ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ozil និយាយ​ពាក្យ​ក្នុង​ចិត្ត ក្រោយ​ធុញទ្រាន់​នឹង​ពាក្យ​ច​ចាម​រ៉ា​ម​ជា​ច្រើន​អំពី​ខ្លួន

3 ឆ្នាំ មុន

អង់គ្លេស ៖ ខ្សែបម្រើ Mesut Ozil របស់​ក្រុម​កាំភ្លើង​ធំ Arsenal បាន​និយាយ​ថា គេ​នឹង​នៅ​ជាមួយ​ក្លិប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​​ឡុ​ង​ដ៍មួយនេះ រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ចសន្យា​របស់​ខ្លួន​នៅ​ខែមិថុនា…

អង់គ្លេស ៖ ខ្សែបម្រើ Mesut Ozil របស់​ក្រុម​កាំភ្លើង​ធំ Arsenal បាន​និយាយ​ថា គេ​នឹង​នៅ​ជាមួយ​ក្លិប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​​ឡុ​ង​ដ៍មួយនេះ រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ចសន្យា​របស់​ខ្លួន​នៅ​ខែមិថុនា ឆ្នាំ ២០២១​។

អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​វ័យ ៣១​ឆ្នាំ​រូប​នេះ មិន​បាន​បង្ហាញខ្លួន​សម្រាប់ Arsenal ចាប់តាំងពី​ក្របខ័ណ្ឌ Premier League ត្រឡប់​មក​វិញ​កាលពី​ខែមិថុនា ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​អេ​ស្ប៉ា​ញ​លោក Mikel Arteta​។

កីឡាករ​រូប​នេះ បាន​ថ្លែងប្រាប់​ទៅ​កាន់​គេហទំព័រ theathletic ថា «​អ្វី​ៗ​គឺ​មានការ​លំបាក ប៉ុន្តែ​ខ្ញុំ​ស្រឡាញ់ Arsenal​។ ខ្ញុំ​នឹង​សំរេចចិត្ត​នៅ​ពេល​ដែល​ខ្ញុំ​ចង់ទៅ មិនមែន​អ្នក​ដទៃ​ជា​អ្នក​កំណត់​នោះ​ទេ​។ ខ្ញុំ​នឹង​ផ្តល់​អ្វី​ៗ​គ្រប់យ៉ាង​ដែល​ខ្ញុំ​មាន​សម្រាប់​ក្លិប​នេះ​។ ស្ថានភាព​បែប​នេះ នឹង​មិន​ធ្វើ​ឱ្យ​ខ្ញុំ​ខកចិត្ត​ទេ​។ ប៉ុន្តែ​វាកាន់តែធ្វើឱ្យខ្ញុំ​ប្រឹងប្រែង​ខ្លាំង​ជា​មុន​។ ខ្ញុំ​បាន​បង្ហាញ​វា​កាលពី​អតីតកាល ហើយ​ខ្ញុំ​អាច​ត្រឡប់​មក​ក្រុម​វិញ ហើយ​ខ្ញុំ​នឹង​បង្ហាញ​វា​ម្តងទៀត​»​។

សូម​រំលឹក​ថា Mesut Ozil ដែល​បាន​ចូលរួម​ជាមួយ​ក្រុម Arsenal ក្នុង​តម្លៃ ៤២,៤​លាន​ផោន​ពី​ក្លិប Real Madrid ក្នុង​ឆ្នាំ​២០១៣ បាន​បាត់បង់​ការ​ពេញចិត្ត​ក្រោម​ការ​ដឹកនាំ​របស់អតីត​គ្រូបង្វឹកចាស់​គឺ​លោក Unai Emery​។

ក្រោយ​ការ​តែងតាំង​លោក Mikel Arteta កាលពី​ខែធ្នូ ឆ្នាំ​២០១៩ Ozil បាន​ចាប់ផ្តើម​ការ​ប្រកួត Premier League ទាំង ១០​លើក​របស់ Arsenal ភ្លាម​ៗ​មុន​ពេល​ផ្ទុះ​ឡើង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ ដែល​បាន​បង្ខំ​ឱ្យ​ផ្អាក​លី​គ​រយៈពេល ៣​ខែ​កាលពី​ខែមីនា​។ ប៉ុន្តែ​បន្ទាប់​ពី​បាល់ទាត់​ត្រឡប់​មក​វិញ រូបគេ​មិន​បាន​បង្ហាញខ្លួន​នៅ​ក្នុង​ការ​ប្រកួត​ចំនួន ១៣​លើក​កន្លង​មក​របស់ Arsenal គ្រប់​កម្មវិធី​ទាំងអស់​។ ដែល​នាំ​ឱ្យ​មាន​ពាក្យ​ច​ចាម​រ៉ា​ម​ជា​ច្រើន​ថា គេ​នឹង​ចាក​ចេញពី Arsenal ទៅ​ក្លិប​នេះ ក្លិប​នោះ​៕ (ដកស្រង់ចេញពី BBC)