ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០៣០ កម្ពុជា​គ្រោង​ប្រែក្លាយ​កសិកម្ម​ទៅ​ជា​កសិកម្ម​ទំនើប

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​កសិកម្ម​នៅ​តែ​ជា​វិស័យ​ស្នូល​មួយ​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ជា​វិស័យ​ដែល​ពលរដ្ឋ​កម្ពុជា​ភាគច្រើន​នៅ​តែ​ពឹងផ្អែក​លើ​វា ។ ហើយ​សម្រាប់​ឆ្នាំ​២០២០​នេះ ក្នុង​ពេល​ពិភពលោក​កំពុង​ជួប​វិបត្តិ​ដោយសារ​តែ​កូ​វី​ឌ​១៩ ធ្វើ​អោយ​វិស័យ​កសិកម្ម​កម្ពុជា​ក្លាយជា​ឱកាស​ក្នុង​ការ​ពង្រីក​ខ្លួន​បន្ថែម​ទៀត ។ ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក៏​បាន​គ្រោង​នឹង​កែប្រែ…

រាជធានី​ភ្នំពេញ ៖ វិស័យ​កសិកម្ម​នៅ​តែ​ជា​វិស័យ​ស្នូល​មួយ​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ជា​វិស័យ​ដែល​ពលរដ្ឋ​កម្ពុជា​ភាគច្រើន​នៅ​តែ​ពឹងផ្អែក​លើ​វា ។ ហើយ​សម្រាប់​ឆ្នាំ​២០២០​នេះ ក្នុង​ពេល​ពិភពលោក​កំពុង​ជួប​វិបត្តិ​ដោយសារ​តែ​កូ​វី​ឌ​១៩ ធ្វើ​អោយ​វិស័យ​កសិកម្ម​កម្ពុជា​ក្លាយជា​ឱកាស​ក្នុង​ការ​ពង្រីក​ខ្លួន​បន្ថែម​ទៀត ។ ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក៏​បាន​គ្រោង​នឹង​កែប្រែ វិស័យ​នេះ​អោយ​ក្លាយទៅជា​វិស័យ​កសិកម្ម​បែ​បន​ទំនើប ។

តើ​វិស័យ​កសិកម្ម​បែប​ទំនើប​របស់​រាជរដ្ឋាភិបាល​នឹង​ទៅ​ជា​យ៉ាងណា ?

លោក​ម៉ាក់ សឿ​ន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មាន​ចក្ខុវិស័យ​៤​សម្រាប់​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​អោយទៅ​ជា​កសិកម្ម​បែប​ទំនើប ក្នុង​នោះ ការ​បង្កើន​ផលិតភាព​និង​ប្រាក់​ចំណេញ​ខ្សែ​ច្រ​វ៉ា​ក់ តម្លៃ​កសិកម្ម ក្នុង​នោះ​មានការ​ចិញ្ចឹមសត្វ​និង​ដំណាំ​កសិកម្ម​ជាដើម ។​ចក្ខុវិស័យ​ទី​២​ការ​បង្កើន​ហេដ្ឋារចនាសម្ព័ន្ធ គាំទ្រ​ដល់​ភាព​ធន់​ទៅ​នឹង​ការងារ​កសិកម្ម និង​កិច្ចការ​សម្រួល​ពាណិជ្ជកម្ម ទី៣ ការ​បង្កើន​និរន្ត​ភាព ការ​ប្រើប្រាស់​ដី ធនធាន​ព្រៃឈើ និង​ធនធាន​ជលផល និង​ទី​៤ ការ​បង្កើន​សមត្ថភាព​ឬ​ក៏​ការ​ពង្រឹងសមត្ថភាព​ស្ថាប័ន ។

លោក​បន្ត​ថា​តាម​រយៈ​ផែនការ​និង​យុទ្ធសាស្ត្រ​មួយ​ចំនួន លោក​ជឿជាក់​ថា​កម្ពុជា​នឹង​សម្រេច​បាន​នូវ​កសិកម្ម​តាម​បែប​ទំនើប ជាក់ស្ដែង​កាលពី​ឆ្នាំ​២០១៩​កន្លង​ទៅ កម្ពុជា​ទទួល​បាន​ទិន្នផល​កសិកម្ម​ជាង​៣០​លាន​តោន រួម​ទាំង​ស្រូវ និង​ដំណាំ​ផ្សេង​ៗ ហើយ​ឆ្នាំ​២០២០​នេះ ក៏​រំពឹង​ថា​ទិន្នផល​ផលិតផល​កសិកម្ម​ក៏​នឹង​កើនឡើង​ជាង​ឆ្នាំ​មុន​ផង​ដែរ ។

លោក​ថា «គិត​មក​ដល់​ដើមខែ​សីហា ២០២០​នេះ យើង​ឃើញ​ថា​ផ្ទៃដី​ដំណាំ​ស្រូវ និង​ដំណាំ​ឈើ​ហូប​ផ្លែ​ជា​ច្រើន​ទៀត ក៏​មាន​សន្ទុះ​កើនឡើង​បើ​ទោះបីជា អាកាសធាតុ​នៅ​តំបន់​មួយ​ចំនួន​មិន​អំណោយផល​ក្ដី» ។

បើ​តាម​លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ក៏​បាន​ថ្លែង​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ សន្ទុះ​នៃ​វិស័យ​កសិកម្ម​ត្រូវ​បាន​មើលឃើញ​ថា​មាន​កំណើន​គួរ​អោយ​កត់សម្គាល់​ទាំង​ដំណាំ និង​ការ​ចិញ្ចឹមសត្វ​ព្រោះថា​តម្លៃ​នៃ​ផលិតផល​កសិកម្ម​ក៏​ហាក់​មាន​ភាពល្អ​ប្រសើរ រួម​ជាមួយនឹង​តម្រូវការ​លើ​ទីផ្សារ​ទាំង​ក្នុងស្រុក​និង​ក្រៅ ស្រុក​ផង​ដែរ ។ ម្យ៉ាងទៀត​បច្ចេកទេស​ថ្មី​ៗ​នេះ​វិស័យ​កសិកម្ម​ក៏​ត្រូវ​បាន​បង្កើត​ឡើង​និង​មានការ​គាំទ្រ​លើកទឹកចិត្ត​ដើម្បី​ជំរុញ​អោយ​កសិករ​ដទៃ​ទៀត​កែ​ច្នៃ​បច្ចេកទេស​ក្នុង​វិស័យ​នេះ​អោយ​កាន់តែ​មាន​សន្ទុះ ។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​បាន​គាំទ្រ​អោយ​ជំរុញ​វិស័យ​កសិកម្ម​នេះ​ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុងស្រុក​និង​ឈាន​ដល់​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​វិញ នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ខណៈ​បច្ចុប្បន្ន​នេះ ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក៏​ចាប់ផ្ដើម​មាន​បណ្ដើរ​ៗ​ផង​ដែរ ។

សម្ដេច​ក៏​ធ្លាប់​បាន​លើក​ឡើង​ផង​ដែរ​ពី​ឱកាស​ក្នុង​ការ​ពង្រីក​វិស័យ​កសិកម្ម​កម្ពុជា ខណៈ​តម្រូវការ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​កំពុង​កើនឡើង​ខ្ពស់​ក្នុង​ពេល​ពិភពលោក​ជួបនឹង​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ នេះ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ