ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​រយៈ​ចុង​ក្រោយ​នេះ​ការ​ផាត់មុខ​របស់ សុខ ពិសី ការ​តែ​ដូច​កូន​តុក្កតា​ខ្លាំង​ឡើង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព និង​ឈ្មោះ​បោះ​សម្លេង​ជា​ខ្លាំង​ពី​សំណា​ក់​ស្រទាប់​យុវវ័យ​ទៅ​លើ​ទឹកដម​សម្លេង​ស្រទន់ ជាមួយនឹង​រូប​សម្រស់​ស្រស់​សោភា កញ្ញា សុខ ពិសី កាន់តែ​ស្រស់​ស្អាត​ជា​ខ្លាំង ក្រោយ​ពី​រូប​នាង​ផ្លាស់​ប្តូរ​ស្ទា​យ​តែងខ្លួន​បែប​ខ្យូ​ត​ៗ​វិញ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព និង​ឈ្មោះ​បោះ​សម្លេង​ជា​ខ្លាំង​ពី​សំណា​ក់​ស្រទាប់​យុវវ័យ​ទៅ​លើ​ទឹកដម​សម្លេង​ស្រទន់ ជាមួយនឹង​រូប​សម្រស់​ស្រស់​សោភា កញ្ញា សុខ ពិសី កាន់តែ​ស្រស់​ស្អាត​ជា​ខ្លាំង ក្រោយ​ពី​រូប​នាង​ផ្លាស់​ប្តូរ​ស្ទា​យ​តែងខ្លួន​បែប​ខ្យូ​ត​ៗ​វិញ ហើយ​កាន់តែ​ប្លែក​ទៀត​នោះ គឺ​ស្ទា​យ​នៃ​ការ​លែង​មុខ​របស់​នាង​កាន់តែ​ដូច​កូន​តុក្កតា ។

បើ​ទោះបីជា​មិនសូវ​មាន​បង្ហាញខ្លួន​ទៅ​តាម​កម្មវិធី​នានា​តាម​រយៈ​ការ​ច្រៀង​របស់​ខ្លួន​នា​ពេល​កន្លង​មកនេះ​ក៏​ពិតមែន ក៏​ប៉ុន្តែ សុខ ពិសី បែរជា​លេច​មុខជា​ច្រើន​តាម​រយៈ​ការ​ក្លាយជា​តំណាង Brand Ambassadors ទៅ​លើ​ផលិតផល​ធំ​ៗ​មួយ​ចំនួន​ទៅ​វិញ ហើយ​នាង​ក៏​តែងតែ Live លក់​ផលិតផល​តាម​អន​ឡាញ​ផង​ដែរ ។

បើ​ក្រ​លែ​កមក​និយាយ​ពី​សម្រស់​របស់​តារាចម្រៀង​ស្រី​នៅ​ក្នុង​ផលិតកម្ម​សាន់​ដេ​រូប​នេះ​វិញ កាន់​តែ​ស្រស់​ស្អាត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​មួយ​រយៈ​ចុង​ក្រោយ​នេះ តាម​រយៈ​ការ​បង្ហោះ​រូប តាម​បណ្តាញ​សង្គម Instagram របស់​តារា​ស្រី​សាច់​សខ្ចី និង​មាន​ដឹងខ្លួន​ស្រ​ឡូ​ន បែរជា​មាន​ចំណង់​ថ្មី​នៃ​ការ​តុបតែង​មុខ​កាន់តែ​ប្លែក នោះ​គឺជា​ការ​ជ្រើសរើស​ការ​តុបតែង​ខ្លួន​បែប​ខ្យួ​ត​ៗ​គួរ​ឱ្យ​ទាក់ទាញ ទៅ​លើ​ការ​ផាត់មុខ​បែប​តុក្កតា ស្ទើរតែ​ដូច​មនុស្ស​គំនូរជីវចល​ទៅ​ហើយ ពីព្រោះ​តែ​រូបរាង​របស់​នាង​ស្លី​ម​ខ្លាំង ដែល​ពិតជា​សាក​សមឥត​ខ្ជោះ​តែ​ម្តង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះជា​អាយុ​កាន់តែ​ទៅ​មុន​ក៏​ដោយ ក៏​តារាចម្រៀង​ស្រី​រូប​នេះ​នៅ​តែ​មាន​ប្រជាប្រិយភាព​ពី​សំណាក់​មហាជន​ដដែល ជា​ពិសេស​ទៅ​លើ​រូប​របស់​នាង​តែងតែ​ទទួល​បានការ​សរសើរ​នៅ​ពេល​នាង​តែងតែ​ផ្លាស់​ប្តូរ​របស់​ខ្លួន​ជា​ប្រចាំ​បែប​នេះ តែ​អ្វី​ដែល​ជា​ច​ម្ង​ល់​នោះ គឺថា តើ​ពេល​ណា​ស្រី​ស្អាត​ល្អ​មួយ​ដួង​នេះ​សម្រេចចិត្ត​រៀប​ការ​ពេល​ណា​ទៅ?

កែសម្រួលដោយ