សម័យ​កូ​វីដ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ «យោង​ទៅ​លើ​ស្ថានភាព​ភូមិសាស្ត្រ ការ​ប្រែប្រួល​អាកាសធាតុ ទឹកទន្លេ​មិន​ឡើង​តាម​ទម្លាប់ ប្រជាពលរដ្ឋ ក៏​ដូច​ជា​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​មិន​រំពឹង​ថា​ចាប់​ត្រី​ក្នុង​ទន្លេ​នោះ​ទេ​ឆ្នាំ​នេះ ដោយ​ពួក​គាត់​បែរមក​ចិញ្ចឹម​ត្រី ជា​លក្ខណៈ​គ្រួសារ និង​តាម​​អាជីវ​កម្ម​វិញ​»…

ខេត្តកំពង់ឆ្នាំង ៖ «យោង​ទៅ​លើ​ស្ថានភាព​ភូមិសាស្ត្រ ការ​ប្រែប្រួល​អាកាសធាតុ ទឹកទន្លេ​មិន​ឡើង​តាម​ទម្លាប់ ប្រជាពលរដ្ឋ ក៏​ដូច​ជា​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​មិន​រំពឹង​ថា​ចាប់​ត្រី​ក្នុង​ទន្លេ​នោះ​ទេ​ឆ្នាំ​នេះ ដោយ​ពួក​គាត់​បែរមក​ចិញ្ចឹម​ត្រី ជា​លក្ខណៈ​គ្រួសារ និង​តាម​​អាជីវ​កម្ម​វិញ​» ។

លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​អះអាង​បែប​នេះ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២០ នេះ ដោយ​បាន​បន្ថែម​ថា​ ការ​ចិញ្ចឹមសត្វ ពិសេស​សត្វ​ស្លាប​ក៏​មាន​សន្ទុះ​កើនឡើង​មិន​ចាញ់​វារីវប្បកម្ម​ដែរ ក្នុង​សម័យ​កូ​វីដ​-១៩​នេះ​។

លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ថា ​មក​ដល់​ម៉ោង​នេះ​ទឹកទន្លេ​នៅ​មិន​ទាន់​ឡើង​នៅឡើយ​ទេ​ ចូល​ដល់​ជិត​ពាក់កណ្តាល​ខែសីហា​ទៅ​ហើយ នៅ​សល់​តែ​ជាង​១​ខែ​ទៀត​រដូវ​បើក​នេសាទ​និង​ចូល​មក​ដល់ ។ ប៉ុន្តែ​ស្ថានភាព​ទឹក​គឺ​មិន​អំណោយផល​ទាល់តែ​សោះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ និង​ម្ចាស់​​អាជីវ​​កម្ម​មួយ​ចំនួន​ងាក​មក​ធ្វើការ​ចិញ្ចឹម​ត្រី​តាម​លក្ខណៈ​គ្រួសារ​សហគមន៍​វិញ ។ បើ​គិត​មក​ដល់​ពេល​នេះ ក្នុង​នោះ​ខេត្តកំពង់ឆ្នាំង​មាន​បែរ​ចិញ្ចឹម​ត្រី​ក្នុង​ទន្លេ ជាង​៨០០​បែរ និង​ចិញ្ចឹម​ត្រី​ក្នុង​ស្រះ​ដាក់​បែ មាន​ចំនួន​ជាង​៣០០​បែ ។

លោក​បាន​បញ្ជាក់​ថា​ វិស័យ​វារីវប្បកម្ម​ឆ្នាំ​នេះ​មាន​សន្ទុះ​កើនឡើង​គួរ​កត់សម្គាល់ ក្នុង​សម័យ​កូ​វីដ​១៩​នេះ​។ ពួក​គាត់​បាន​ចិញ្ចឹម​ត្រី​ប្រា ត្រី​ពោ ត្រី​ឆ្តោ ត្រី​អណ្តែង ត្រី​ទី​ឡា​ព្យ៉ា និង​ត្រី​សណ្ដាយ​ជាដើម ។ ក្នុង​រដូវ​បិទ​នេសាទ​ដែល​ស្ថានភាព​ទឹកទន្លេ មិន​អំណោយ​ផល​បែប​នេះ នេះ​មន្ត្រី​ជំនាញ​ក៏​បាន​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ជលផល​ដោយ​មិន​បន្ធូរ​ដៃ​ឡើយ​ចំពោះ​បទល្មើស​នេសាទ​ដែល​ដាក់​របាំង​ស្បៃ​មុង របាំង​សាច់​អួន និង​នេសាទ​ក្នុង​រដូវ​ហាមឃាត់​ជាដើម ផង​ដែរ ។

លោកបាន​បញ្ជាក់​បន្ត​ថា សិ្ថ​ត​ក្នុង​ស្ថានភាព​កូ​វីដ-​១៩នេះ​ដែរ ការ​ចិញ្ចឹមសត្វ​ក៏​មាន​សន្ទុះ​កើនឡើង​គួរ​កត់សម្គាល់​ដែរ ​ពិសេស​ប្រភេទ​សត្វ​បក្សី ។ ​ក្នុង​ខេត្តកំពង់ឆ្នាំង​មានការ​ចិញ្ចឹម​គោក្របី​ជាង​ជិត​២០​ម៉ឺន​ក្បាល ចិ​ញ្ជឹ​ម​ជ្រូក​ជាង​២០​ម៉ឺន​ក្បាល ចិញ្ចឹម​បក្សី ដូច​ជា​មាន់ ទា ក្ងាន​ជាដើម មាន​ជាង​៣​លាន​ក្បាល​ ឃើញ​ថា​៖​ការ​ចិញ្ចឹម​បក្សី​នេះ​មាន​សន្ទុះ​កើនឡើង គួរ​កត់សំគាល់ ។ ចំណែក​ការ​កសិដ្ឋាន​ធំ​ៗ ចិ​ញ្ជឹ​ម គោ ក្របី មាន​ប្រមាណ ជា ង​៤០ កសិដ្ឋាន ។

ជា​ចុង​ក្រោយ ​លោក​ប្រធាន​មន្ទីរ​កសិកម្ម ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​ចូលរួម​គោរព​ច្បាប់ ​កុំ​នេសាទ​ដោយ​ខុសច្បាប់​ក្នុង​រដូវ​ហាមឃាត់ និង​សូម​ងាក​មក​ចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ តាម​បែប​ធ្វើ​អាង​សិប្បនិមិត្ត ឬ​ការ​ចិញ្ចឹម​ក្នុង​ស្រះ​ជាដើម​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ