បាត់​មុខ​មួយ​រយៈ​! សម ម៉ា​ណា សម្រាល​បានកូន​ស្រី​មួយ​បាត់​ហើយ


រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​រូបសម្បត្តិ​ស្រស់​សោភា ដែល​មានមុខមាត់​ដូច​ជា កូនកាត់​ឥណ្ឌា និង​និយម​សម្តែង​ជា​តួ​ស្លូត​កន្លង​នៅ​ក្នុង​ខ្សែភាពយន្ត​រឿង​ភាគ ឬ​ក៏​រឿង​ដុំ​នោះ នាង សម ម៉ា​ណា បាន​បាត់​មុខ និង​រសាត់​ឆ្ងាយ​ពី​សិល្បៈ​មួយ​រយៈ​ធំ លែង​ឃើញ​ការ​សម្តែង​របស់​នាង តែ​ស្រាប់តែ​ថ្មី​ៗ​នេះ​នាង សម ម៉ា​ណា បាន​ធ្វើ​អោយ​មហាជន​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពេល​នាង​ប្រាប់​មហាជន​អ្នកគាំទ្រ​ថា នាង​ទើបតែ​សម្រាលកូន​បាន​១​ខែ​ជាង​មក​ហើយ ។

ការ​បង្ហាញមុខ​កូនស្រី ដ៏​ស្រស់​ស្អាត​របស់​តារា​សម្តែង​ស្រី​រូប​នេះ កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ផ្ទុះ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ពី​សំណាក់​អ្នកគាំទ្រ​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង ដែល​សុខ​ៗ​នាង​ស្រាប់តែ​បង្ហោះ​រូប​ទារិកា​តូច ដែល​ទើបនឹង​សម្រាល​បាន​១​ខែ ២០​ថ្ងៃ​ប៉ុណ្ណោះ ហើយ​បាន​ហៅ​ទា​រិ​ក​តូច​នោះ​ជា​កូន​របស់​នាង​យ៉ាង​ពេញ​ៗ​មាត់​ទៀត​ផង ។

ជា​រួម​នា​ពេល​កន្លង​មកនេះ តារា​សម្តែង​ស្រី​រូប​នេះ​ធ្លាប់​បាន​ប្រកាសប្រាប់​មហាជន អ្នកគាំទ្រ​របស់​ខ្លួន​អោយ​បានដឹង​ថា កំពុង​តែ​ពពោះ​កូន​ដំបូង​ពិតមែន ក្រោយ​ពី​មហាជន​អ្នកគាំទ្រ​ឃើញ​រូបរាង​របស់​នាង​ប្រែជា​បែក​សាច់​ជាង​មុន ហើយ​រូប​នាង​ក៏​បាន​ប្រាប់​ទៀត​ថា នឹង​ផ្អាក​ពី​សិល្បៈ​មួយ​រយៈ​ដូច​គ្នា ។

ស្រាប់តែ​ពេល​នេះ រូប​នាង​បាន​សម្រាល​កូនស្រី​របស់​នាង​រួច​ទៅ​ហើយ ដោយ​មិន​បាន​ប្រាប់​មហាជន​អោយ​បានដឹង​តែ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ក្រ​លែ​កមក​មើល​ទា​រិ​ក​តូច​នេះ​វិញ មុខមាត់​ឃើញ​ថា ពិតជា​ស្រ​ដៀង​នឹង សម ម៉ា​ណា ខ្លាំង ហើយ​មានមុខ​ឃ្យូ​ត គួរ​ឲ្យ​ក្នាញ់​ខ្លាំង​តែ​ទៀត​ផង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា​តារា​សម្តែង​ស្រី​រូប​នេះ​សម្រាល​កូនស្រី​ដំបូង​ដ៏​គួរ​អោយ​ស្រលាញ់​ម្នាក់​ក៏​ដោយ ក៏​រូប​នាង​មិន​ទាន់​បាន​បង្ហើយ​ប្រាប់​អោយ​មហាជន​បានដឹង​ថា​ស្វាមី​របស់​នាង​ជា​នរណា​ម្នាក់​នោះ​ឡើយ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ