ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​​ចាក់​វ៉ាក់សាំង​ប្រឆាំង COVID-19​ដល់​បណ្ដា​គ្រូពេទ្យ​២​ស​ប្ដា​ហ៍​ទៀត

3 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ រុ​ស្ស៊ី​ថ្លែង​កាលពី​ថ្ងៃ​ទី​១២​សីហា​ថា ខ្លួន​នឹង​​​បើក​ធ្វើ ២​ស​ប្ដា​ហ៍​ទៀត​យុទ្ធនាការ​ដំបូង នៃ​ការ​ចាក់​វ៉ាក់់សាំង​ប្រឆាំង​វីរុស​ COVID-19 មានឈ្មោះ​ថា ​SPOUTNIK V…

ប្រទេស​រុ​ស្ស៊ី ៖ រុ​ស្ស៊ី​ថ្លែង​កាលពី​ថ្ងៃ​ទី​១២​សីហា​ថា ខ្លួន​នឹង​​​បើក​ធ្វើ ២​ស​ប្ដា​ហ៍​ទៀត​យុទ្ធនាការ​ដំបូង នៃ​ការ​ចាក់​វ៉ាក់់សាំង​ប្រឆាំង​វីរុស​ COVID-19 មានឈ្មោះ​ថា ​SPOUTNIK V ដល់​បណ្ដា​គ្រូ​ពេទ្យ និង​ដោយ​វិនិច្ឆ័យ​ម្យ៉ាងទៀត​ថា ការ​ព្រួយបារម្ភ​របស់​អ្នក​ជំនាញការ​មួយ​ចំនួន​លើ​វ៉ា​ក់​សាំង​​នេះ​ថា ​គ្មាន​មូលដ្ឋាន​ឡើយ​។

ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ ឌី​មៀរ​ពូ​ទី​ន ប្រកាស​នា​ពេល​មុន​នេះ​ថា រុ​ស្ស៊ី​​ជា​ប្រទេស​ដំបូង​គេ ដែល​​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​នេះ ក្រោយ​មិន​ដល់​២​ខែ​ផង ​នៃ​ការ​សាកល្បង​លើ​មនុស្ស។ លោកពូ​ទី​ន​អះអាង​ពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ថា វា​អាច​ផ្ដល់​ភាព​ស៊ាំ ពោល​គឺ​ប្រព័ន្ធ​ការពារ​រាង​កាយ​បាន​ដោយ​ស្ថិតស្ថេរ​។

ទោះបី​យ៉ាងណា​សម្រាប់​ពេល​នេះ​រុ​ស្ស៊ី នៅ​មិន​ទាន់​ចេញផ្សាយ​ភស្ដុ​តាង​ណាមួយ​នៅឡើយ​ខណៈ​ដំណាក់កាល​ទី​៣​នៃ​ការ​សាកល្បង​គ្លីនិក ជា​ដំណាក់កាល​ចុង​ក្រោយ នៅ​មិន​ទាន់​បញ្ចប់​នៅឡើយ​។ អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​ខ្លាចក្រែង​ថា នោះ​ជា​ប្រតិបត្តិការ​មួយ​របស់​ក្រុង​មូ​ស្គូ​ដើម្បី​អួត ជា​ជាង​ថែរក្សា​សុខភាព​របស់​ប្រជាជន​រុ​ស្ស៊ី​។

​ដោយ​វិទ្យាស្ថាន​ GAMALEYA ​ក្រុង​មូ​ស្គូ តាម​ការ​ប្រកាស​របស់​រដ្ឋមន្ត្រី​សុខាភិបាល​រុ​ស្ស៊ី លោក​មី​ខា​អ៊ី​ល​មូរ៉ា​ស​ស្កូ​ថា វ៉ាក់សាំង​នោះ​នឹង​ចាក់​ឲ្យ​មនុស្ស​មួយ​ចំនួន ក្នុង​នោះ​មាន​បណ្ដា​គ្រូពេទ្យ​ដោយ​​​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ត​។ ចំណែក​នាយក​វិទ្យាស្ថាន ​GAMALEYA ​លោក​អា​ឡិច​សាន់​ឌ័​រ​ហ្គី​ន​ស្បួ​ក បញ្ជាក់​ថា ​លទ្ធផល​នៃ​ការ​សាកល្បង​គ្លីនិក​នឹង​ចេញផ្សាយ ក្រោយ​ការ​វាយ​តម្លៃ​របស់​បណ្ដា​អ្នក​ជំនាញការ​រុ​ស្ស៊ី​រួច​ហើយ​។

រុ​ស្ស៊ី​សង្ឃឹម​ផលិត​វ៉ាក់សាំង​នោះ​នា​ខែធ្នូ​-​មក​រា ​ឲ្យ​បាន​៥​លាន​ដូ​ស​ក្នុង​១​ខែ ហើយ​ធ្វើ​ពាណិជ្ជកម្ម​នៅ​បរទេស​ក្រោម​ឈ្មោះ​ថា​SPOUTNIK V​។

អង្គការ​សុខភាព​ពិភពលោក ​WHO​ ថ្លែង​នា​ថ្ងៃ​ទី​១២​ សី​ហា​ថា រង់ចាំ​ដោយ​អំណត់​ថា​អាច​វិភាគ​លើ​​បណ្ដា​លទ្ធផល​នៃ​ការ​សាកល្បង​គ្លីនិក​របស់​វ៉ាក់សាំង​រុ​ស្ស៊ី​នេះ​។ WHO ​ក្នុង​សេចក្ដី​ប្រកាស​មួយ​និយាយ​ថា ខ្លួន​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បណ្ដា​អ្នក​វិទ្យាសាស្ត្រ​និង​អាជ្ញាធរ​រុ​ស្ស៊ី ហើយ​រង់ចាំ​ដោយ​អំណត់​សិក្សា​ភាព​លម្អិត​នៃ​បណ្ដា​ការ​សាកល្បង​គ្លីនិក​។

ដើម្បី​ឲ្យ​វ៉ាក់សាំង​មួយ​អាច​ឲ្យ​​ជឿជាក់ ទាល់តែ​ឆ្លងកាត់​ឧទាហរណ៍​ការ​វាយតម្លៃ​របស់​អង្គការ​ពិភព​លោក​នោះ និង​ត្រូវ​ឆ្លង​កាត់​ការ​សាកល្បង ឲ្យ​ឃើញ​លទ្ធផល​ជាក់លាក់​សិន​។ ដូច្នេះ​ដើម្បី​WHO ​អនុម័ត វ៉ាក់សាំង ​SPOUTNIK V ត្រូវ​ឆ្លងកាត់​ដំណាក់កាល​៣​នៃ​ការ​វាយតម្លៃ ដែល​សាក​​​មើល​សន្តិសុខ​និង​ប្រសិទ្ធភាព​។ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ