ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ឆ្លង​កូ​វី​ដ​ក្នុង​១​ថ្ងៃ​នៅ​បារាំង ឡើង​លើស​ធម្មតា​តាំងពី​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង

3 ឆ្នាំ មុន

បារាំង ៖ ប្រទេស​បារាំង​បាន​កត់ត្រា​នូវ​ការ​លោត​ផ្លោះ​ដ៏​ធំ​បំផុត​របស់​ខ្លួន​នៅ​ក្នុង​ករណី​ឆ្លង​កូ​វី​ដ​១៩ ប្រចាំ​ថ្ងៃ ចាប់តាំងពី​ពេល​ដែល​ខ្លួន​ចាប់ផ្តើម​បន្ធូរបន្ថយ​ការ​ចាក់សោរ​ប្រទេស​។ ក្រសួងសុខាភិបាល​បារាំង​កាលពី​ថ្ងៃ​ពុធ បាន​រាយការណ៍​អំពី​ការ​កើនឡើង​នៃ​ករណី​ឆ្លង​កូ​វី​ដ​១៩ ចំនួន ២,៥២៤​ករណី ក្នុង​រយៈពេល​ត្រឹមតែ​២៤​ម៉ោង​ប៉ុណ្ណោះ​។…

បារាំង ៖ ប្រទេស​បារាំង​បាន​កត់ត្រា​នូវ​ការ​លោត​ផ្លោះ​ដ៏​ធំ​បំផុត​របស់​ខ្លួន​នៅ​ក្នុង​ករណី​ឆ្លង​កូ​វី​ដ​១៩ ប្រចាំ​ថ្ងៃ ចាប់តាំងពី​ពេល​ដែល​ខ្លួន​ចាប់ផ្តើម​បន្ធូរបន្ថយ​ការ​ចាក់សោរ​ប្រទេស​។

ក្រសួងសុខាភិបាល​បារាំង​កាលពី​ថ្ងៃ​ពុធ បាន​រាយការណ៍​អំពី​ការ​កើនឡើង​នៃ​ករណី​ឆ្លង​កូ​វី​ដ​១៩ ចំនួន ២,៥២៤​ករណី ក្នុង​រយៈពេល​ត្រឹមតែ​២៤​ម៉ោង​ប៉ុណ្ណោះ​។

នេះ​គឺជា​ការ​កើនឡើង​ដ៏​ធំ​បំផុត​ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ នៃ​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចាប់តាំងពី​ថ្ងៃ​ទី​៦ ខែឧសភា គឺ​៥​ថ្ងៃមុន​ប្រទេស​បារាំង​បាន​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​ការ​ចាក់សោ​។

ការ​កើនឡើង​នេះ កើតឡើង​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​បារាំង Jean Castex បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ថា ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ នៅ​ប្រទេស​បារាំង​កំពុង «​មាន​និន្នាការ​ខុស​»៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ