អតីត​កីឡាករ Man Utd ម្នាក់​ថា​ការ​ដើរ​ចេញពី​ក្លិប​នេះ គឺជា​រឿង​ល្អ​បំផុត​ក្នុង​ជីវិត​របស់​គេ


អន្តរជាតិ ៖ កីឡាករ​គ្រប់​រូប​តែងតែមាន​ក្តី​ស្រមៃ​នៅ​កុមារភាព ចង់​ចុះ​កុងត្រា​ជាមួយ​ក្លឹ​ប​បាល់ទាត់​កំពូល​លើ​ពិភពលោក ក្នុង​ក៏​ដូច​ជា​ក្លិប Manchester United ផង​ដែរ​។ ប៉ុន្តែ​ពេលវេលា​របស់​កីឡាករ Bebé នៅ Old Trafford បាន​ក្លាយជា​សុ​បិ​ន្ត​ដ៏​អាក្រក់​បំផុត​ក្នុង​ជីវិត​របស់​គេ​។

ខ្សែបម្រើ​ព័រ​ទុ​យ​ហ្គា​ល់ Tiago Manuel Dias Correia ដែល​មាន​រហស្សនាម​ក្នុង​បាល់ទាត់​ថា Bebé គឺជា​កីឡាករ​ដែល​សំណាង​ត្រូវ​បាន Sir Alex Ferguson ពេញចិត្ត​ដោយ​ហ៊ាន​ចំណាយ ៧,៤​លាន​ផោន ដើម្បី​នាំ​យក​រូបគេ​ពី​ក្លិប Vitória S.C របស់​ព័រ​ទុ​យ​ហ្គា​ល់​មក​កាន់​ទឹកដី Old Trafford ប្រទេស​អង់គ្លេស​កាលពី​ឆ្នាំ​២០១០​។ ប៉ុន្តែ​ការ​ឈាន​ជើង​មក​ដល់​ក្លិប​កំពូល​អង់គ្លេស​មួយ​នេះ មិន​បាន​ជួយ​ឱ្យ Bebé ជោគជ័យ​និង​ប្រែក្លាយ​ខ្លួន​ជា​កីឡា​កំពូល​នោះ​ទេ​។ តែ​វា​បែរ​ទៅ​ជា​សុ​បិ​ន្ត​ដ៏​អាក្រក់​បំផុត សម្រាប់​អាជីព​បាល់ទាត់​របស់​គេ​។ ដោយ​រយៈពេល ៤​ឆ្នាំ​រូបគេ​បង្ហាញខ្លួន​ត្រឹមតែ ៧​ប្រកួត​ប៉ុណ្ណោះ​សម្រាប់​ក្រុម​ឈុត​ធំ ក្នុង​នាម​ជា​កីឡាករ​បម្រុង​។

Bebé ដែល​បច្ចុប្បន្ន​កំពុង​លេង​ឱ្យ​ក្រុម​អេ​ស្ប៉ា​ញ Rayo Vallecano នៅ​លី​គ​លំដាប់​ទី​២ បាន​ថ្លែងប្រាប់​គេហទំព័រ Goal យ៉ាង​ដូច្នេះ​ថា​«​អំឡុង​ពេល​នោះ រាល់ថ្ងៃ​ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​ភ្នាក់ងារ​របស់ខ្ញុំ​ដើម្បី​សុំ​គាត់​អោយ​ខ្ញុំ​ចេញ​ក្លិប​។ វា​ជា​ពេលវេលា​ដ៏​អាក្រក់​បំផុត​។ នៅ​ពេល​ដែល​អ្នក​មិន​បាន​លេង ទោះបី​អ្នក​នៅ​ក្លិប​ធំ​ក៏​ដោយ​។ អ្នក​នឹង​មិន​សប្បាយចិត្ត​ទេ ដូច្នេះ​ហេតុ​អ្វី​នៅ​បន្ត?»​។

ខ្សែបម្រើ​វ័យ ៣០​ឆ្នាំ​រូប​នេះ​បន្ត​ទៀត​ថា «​ខ្ញុំ​ចាំ​បាន​ថា ពេល​នោះ​ខ្ញុំ​កំពុង​លេង​អោយ​ឈុត​យុវជន​របស់ United ហើយ​ភ្នាក់ងារ​ខ្ញុំ​បាន​ទូរស័ព្ទ​មក​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ត្រូវ​បាន​គេ​លក់​អោយទៅ​ក្លិប Benfica (​ព័រ​ទុ​យ​ហ្គា​ល់​)​។ វា​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​នៃ​ជីវិត​របស់ខ្ញុំ​!​។ វា​ជា​ក្តី​សុបិន​ក្នុង​ការ​លេង​នៅ​ទីនោះ ពីព្រោះ​មិត្តភក្តិ និង​ក្រុម​គ្រួសារ​របស់ខ្ញុំ​ទាំងអស់​ជា​អ្នកគាំទ្រ Benfica»៕ (​ដកស្រង់​ចេញពី The Sun)

Bebé ជាមួយ​ក្រុម Rayo Vallecano
Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ