ទីក្រុងពាណិជ្ជកម្មភ្នំពេញ សមានា បានបើកសម្ពោធសាកល្បងហើយ !


រាជធានីភ្នំពេញ ៖ ទីផ្សារអាជីពជំនាន់ថ្មីទីក្រុងពាណិជ្ជកម្មភ្នំពេញ សមានា (ផ្សារទី១) ចាប់ផ្តើមបើកដំណើរការសាកល្បងនៅថ្ងៃទី ១៣ ខែសីហានេះ ! ។ នេះជាផ្សារដំបូងគេដែលបង្កើតដោយជនជាតិសិង្ហបុរី សមានាគ្រុបនៅកម្ពុជា ។ ផ្សារនេះមានទីតាំងស្ថិតនៅក្នុងតំបន់ដឹកជញ្ជូនសេដ្ឋកិច្ចនៃរាជធានីភ្នំពេញ ។

This image has an empty alt attribute; its file name is e6ea6da03453ae192bd2e10960dec5a9-1024x610.jpg

គម្រោងនេះគ្របដណ្តប់លើផ្ទៃដី ៤៨០,០០០ម៉ែត្រការ៉េ ផ្សារដំណាក់កាលទី ១ នេះមានផ្ទៃដីចំនួន២៦០០០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៤ (ផ្លូវដឹកជញ្ចូន) គីឡូម៉ែត្រលេខ ២៣ និងមានចម្ងាយ ១០គីឡូម៉ែត្រពីអាកាសយានដ្ឋានភ្នំពេញ ។ តំបន់ទីប្រជុំជនអាចបើកបរដោយផ្ទាល់ និងមធ្យោបាយធ្វើដំណើរងាយស្រួលទៅកំពង់ផែក្រុងព្រះសីហនុ ។

This image has an empty alt attribute; its file name is fb803ec6b8cc7b78738118a8ae28677b-1024x682.jpg

ផ្សារនេះបានបោះជំហ៊ាន និងអភិវឌ្ឍន៍តាមដំណាក់កាលមានដូចជាផ្សារ ឃ្លាំង មជ្ឈ មណ្ឌលលក់ទំនិញ សណ្ឋាគារ ខុនដូ ការិយាល័យនិងកន្លែងផ្សេងៗជាបន្តបន្ទាប់ ។ ផ្សារដំណាក់កាលទី ១ ផ្តោតលើសម្ភារសាងសង់ និងទំនិញខ្នាតតូចដែលមានដូចជាផ្នែកអគ្គិសនី ឧបករណ៍សំណង់ គ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់ ស្បែកជើង មួក របស់ប្រើប្រាស់ប្រចាំថ្ងៃ ម្ហូបអាហារ និងកន្លែងស្នាក់នៅផងដែរ ។ នៅទីនេះទំនិញមកពីរោងចក្រផ្ទាល់ ដែលទទួលបានការទិញលក់ក្នុងតម្លៃដើម ទិញដោយទំនុកចិត្ត មានផាសុខភាព និងទទួលបានការបញ្ចុះតម្លៃនូវទំនិញជាច្រើនដែលអ្នកពេញចិត្ត ។

This image has an empty alt attribute; its file name is 9db447be87951c6d0066c5474db12d95-1024x682.jpg

ក្នុងអំឡុងពេលបើកសាកល្បង សមានា បានរៀបចំលើកស្លាកយីហោដើម្បីប្រើប្រាស់ជារួម ។ នាពេលបច្ចុប្បន្ននេះមានហាងជាង ២៥០ បានតាំងទីលំនៅក្នុងផ្សារដំណាក់កាលដំបូងនៃគម្រោងរួមមានម៉ាកល្បីៗ ដូចជា Midea និង Hisense ។ លើសពីនេះក៏មានយីហោ ហាងចិនល្បីចំនួនបី GOODS YIWU , ហាងលក់សម្ភារសំណង់ LING SHANG MASA, និងផ្សារ ZONG GOU នឹងបើកដំណើរការផ្តល់ជូនរង្វាន់ដើម្បីជាការស្វាគមន៍ជាមួយព្រឹត្តិការណ៍នេះ ។

This image has an empty alt attribute; its file name is 196c4c05292763fc2b21b3c7cd4aa032.jpg

ទោះបីជានេះជាលើកដំបូងនៅកម្ពុជាតែ សមានា បានបង្ហាញនូវការប្តេជ្ញាចិត្តដើម្បីធ្វើអោយផ្សារនៅតំបន់អាស៊ីអាគ្នេយ៍កាន់តែរីកដុះដាល ។ ផ្សារយ៉ាងហ្គន មីយ៉ាន់ម៉ា បាន បើកនៅថ្ងៃទី ៨ ខែសីហា, ចាការតា ឥណ្ឌូនេស៊ី និងបាកកក ប្រទេសថៃ ក៏បើកសាកល្បងនៅថ្ងៃទី ១៨ខែសីហា និងថ្ងៃទី ២៩ខែសីហានេះដែរ ។ ដោយសារភាពចម្រុះនៃប្រពៃណីវប្បធម៌ជំនឿសាសនា និងលក្ខណៈអាកាសធាតុជាក់ស្តែងនៅអាស៊ីអាគ្នេយ៍ចំណូលចិត្ត ទិញឥវ៉ាន់ និងទម្លាប់របស់អ្នកប្រើប្រាស់ផ្សេងៗគ្នា សមានា មិនត្រឹមតែផ្តល់ជូនអតិថិ ជននូវជម្រើសដ៏សម្បូរបែបពីគ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់ទាន់សម័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជូននូវសេវាកម្មគាំទ្រផ្សេងៗពីទស្សនវិស័យក្នុងស្រុកផ្សារទំនើប និងបទពិសោធន៍ជាដើម ។

This image has an empty alt attribute; its file name is bcb2abc0d22e1d63509daeacf7f449f9-1024x768.jpg

យោងតាមការណែនាំ ចាប់តាំងពីការបង្កើត សមានា កំពុងអភិវឌ្ឍន៍យ៉ាងសកម្មនូវទីក្រុងពាណិជ្ជកម្មភ្នំពេញ និងមជ្ឈមណ្ឌលដឹកជញ្ជូននៅក្នុងទីផ្សារ ។ ទីក្រុងពាណិជ្ជកម្មភ្នំពេញដំណាក់កាលទី ២ និងដំណើរការជាមួយនិងបរិស្ថានល្អ និងសេវាកម្មប្រកបដោយ បទពិសោធន៍ ហើយនិងរៀបចំដំណាក់កាលទី ២ ចាប់ផ្តើមនៅខែកញ្ញាខាងមុខនេះ ។ ទីក្រុងពាណិជ្ជកម្មភ្នំពេញបើកសាកល្បងនៅថ្ងៃទី ១៣ ខែសីហា ហើយមានការផ្សព្វផ្សាយជាច្រើនដើម្បីស្វាគមន៍ភ្ញៀវដែលបានមកទស្សនា ។

This image has an empty alt attribute; its file name is 1e0f7513c2d32e3a8c111129f9665bd7.jpg

ទីក្រុងពាណិជ្ជកម្មភ្នំពេញ សមានា មានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៤ គីឡូម៉ែត្រលេខ ២៣ ទីក្រុងពាណិជ្ជកម្មភ្នំពេញ ទូរស័ព្ទលេខ 066 280 888 ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is ea5d50a14e2e6bb4e5fcdfd55f93b8a9-1024x682.jpg
This image has an empty alt attribute; its file name is a1aad96eef257b86f19e3fb285f7c82b.jpg
Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ