ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២៤​ម៉ោង ឥណ្ឌា​មាន​អ្នក​ឆ្លង​កូ​វី​ដ​លើស​ពី ៥០.០០០​ករណី រយៈពេល​១៥​ថ្ងៃ​ជាប់​ៗ​គ្នា

3 ឆ្នាំ មុន

ឥណ្ឌា ៖ ក្រសួងសុខាភិបាល​ប្រទេស​ឥណ្ឌា បាន​រាយការណ៍​ពី​ការ​កើនឡើង​នូវ​អ្នក​ឆ្លង​មេរោគ COVID-19 ជា​រៀងរាល់ថ្ងៃ ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ កើន​លើស ៤៧.០០០​នាក់​ហើយ ។…

ឥណ្ឌា ៖ ក្រសួងសុខាភិបាល​ប្រទេស​ឥណ្ឌា បាន​រាយការណ៍​ពី​ការ​កើនឡើង​នូវ​អ្នក​ឆ្លង​មេរោគ COVID-19 ជា​រៀងរាល់ថ្ងៃ ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ កើន​លើស ៤៧.០០០​នាក់​ហើយ ។

មន្ត្រី​ក្រសួងសុខាភិបាល​ឥណ្ឌា បាន​និយាយ​ថា អ្នក​ឆ្លង​រក​ឃើញ​ថ្មី​ចំនួន ៦៦.៩៩៩ ករណី​ទៀត នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ សីហា​នេះ នាំ​ឲ្យ​ចំនួន​សរុប​ជិត ២,៤​លាន​នាក់ ។

ប្រទេស​ឥណ្ឌា មាន​ករណី​ប្រជាជន​ឆ្លង​លំដាប់​លេខ​៣ នៅ​លើ​ពិភពលោក នៅ​ពីក្រោយ​សហរដ្ឋអាមេរិក និង​ប្រេ​ស៊ី​ល ឥឡូវនេះ បាន​រាយការណ៍​ថា មាន​អ្នក​ឆ្លង​កើនឡើង​ចំនួន ៥​ម៉ឺន​ករណី ឬ​ច្រើន​ជាង​នេះ ក្នុង​មួយ​ថ្ងៃ​ៗ ក្នុង​រយៈពេល​១៥​ថ្ងៃ​ជាប់​ៗ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ